ក្រសួងរៀបចំដែនដី៖ ទំនាស់ដីធ្លី​នៅ​កម្ពុជា មាន​តែ០​,៨​%​ប៉ុណ្ណោះ

ជាការឆ្លើយតប ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍​របស់អង្គការ​លីកាដូ ដែលបានចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តន៍បទបញ្ជា០១ និងក្នុងរយៈពេល ១៣ឆ្នាំ ជម្លោះ​ដីធ្លីបានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។ ក្រសួងតាមរយៈរដ្ឋលេខាធិការរបស់ខ្លួន បានអះអាងថា ជម្លោះ​មានត្រឹមតែ ០,៨%ប៉ុណ្ណោះ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការឆ្លើយតប ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍​របស់អង្គការ​លីកាដូ ដែលបានចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តន៍បទបញ្ជា០១ និងក្នុងរយៈពេល ១៣ឆ្នាំ ជម្លោះ​ដីធ្លីបានធ្វើឲ្យប៉ះពាល់ពលរដ្ឋជាងកន្លះលាននាក់។ ក្រសួងតាមរយៈរដ្ឋលេខាធិការរបស់ខ្លួន បានអះអាងថា ជម្លោះ​មានត្រឹមតែ ០,៨%ប៉ុណ្ណោះ។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

ដីធ្លី - ថ្លែងនៅក្នុងសន្និសិទកាលពីថ្ងៃម្សិលម៉ិញ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានមានប្រសាសន៍ថា ក្រសួងមិនទទួលស្គាល់ចំនួនតួរលេខ ដែលអង្គការលីកាដូ បានរកឃើញ​ទេ របាយការណ៍នោះសិក្សាមិនបានគ្រប់ជ្រុងជ្រោយ ហើយមិនបានបញ្ជូនមកក្រសួងដើម្បីពិនិត្យ។ លោកបាន​ថ្លែងឲ្យដឹងទៀតថា៖ «ក្រសួងមិនទទួលស្គាល់ទេចំពោះទូរលេខនោះ ទទួលស្គាល់យ៉ាងម៉េចបើវាមិនពិត។ ទូរលេខ​ដែលយើងមាននៅទីនេះ មិនមែនជាការសិក្សារទេ នេះគឺជាការពិត ខ្ញុំមានទូរលេខគ្រប់គ្រាន់អាចបង្ហាញជូន»។

លោកបានបន្ថែមឲ្យដឹងទៀតថា ទូរលេខលោកមិនទទួលទេ ប៉ុន្តែរបាយការណ៍លោកអាចយកមកសិក្សាបាន ដើម្បី​ចង់ដឹងមូលហេតុនិងប្រភព ថាតើគាត់ផ្អែកទៅលើអី។ ហើយទំនាស់នៅកម្ពុជាកើតចេញមកច្រើន គឺទំនាស់នៃការ​អនុវត្តច្បាប់ ភាពលោភលន់របស់មនុស្ស និងមាននាក់មួយចំនួនជួយរៀបចំនៃជម្លោះ​ឲ្យវាកើនឡើងក្នុងន័យ​មួយ​ផ្សេង។ តាមការស្រាវជ្រាវរបស់ក្រសួងបង្ហាញថា ការចុះបញ្ជីបទបញ្ជា០១ បង្ហាញថា ក្នុង១០០០ក្បាលដី មានតែ៣ ទៅ៤ ទំនាស់ប៉ុណ្ណោះ ដែលតួរលេខនេះ គឹបង្ហាញថាទំនាស់ដីធ្លីនៅកម្ពុជាតិចតួចបំផុត។ គឺមានចំនួន ៥៩៤១ ទំនាស់​ ស្មើនិង ០,៨% នៃក្បាលដីដែលបានបិទផ្សាយ ៧០៧.១៥៦ក្បាលដី។

លោកបានថ្លែងថា ៖«ការចុះបញ្ជីរ​បទបញ្ជា០១ បានធ្វើហើយ៣៥៧ឃុំ បានបិទផ្សាយជាង៧០ម៉ឺនក្បាលដី ខ្ញុំរំភើប​ដែរ គឺរំភើបនឹកឃើញថា​ នៅពេល​ដែលធ្វើហើយទំនាស់វានៅសល់ច្រើន ប៉ុន្តែធាតុពិត សូម្បីតែបរទេសក៏គេ​រំភើប​ដែរ»។

យោងតាមការលើកឡើងរបស់លោក ស សុវណ្ណ ឲ្យដឹងថា គណៈកម្មាសុរិយោដីគ្រប់ថ្នាក់ បានទទួលពាក្យ​បណ្តឹង​សរុប៦១៩៣ ករណី ក្នុងនោះបានដោះស្រាយបាន៥៣៣៥ ករណី ហើយ៨៦០ ករណីទៀតកំពុងដោះស្រាយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ចំនុចដែលគេចោទថាបរាជ័យនោះ គឺមិនពិតទេ»។

យោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែមេសា បានឲ្យដឹងថា រយៈ​ពេលប៉ុន្មានខែដើមឆ្នាំ២០១៤ នេះ រលកនៃការរំលោភដីធ្លី ដែលមាន អំពើហិង្សានៅតែបន្តកើតមានឡើង ដែលមាន​ផលប៉ះពាល់អាក្រក់ដល់ប្រជាពលរដ្ឋចំនួនជាង ២,២៤៦ គ្រួសារ នៅស្ទើរគ្រប់ខេត្ត។ ការរំលោភដីធ្លីដែលបាន​កើត​ឡើងនៅក្នុងរយៈពេល ១៣ ឆ្នាំ នេះបានកើនឡើងលើសកន្លះលាននាក់។

លោក រាជ សីម៉ា តំណាងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC នៅឯខេត្តកំពង់ឆ្នាំបានថ្លែង​ឲ្យ​ដឹង​ថា ទោះបី ជារដ្ឋាភិបាលបានចេញបទបញ្ជា០១ ដោយផ្អាក់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងឲ្យនិស្សិត​វាស់វែងដីឲ្យ​ពលរដ្ឋដែលមានជម្លោះ ប៉ុន្តែមិនអាចបញ្ចប់ជម្លោះបានទេដោយ សារក្រុមនិស្សិតមិនបានវាស់ដី ឲ្យពលរដ្ឋដែល​ប៉ះពាល់។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «គេគ្រាន់តែបង្កើតឲ្យពលរដ្ឋអស់ចិត្តតែប៉ុណ្ណោះ គេមិនមានបំណង​ពិត​ប្រាកដ ក្នុងការបញ្ចប់ជម្លោះឲ្យពលរដ្ឋនោះទេ»។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើល ការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ មានប្រសាសន៍ថា ការមិនទទួលស្គាល់របស់ក្រសួងនេះ គឺជាសិទ្ធរបស់លោក ប៉ុន្តែរបាយការណ៍របស់លោក គឺផ្អែកលើ​ភស្តុតាង​ជាក់​ស្តែង ទីតាំងនៃជម្លោះ និងមានទាំងវីដេអូបង្ហាញពីទីតាំងនោះផងដែរ។ លោកថា ៖«ការចេញរបាយការណ៍នេះ គឺ​ដើម្បីដាស់តឿនរដ្ឋាភិបាល ឲ្យយកចិត្តទុកដាក់ចំពោះករណីជម្លោះដីធ្លី និងមានយន្តការច្បាស់លាស់​ក្នុងការដោះ​ស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះ គឺមិនត្រូវឆ្លើយឆ្លងលាភព័ណដាក់គ្នានោះទេ»។

លោកបានថ្លែងឲ្យដឹងទៀតថា ប្រមុខរដ្ឋាភិបាលក៏ទទួលស្គាល់ថា មានជម្លោះដីធ្លីផងដែរទើប ចេញបទបញ្ជា០១ ដើម្បីផ្អាក់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយ ឲ្យក្រុមនិស្សិតចុះវាស់វែងដីឲ្យពលរដ្ឋដែលមានជម្លោះ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...