តំណាង​បក្ស​ជួង​ព្រមាន​យក​ករណី​ឃាត់​ខ្លួន​ជន១៣​នាក់ ឡើង​ទៅ​នាយក​រដ្ឋមន្ត្រី

ក្នុងជំនួបដ៏តឹងតែង កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ម្សិលម៉ិញនេះ ភាគីតំណាងឲ្យស្ថាប័ន និង​អាជ្ញាធរ​ខេត្ត​​កំពត បាន​អះអាង​ថា ការ​ចាប់​ខ្លួនក្រុម​​យុវជន​​ទាំង១៣នាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈ​កន្លង​ទៅ គឺជា​ការ​អនុវត្ត​ច្បាប់ និង​រក្សាសិទ្ធ​យកពេល ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត។ ដោយឡែក ភាគី​របស់​គណបក្ស​ជួង​វិញ មិន​ទទួល​យក​ការ​អះអាង​នេះ​ទេ ដោយ​បាន​ព្រមាន នៅ​ទី​បញ្ចប់នៃជំនួប​ថា នឹង​នាំ​យក​ករណី​នេះ ឡើង​ដល់​នាយក​រដ្ឋមន្ត្រី។
តំណាង​បក្ស​ជួង​ព្រមាន​យក​ករណី​ឃាត់​ខ្លួន​ជន១៣​នាក់ ឡើង​ទៅ​នាយក​រដ្ឋមន្ត្រី
ទិដ្ឋភាពជំនួបជាងមួយម៉ោង រវាងតំណាងអាជ្ញាធរខេត្តកំពត និងតំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 06, 2017
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបដ៏តឹងតែង នៃការ​ដោះស្រាយវិវាត រវាងតំណាងស្ថាប័ននិងអាជ្ញាធរ ជុំវិញខេត្តកំពត និងតំណាង​គណបក្ស​​សម្ព័ន្ធ​ដើម្បីលិទ្ធិ​ប្រជាធិប​តេយ្យ (ដែលហៅខ្លួនឯង ថាបក្សជួង) បានបញ្ចប់ទៅ ដោយ​គ្មានបាន​លទ្ធផល​អ្វី​ជាដុំ​កំភួន​នោះទេ។

នៅក្នុង​ជំនួប ដែលមានរយៈពេល​មួយម៉ោងនោះ ការសួរឆ្លើយ តបទៅតបមក រវាងភាគីទាំងសង បានធ្វើឡើង​ រហូត​​ដល់​តម្លើង​​សម្លេងខ្លាំងៗដាក់គ្នា ដោយចាប់ផ្ដើមពីសំដី របស់តំណាងអាជ្ញាធរ ដែលនិយាយដូចយ៉ាង «ប្អូន​ឯង មិនទាន់ចេះរបៀបពិភាក្សាទេ (អញ្ចឹងហើយ) បានជាបងសួរ» និងបន្ទាប់មក «យើងទាំងអស់គ្នា នៅ​មូលដ្ឋាន ហើយប្អូនមិនជឿ តែប្អូនមកពីភ្នំពេញ ប្អូននិយាយថាត្រូវ (...)» ជាដើម។

តែសម្រាប់​តំណាង​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ នៅតែសំដែងភាពមិនជឿជាក់ ហើយទាមទារ​ឲ្យ​ក្រុម​អាជ្ញាធរ បង្ហាញ​ភស្ដុតាង និងរហូតដល់អះអាងថា «(ដោយសារតែអត់ជឿ​នេះហើយ) ទើបបានបង្កើត​គណបក្ស​នយោបាយ»។ ជាពិសេស តំណាង​គណបក្ស «ជួង» បានសុំទាមទារឲ្យខាងតែបាន ការដោះ​លែង​ក្រុម​យុវជន សមាជិកគណបក្សទាំង១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​រសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងមក។ នៅទីបញ្ចប់នៃជំនួប តំណាងគណបក្ស«ជួង» បានប្រកាសថា បើគ្មាន​ការដោះលែង​ក្រុម​គ្នីគ្នា​ទាំង១៣​នាក់​ទេ ពួកគេនឹង​យក​ករណី​នេះ ពង្រីកឲ្យធំ ដោយឆ្លងកាត់តាមការផ្សព្វផ្សាយ រហូតឡើងដល់​ថ្នាក់​នាយក​រដ្ឋមន្ត្រី​។

» អានអត្ថបទដែលទាក់ទង៖ អ្នក​គាំទ្រ​បក្ស​ជួង​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីរួម​​ខេត្ត​កំពត

ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃ​ជំនួប​ជាង​​មួយ​ម៉ោង​ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ (វីដេអូ​របស់​ស្នងការ​ដ្ឋាន​ខេត្ត)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...