តែង​តាំង​ទីប្រឹក្សា ហ៊ុន សែន៖ ធំ​តែ​ក្បាល អែបអប និង​គ្មាន​សមត្ថភាព​?

បើទោះជាព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាមានចំនួនថយចុះយ៉ាងណាក្តី ក៏ចំនួនទីប្រឹក្សា និងជំនួយការទាំងនោះ នៅតែទទួលរងការរិះគន់ និងយល់​ឃើញខុសៗគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាមានចំនួនថយចុះយ៉ាងណាក្តី ក៏ចំនួនទីប្រឹក្សា និងជំនួយការទាំងនោះ នៅតែទទួលរងការរិះគន់ និងយល់​ឃើញខុសៗគ្នារវាងរដ្ឋាភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល។


លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ៖ បើគេចង់ឈរញញឹមរីករាយ គេត្រូវទៅឈរនៅខាងក្រោយ។ (រូបថត Nicolas Axelrod/Getty Images)

រាជធានីភ្នំពេញ - ការសម្រេចតែងតាំងចំនួនទីប្រឹក្សា មានចំនួនថយចុះនៅពេលនេះ ត្រូវបានគេមើលឃើញថាកើតឡើង ក្រោយពេលដែល​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលកន្លងមកបានសន្យាថា រដ្ឋាភិបាលថ្មីនឹងកែទម្រង់​ស៊ី​ជម្រៅគ្រប់វិស័យ​ក្នុង​ការ​គ្រប់គ្រង និងដឹកនាំប្រទេស។

លោក ញែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានសម្តែងការអបរសារទរដល់រដ្ឋាភិបាលកម្ពុជា ដែលបាន​តែង​តាំងទីប្រឹក្សា និងជំនួយការ ព្រោះវាជាការចាំបាច់ណាស់សម្រាប់អ្នកដឹកនាំ និងរដ្ឋាភិបាលត្រូវមានទីប្រឹក្សាក្នុងការគ្រប់គ្រង និងដឹកនាំ។ តែអ្នកនាំពាក្យគណបក្សប្រឆាំរូបនេះ បានហៅគណៈរដ្ឋមន្រ្តីថ្មី ដែលទើបង្កើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៣ ថាមានក្បាលធំ ព្រោះមានចំនួនសមាជិកច្រើនបំផុត និងធ្វើការចំណាយមិនចាំបាច់ បើប្រៀបធៀទៅនឹ​ងប្រទេស​ដ៏ទៃទៀតជុំវិញពិភពលោក ខណៈប្រទេសកម្ពុជាមិនទាន់ មានកញ្ចប់ថវិការគ្រប់គ្រាន់នៅឡើយ។

លោក ញែម ប៉ុញ្ញារិទ្ធិ បញ្ជាក់ថា៖ «ការើសទីប្រឹក្សាមិនមែនរើសយកតែបក្សពួក និងអ្នកនយោបាយនោះទេ គេត្រូវយក​អ្នក​មានឯកទេសពិតប្រាកដ ដោយមិនត្រូវគិតពីនិន្នាការនយោបាយ»។

ឆ្លើយតបចំពោះការលើកឡើង របស់អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មការរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ការសម្រេចតែងតាំងទីប្រឹក្សាណាមួយ វាគឺជាការជ្រើសរើសរបស់លោក ហ៊ុន សែន ដើម្បីបំរើការងារជូនរដ្ឋាភិបាល គឺមិនអាស្រ័យលើការបង្គាប់បញ្ជារ របស់គណបក្សប្រឆាំងនោះទេ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖«ក្នុងនាមប្រមុខ​ដឹកនាំ​ប្រទេស ឥស្សរជនគ្រប់រូបគេមានសមត្ថភាព មានជំនាញរបស់គេ នៅក្នុងការបំរើរដ្ឋាភិបាល ដើម្បីស្តារ និងអភិវឌ្ឍន៍​ប្រទេស ដូច្នេះមិនធ្វើអ្វីមួយបម្រើទឹកចិត្តគណបក្សប្រឆាំងនោះទេ»។

លោក ទិត សុធា បន្ថែមថា គណបក្សប្រឆាំង ដែលជាគណបក្សចាញ់ឆ្នោតពុំមានសិទ្ធិណាមួយ មកបង្គាប់បញ្ជាឲ្យ​រដ្ឋាភិបាលរើសអ្នកនេះរើសអ្នកនោះ មកធ្វើការបានទេ ផ្ទុយមកវិញ បើគណបក្សនេះរើសមន្រ្តីប្រភេទណា បុគ្គលប្រភេទ​ណា សម្រាប់ធ្វើការក្នុងគណបក្សខ្លួន វាជាសិទ្ធិដោយឡែក។

គួរម្លឹកថាព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យមួយ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ត្រាស់បង្គាប់ តែងតាំងទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីថ្មីសម្រាប់រដ្ឋាភិបាល​អាណតិ្ដទី៥ មានចំនួន ៥៥ រូប ក្នុងនោះមាន ទីប្រឹក្សា ២១ រូប និងជំនួយការ ៣៤ រូបផ្សេងទៀត ហើយចំនួននេះត្រូវបាន​គេមើលឃើញថាមានការថយចុះ បើប្រៀបធៀទៅនឹងអាណ្ណតិទី៤ ដែលមានទីប្រឹក្សាផ្ទាល់ ប្រយោល និងជំនួយការ សរុប​ជិត១០០នាក់។

ប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានពន្យល់ថា វាជាការត្រឹមត្រូវ ដែលចំនួនទីប្រឹក្សារបស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មានការថយចុះ ព្រោះថាចំនួនច្រើនក៏មិនប្រាកដថាធ្វើការបានល្អ និងមានប្រសិទ្ធិភាពនោះទេ ហើយ​ថែមទាំងត្រូវចំណាយថវិការជាតិច្រើនទៀតផង។ លោក ព្រាប កុល បញ្ជាក់ថា៖ «គេគួររើសមនុស្សពូកែៗ ដែលមាន​សមត្ថភាព មកបំរើប្រទេសជាតិ»។

-------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...