​យ៉ង់ គឹមអេង៖ គ.ជ.ប នឹង​ធ្វើ​ការិយាល័យ​បណ្ដែត​ទឹក ដើម្បី​ចុះឈ្មោះ​បោះ​ឆ្នោត?

បើកន្លែងមួយមានគ្រោះទឹកជំនន់ គ.ជ.ប គួរតែរកវិធីក្នុងការដោះស្រាយ និងសម្រួលលើបញ្ហានោះ តាមរយៈការពន្យា ឬ​ដោះស្រាយតាមពិធីណាផ្សេងមួយ។ ការឆ្លើយមួយម៉ាត់យ៉ាង«ខ្លី»របស់គ.ជ.ប ថា «គោរពតាមប្រតិទិន» ហើយមិនបាន​ក្រឡេកមើលពីបញ្ហាជុំវិញខ្លួន នោះជាភាពទន់ខ្សោយនៃស្ថាប័ន គ.ជ.ប មួយនេះ។ នេះជាកាលើកឡើងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលបានធ្វើការស្និតទៅនឹងការបោះឆ្នោតនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើកន្លែងមួយមានគ្រោះទឹកជំនន់ គ.ជ.ប គួរតែរកវិធីក្នុងការដោះស្រាយ និងសម្រួលលើបញ្ហានោះ តាមរយៈការពន្យា ឬ​ដោះស្រាយតាមពិធីណាផ្សេងមួយ។ ការឆ្លើយមួយម៉ាត់យ៉ាង«ខ្លី»របស់គ.ជ.ប ថា «គោរពតាមប្រតិទិន» ហើយមិនបាន​ក្រឡេកមើលពីបញ្ហាជុំវិញខ្លួន នោះជាភាពទន់ខ្សោយនៃស្ថាប័ន គ.ជ.ប មួយនេះ។ នេះជាកាលើកឡើងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលបានធ្វើការស្និតទៅនឹងការបោះឆ្នោតនេះ។


ភូមិស្រុកផ្ទះសម្បែងពលរដ្ឋ ដែលកំពុងរងនូវការលិចលង់ដោយទឹកជំនន់។ (រូបថត Journalducambodge)

រាជធានីភ្នំពេញ - លោក យ៉ង់ គឹមអេង បានធ្វើការបញ្ជាក់ថា គ.ជ.ប គួតែពន្យាពេលក្នុងការចុះ និងពិនិត្យបញ្ជី​ឈ្មោះនេះ​ទើបប្រសើរ។ ជាមួយគា្ននេះលោកបានរិះគន់ទៅលើរាល់ចំណាត់ការរបស់ គ.ជ.ប ថាទោះជាមាន«បញ្ហា»អ្វីក៏ដោយ គ.ជ.ប មិនដែលបានបបញ្ជាក់អ្វីក្រៅពីពាក្យថា ធ្វើតាម«ច្បាប់» និង«គោរពតាមប្រតិទិន»។ លោកបានបន្តរថា មូលហេតុ«រឹងផ្អឹង»​នេះហើយ ដែល នាំឲ្យមាន«ជំលោះ»នៃការបោះឆ្នោតមិនចេះចប់ មិនចេះហើយនោះ។

ការលើកឡើងរបស់លោក យ៉ង់ គឹមអេងនេះ ជាការឆ្លើយតបទៅនឹង លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់​ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូក្នុងថ្ងៃនេះដែរថា គ.ជ.ប ធ្វើអ្វីទៅតាមច្បាប់ ដោយមិនគិតពីបញ្ហាណាមួយ​ដែល​កើត​ឡើងជាឧបសគ្គនោះឡើយ។ អគ្គលេខាធិការ គ.ជ.ប រូបនេះលើកឡើងដូច្នេះថា «ខ្ញុំមិនមានយោបល់អ្វីនោះទេ យើងគ្រាន់​តែអនុវត្តតាមច្បាប់។ ច្បាប់បានអនុញ្ញាតិឲ្យធ្វើថ្ងៃហ្នឹង ខែហ្នឹងជារៀងរាល់ឆ្នាំ។ (…) ការលើកលែងមិនស្ថិតក្នុង​សមត្ថកិច្ច​របស់ គ.ជ.ប ទេ។ ឯក្នុងករណីជាក់ស្តែង បើតំបន់ណាប្រជាពលរដ្ឋមិនទាន់បានចុះឈ្មោះ យើងនឹងផ្តល់ពេលវេលាមួយ​សមស្របសម្រាប់ពួកគាត់។ (…) ការថែមពេលវេលា មិនមែនថែមស្រេចតែនឹងចិត្តនោះទេ ។ គ.ជ.ប តែងតែអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចុះឈ្មោះបានទាន់ពេលវេលាតាមកាលកំណត់។»

ការលើកឡើងរបស់ គ.ជ.ប នេះ លោក យ៉ង់ គឹមអេង បន្តរថា បើ គ.ជ.ប នៅតែជម្រុញឲ្យកន្លែងមួយចំនួនដែល​លិចលង់​ដោយទឹក«ជំនន់» បន្តរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះ មានន័យស្មើនឹង គ.ជ.ប មិនដឹងថានៅស្រុក​ខ្មែរ «មាន»ទឹកជំនន់នោះទេ?

ទោះយ៉ាងណាក៏ដោយ ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ ក៏បានធ្វើសំណូមពរដល់ គ.ជ.ប ថា ត្រូវធ្វើការងារដោយយោងទៅតាមស្ថានការ«ជាក់ស្តែង» ឬគិតពី«ប្រធានសក្តិ» ដោយលោកបានគួសបញ្ជាក់ថា ក្នុងច្បាប់ក៏មានការបញ្ជាក់ពាក់ព័ន្ធទៅនឹងករណីប្រធានសក្តិនេះដែរ។ លោកបានថ្លែងពន្យល់ទៀតថា «កាលណាមាន​ករណីប្រធានសក្តិ អាចមានការពន្យាពេល ឬមានការប្រែប្រួលទៅលើ ប្រតិទិនដែលរៀបចំដោយ គ.ជ.ប នេះ។ (...) តើ​ចំពោះមុខប្រតិទិន និងប្រធានសក្តិមួយណាសំខាន់ជាង?»

លោក យ៉ង់ គឹមអេង បានលើកជាឧទាហរណ៏ថា ប្រសិនបើកន្លែងដែលត្រូវចុះឈ្មោះនោះមាន«សង្គ្រាម» តើគាត់នៅតែ​បន្តរការចុះឈ្មោះដែរ ឬយ៉ាងម៉េច? ស្របពេលជាមួយគ្នានេះ សម្រាប់កម្ពុជាដែលកំពុងរងគ្រោះដោយសារតែទឹកជំនន់ ហើយក៏បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនកំពុងប្រឈមមុខទៅនឹងភាពលំបាកក្នុងការរស់នៅ ខ្វះខាតខាងជំរក ទឹកស្អាត​ជា​ដើម។ តើអាចមានពេលវេលា ឬឱកាសសម្រាប់គ្រប់គ្រាន់ ដល់ពួកគាត់ក្នុងការ«គិត»គូរទៅចុះឈ្មោះបានឬទេ បើ​កន្លែង​ដែលកំពុងតែរស់នៅ ត្រូវបានបំផ្លាញដោយទឹកជំនន់នោះ ឯកន្លែងផ្សេងមួយចំនួនទៀត ក៏ត្រូវបានលិចលង់ស្ទើរតែ​ដល់​ដំបូងផ្ទះទៅហើយ? ឬមួយ គ.ជ.ប នឹងធ្វើការិយាល័យ «បណ្តែតទឹក» ដើម្បីឲ្យប្រជាពលរដ្ឋបានចុះឈ្មោះ និងពិនិត្យបញ្ជី​ឈ្មោះអ្នកបោះឆ្នោតស្របតាមច្បាប់ និងប្រតិទិន ទៅតាមអ្វីដេលគ.ជ.បបានលើកឡើង?

-----------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...