ទៅ​ទស្សនា «គុហាភ្នំ» ធំ​ជាង​គេ​ក្នុង​ពិភពលោក (Pic & VDO)

រូងភ្នំដែលធំជាងគេមួយ នៅលើពិភពលោក និងទើបនឹងត្រូវបានរកឃើញ នៅឆ្នាំ១៩៩១កន្លងទៅ ស្ថិតនៅផ្នែកកណ្ដាល​នៃប្រទេសវៀតណាម ត្រូវបានបើកឲ្យទទួលទេសចរណ៍ កាលពីពេលថ្មីៗនេះ។ បណ្ដាអ្នកទេសចរណ៍ដែលមាន​សំណាង​បានទៅទស្សនាគុហាភ្នំដ៏ជ្រៅនេះ បាននាំមកឲ្យពួកយើងស្គាល់តាមរយៈរូបភាព ដ៏ល្អប្រណីត។
ទៅ​ទស្សនា «គុហាភ្នំ» ធំ​ជាង​គេ​ក្នុង​ពិភពលោក (Pic & VDO)
គុហាភ្នំ ដែលមានឈ្មោះថា ហង់ស៊ូនដុង នៅវៀតណាមកណ្ដាល។ (រូបថត metronews.fr)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: October 04, 2013
  • ប្រធានបទ: ផ្សងព្រេង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូងគុហាដែលមានឈ្មោះថា ហង់ស៊ូនដុង​ (Hang Son Doong) ត្រូវបានចាត់ទុកថា ជារូងភ្នំដែលមានទំហំធំជាងគេ​នៅក្នុង​ពិភពលោក។ តាមពិតទៅ ការបើកឲ្យចូលទស្សនា នៅមិនទាន់បើកទូលាយជាសាធារណៈនៅឡើយទេ ក្រោម​មូលហេតុ​អភិរក្សតំបន់ និងរក្សានូវជីវសាស្ត្រនៃទីតាំង។ សម្រាប់ឆ្នាំ២០១៤ខាងមុខ អាជ្ញាធរនឹងផ្ដល់ការអនុញ្ញត ឲ្យអ្នក​ទេសចរណ៍​តែចំនួន ២២០នាក់ប៉ុណ្ណោះ មានសំណាងអាចចូលទៅទស្សនានៅទីនោះបាន ហើយក្នុងទេសចរណ៍ម្នាក់ៗ ត្រូវចំណាយ​ច្រើនជាង ២២០០អ៊ឺរ៉ូ (ប្រមាណជា៣០០០ដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនគ្រប់គ្រងមួយ។

គុហាដែលធំជាងគេ មានកំពស់ស្មើនឹងអាគារ៤០ជាន់

មានកំពស់២៤០ម៉ែត្រ និងទទឺង១៥០ម៉ែត្រ រូងគុហានេះមានទំហំធំជាងគេមែន តែមិនមែនមានន័យថាមានបណ្ដោយ​វែង​ជាងគេនោះទេ។ បណ្ដោយរបស់វា ដែលមានប្រវែងត្រឹមតែ៤គីឡូម៉ែត្រនោះ មិនជាវែងណាស់ណាទេ បើប្រៀបទៅនឹង​គុហាម៉ាម៊ូដ (Mammoth) នៅអាមេរិក ដែលមានប្រវែងដល់ទៅ៦០០គីឡូម៉ែត្រ។ វាត្រូវបានរកឃើញនៅឆ្នាំ១៩៩១ នៅ​ក្នុងខេត្តគ័ងប៊ីង (Quang Binh) តែវាទើបនឹងត្រូវបានអ្នកវិទ្យាសាស្ត្រចូលទៅស្រាវជ្រាវ នៅឆ្នាំ២០០៩នេះតែប៉ុណ្ណោះ។ នៅ​ក្នុងគុហា មានអាងធំដ៏ធំមួយ ដែលអ្នកទេសចរណ៍អាចងូតកំសាន្តបាន ដោយទទួលទឹកពីស្ទឹងមួយហូរកាត់ទីនោះ។

គុហានោះ អាចទទួលបានពន្លឺព្រះអាទិត្យតាមរយៈក្រហែងថ្មចំនួនពីរ ដែលអាចឲ្យជីវិតដែលរស់នៅក្នុងនោះ ស្គាល់ពី​យប់ថ្ងៃ ដូចពិភពខាងក្រៅដែរ។ ប្រភេពសត្វជាច្រើន ក្នុងនោះស្វា សត្វស្លាប ប្រជៀវ និងសត្វល្អិតផ្សេងទៀត បានបង្កើត​ជាធម្មជាតិដ៏ស្រស់បំព្រងមួយ មិនអាចស្មានដល់។ តែវានៅតែជាពិភពដាច់ដោយឡែកមួយ សម្រាប់អ្នកចង់ដឹង​ចង់​ឃើញ​ទាំងឡាយ ដែលចង់ទៅធ្វើដំណើរផ្សងព្រេង និងស្នាក់ក្នុងទីនោះ រហូត៧យប់៧ថ្ងៃ ដោយមានការចង្អុលបង្ហាញ ពី​មគ្គុទេសទេសចរណ៍ជំនាញម្នាក់ផង។

សូមទស្សនារូបភាព និងវីដេអូនៅខាងក្រោមនេះ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...