Posts tagged as "Preap Kol"

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

រ៉ុង ឈុន៖ ទិវា​គ្រូ​បង្រៀន​ពិភពលោក​នឹង​ធ្វើ​ជា​ធម្មតា ទោះ​មាន​ការ​ព្រមាន​ចាប់​ខ្លួន

បើទោះជាសាលារាជធានីភ្នំពេញ បានធ្វើការបដិសេធយ៉ាងណាក្តី ក៏សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបោះបង់​គម្រោងរបស់ខ្លួននោះទេ ពោលគឺនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តាមការគ្រោងទុកនៅទីលានប្រជាធិបតេយ្យ ដោយអះអាងថា ការប្រារព្ធកម្មវិធីនេះ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគ្រូបង្រៀន ដែលមានចែងក្នុច្បាប់។


លោករ៉ុង ឈុន ថ្លែងក្នុងពិធីជួបជុំស្វែងរកសន្តិភាពមួយ របស់យុវជន កាលពីដើមខែកញ្ញាឆ្នាំ២០១៣។( រូបថត MONOROOM.info/ Kessor)

រាជធានីភ្នំពេញ - ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នេះថា ការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក [...]

ទីប្រឹក្សា-ជំនួយការ «ផ្អើល​និង​បារម្ភ» ព្រោះ​ខំ​ចំណាយ​តែ​គ្មាន​លទ្ធផល

ទីប្រឹក្សា-ជំនួយការ «ផ្អើល​និង​បារម្ភ» ព្រោះ​ខំ​ចំណាយ​តែ​គ្មាន​លទ្ធផល

ទាំងទីប្រឹក្សា ទាំងជំនួយការ មិនថារបស់ក្រសួងស្ថាប័នរដ្ឋ ឬរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់របស់​កម្ពុជា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្មណ៏ចំពោះបញ្ហាប្រឈម នូវការបាត់បង់មុខតំណែង និងតួនាទីរបស់ខ្លួន​ដែលទទួលបានដោយ«លំបាក» និងចំណាយអស់«ញើស»ជាច្រើននោះ។


ព្រះមហាក្សត្រ អមសងខាងដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងរដ្ឋភាកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថត STINGER)

រាជធានីភ្នំពេញ - បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ដែលបានត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការនៃថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទីប្រឹក្សា-ជំនួយការអម​ក្រសួង-ស្ថាប័នទាំងអស់ [...]

តែង​តាំង​ទីប្រឹក្សា ហ៊ុន សែន៖ ធំ​តែ​ក្បាល អែបអប និង​គ្មាន​សមត្ថភាព​?

តែង​តាំង​ទីប្រឹក្សា ហ៊ុន សែន៖ ធំ​តែ​ក្បាល អែបអប និង​គ្មាន​សមត្ថភាព​?

បើទោះជាព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាមានចំនួនថយចុះយ៉ាងណាក្តី ក៏ចំនួនទីប្រឹក្សា និងជំនួយការទាំងនោះ នៅតែទទួលរងការរិះគន់ និងយល់​ឃើញខុសៗគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល។


លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ៖ បើគេចង់ឈរញញឹមរីករាយ គេត្រូវទៅឈរនៅខាងក្រោយ។ (រូបថត Nicolas Axelrod/Getty Images)

រាជធានីភ្នំពេញ - ការសម្រេចតែងតាំងចំនួនទីប្រឹក្សា មានចំនួនថយចុះនៅពេលនេះ ត្រូវបានគេមើលឃើញថាកើតឡើង ក្រោយពេលដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមកបានសន្យាថា រដ្ឋាភិបាលថ្មីនឹងកែទម្រង់​ស៊ី​ជម្រៅគ្រប់វិស័យ​ក្នុង​ការ​គ្រប់គ្រង [...]

អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​ភាព​មិន​ប្រក្រតី និង​ស្នើរ​ឲ្យ​កែ​ទម្រង់​យន្តការ​បោះ​ឆ្នោត

អង្គការ​តម្លាភាព​កម្ពុជា​បង្ហាញ​ភាព​មិន​ប្រក្រតី និង​ស្នើរ​ឲ្យ​កែ​ទម្រង់​យន្តការ​បោះ​ឆ្នោត

ស្របពេលដែលគណបក្សសង្រ្គោះជាតិ បានបន្តប្រកាន់ជំហរម៉ឺងម៉ាត់ បដិសេធការចូលប្រជុំសភាលើកដំបូង និងនៅ​តែ​ទាមទារឲ្យមានការបង្តើត គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត អង្គការតម្លាភាព​កម្ពុជា ក៏បានបង្ហាញរបាយការណ៍ ភាពមិនប្រក្រតីពាក់ព័ន្ធ នឹងការបោះឆ្នោតដែលអង្គការនេះ បានរកឃើញនាពេល​កន្លងមក។


លោកសុខ សំអឿន និង លោក ព្រាប កុល នៅក្នុងសន្និសិទការសែតបង្ហាញភាពមិនប្រក្រតីនៃការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

រាជធានីភ្នំពេញ - ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៣ នេះនៅសណ្ឋាគារអ៊ីភើរៀល អង្គការតម្លាភាពកម្ពុជាបាន​បង្ហាញពីភាព​មិនប្រក្រតីជាច្រើន ដែលអង្គការនេះបានរកឃើញក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ [...]

យឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ ដើម្បី​​ចោទ​​បក្ស​​ប្រឆាំង

យឹម សុវណ្ណ៖ ក្រសួង​មហាផ្ទៃ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ ដើម្បី​​ចោទ​​បក្ស​​ប្រឆាំង

គណបក្សសង្រ្គោះជាតិបានធ្វើការប្រតិកម្ម ឆ្លើយតបចំពោះក្រសួងមហាផ្ទៃ ដែលមានចេតនាចោទប្រកាន់គណបក្ស​សង្រ្គោះជាតិ ដោយបានផ្សារភ្ជាប់គម្រោងមហាបាតុកម្មកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ថាជាគម្រោងញុះញុងឲ្យផ្តួលរំលំរដ្ឋាភិបាល។


លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីស្នាក់ការកណ្តាលរបស់​គណបក្ស នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ នេះថា ប៉ុន្មានថ្ងៃកន្លងមកនេះក្រសួងមហាផ្ទៃ បានផ្ញើរឯកសារមួយចំនួន ដល់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គភាពសារព័ត៌មាននានា និងគណបក្សសង្រ្គោះជាតិផងដែរ។

អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះពន្យល់ ទៅកាន់អ្នកសារព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...