ក្រសួង​រៀបចំ​ដែន​ដី​ថា របាយការណ៍​អង្គការ​លីកាដូ​ខុស​ពី​ការ​ពិត

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ជម្លោះដីធ្លី ដែលចេញផ្សាយដោយ អង្គការការពារសិទ្ធិមនុស្សលីកាដូ ហើយបានចាត់ទុករបាយការណ៍នោះថា គ្នានតម្លាភាព និងខុសពីការពិត។ តែ​អង្គការលីការដូបានអះអាងថា របាយការណ៍ដែលខ្លួនចេញផ្សាយ គឺមានភស្តុតាងច្បាស់លាស់ ហើយក៏មិនមាន​ជាប់ពាក់ព័ន្ធបញ្ហានយោបាយ ផងដែរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានច្រានចោលរបាយការណ៍ជម្លោះដីធ្លី ដែលចេញផ្សាយដោយ អង្គការការពារសិទ្ធិមនុស្សលីកាដូ ហើយបានចាត់ទុករបាយការណ៍នោះថា គ្នានតម្លាភាព និងខុសពីការពិត។ តែ​អង្គការលីការដូបានអះអាងថា របាយការណ៍ដែលខ្លួនចេញផ្សាយ គឺមានភស្តុតាងច្បាស់លាស់ ហើយក៏មិនមាន​ជាប់ពាក់ព័ន្ធបញ្ហានយោបាយ ផងដែរ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

ដីធ្លី - លោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងសន្និសីទការសែត នៅ​ថ្ងៃទី០៣ មេសា នេះ បានថ្លែងថា ក្រសួងមិនទទួលស្គាល់ចំនួនតួលេខដែលអង្គការលីកាដូបានរកឃើញទេ ព្រោះ​របាយការណ៍នេះ គ្នានការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ហើយក៏មិនបានបញ្ជូនមកក្រសួងដើម្បីត្រួតពិនិត្យ ដោយ​តម្លាភាព ។ លោក សរ សុវណ្ណ បានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវរបស់ក្រសួង តួលេខទំនាស់ដីធ្លីមានចំនួន​តិច​តួចបំផុត គឺក្នុង១០០០ក្បាលដី មានតែ៣ ទៅ៤ ករណីប៉ុណ្ណោះ។»

របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា ចំនួន​គ្រួសារ ដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋ និងភ្នាក់ងាររដ្ឋនៅក្នុងប្រទេសកម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០០០ រហូតមកដល់មកត្រឹមដើមឆ្នាំ២០១៤នេះ បានកើនឡើងលើសកន្លះលាននាក់។ របាយការណ៍ដដែល​បន្ថែម​ថា រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៤ នេះ រលកនៃការរំលោភដីធ្លី ដែលមាន អំពើហិង្សានៅតែបន្តកើតមានឡើង ដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ២,២៤៦ គ្រួសារ ក្នុង១៣ រាជធានី-ខេត្ត។

ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជា ឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជន។ ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន​ជាសាធារណៈ ថានឹងលប់ចោលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ចំពោះក្រុមហ៊ុនណាដែលបំពានកិច្ចសន្យាធ្ងន់ធ្ងរ ដោយបង្វែរដីនោះទៅប្រើប្រាស់ជាដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលកំពុងតែត្រូវការ។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានពន្យល់ថា ការលើកឡើង​របស់ក្រសួងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺជាសិទ្ធិ ក្នុងការបញ្ចេញមតិ តែរដ្ឋាភិបាល គប្បី​យល់ថា ការចេញផ្សាយរបាយការណ៍របស់អង្គការលីកាដូ គឺផ្អែកលើមូលដ្ឋានស្រាវជ្រាវជាក់លាក់ មានទាំងរូបភាព និងវីឌីអូ ហើយមិនជាប់ពាក់ព័ន្ធនឹងករណីនយោបាយនោះទេ តែជាការរម្លឹកដល់រដ្ឋាភិបាល ត្រូវពង្រឹងការទទួល​ខុសត្រូវចំពោះ វិបត្តិដីធ្លីនៅកម្ពុជា។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ រូបនេះ បញ្ជាក់ថា៖ «ការបញ្ឈប់ការបណ្តេញ​ពលរដ្ឋចេញដោយបង្ខំ ការផ្តល់សំណងសមរម្យ និងការធានាប្រសិទ្ធិភាពចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី ឲ្យបានឆាប់ និងយុត្តិធម៌ គឺជាការងារចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើ។(...) ហើយរដ្ឋាភិបាលគួរផ្អាក និងត្រួត​ពិនិត្យ​ឲ្យបានស៊ីជម្រៅ ចំពោះដីសម្បទានសេដ្ឋកិច្ច ដែលបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...