ទូរស័ព្ទ មានប្រដាប់បញ្ជាំងវីដេអូ Samsung Galaxy Beam
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 09, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីដំណឹងលេចលឺអំពីទូរស័ព្ទប្រភេទនេះ តាំងពីប៉ុន្មានសប្ដាហ៍កន្លងមកហើយ នៅថ្ងៃព្រហស្បត្តិ៍មុននេះ ក្រុមហ៊ុន ស៊ាំមស៊ុង របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសជាផ្លូវការ នូវការដាក់ចេញលក់របស់ទូរស័ព្ទ Samsung Galaxy Beam ដែលបំពាក់ដោយឧបករណ៍បញ្ចាំងវីដេអូមួយ។ គឺជាបច្ចេកវិទ្យាថ្មីមួយទៀង ដែលក្រុមហ៊ុនយក្សក្នុងពិភពលោក ខាង ទូរគមនាគមន៍របស់កូរ៉េនេះ បានផ្ដល់ជូនអោយអ្នកប្រើប្រាស់ នូវជីវិតប្រចាំថ្ងៃថ្មីមួយ។
ផ្នែកខាងក្នុងរបស់ទូរស័ព្ទ មិនមានអ្វីអោយផ្លែកពីទូរស័ព្ទមុនៗនោះទេ ដូចជា អេក្រង់ ៤អ៊ីង (៨០០ x ៤៨០), ប្រូសេស៊័រ ឌូអ័ល ក័រ ១ Ghz, ផ្ទុកការចង់ចាំបាន ៨ Go, ហើយអាចទទួលយកបាននូវ microSD។ ខាងផ្នែកថតរូបវិញ វាមានសមត្ថភាពចាប់រូបបាន ៥ មេហ្គាពិកស៊ែល ជាមួយផ្លាស (៧២០p), ឬអាចប្រើបា្រស់ ជាវេបកាម webcam ជាមួយនឹង សមត្ថភាពរូបភាព ១,៣ មេហ្គាពិកស៊ែល។ ទូរស័ព្ទនេះ ក៏មានដូចជាទូស័ព្ទផ្សេងៗទៀតដែរ ខាងផ្នែក Wifi, 3G+ និង Bluetooth ដើរជាមួយប្រព័ន្ធមេ Android ២,៣, ហើយមានទំងន់តែ ១៤៥ក្រាមប៉ុណ្ណោះ។
ឧបករណ៍បញ្ចាំងវីដេអូរបស់ទូរស័ព្ទនេះមានឈ្មោះថា picoprojecteur មានសមត្ថភាព ពន្លឺ ១៥ lumens និង ទំហំ ពិកស៊ែល résolution ៦៤០ x ៣៦០ អាចបញ្ជាំងរូបភាពរហួតដល់ ៥០អ៊ីង ជាមួយនឹងគម្លាតពីជញ្ជាំង ប្រមាណជា ២ម៉ែត្រប៉ណ្ណោះ។ កំរាស់របស់ទូរស័ព្ទដែលមានត្រឹមតែ ១២,៥ម៉ីលីម៉ែត្រប៉ុណ្ណោះនោះ ទូរស័ពនេះអាចបញ្ចាំងរូបភាពបាន ក្នុងរយះពេល ដល់ទៅ ៣ម៉ោង។
ដោយគ្រាន់តែចុចលើ ប៊ូតុងមួយរបស់វា លោកអ្នកអាចបញ្ចាំងរូបភាពបានភ្លាមៗ ពីអ្វីដែលោកអ្នកចង់បង្ហាញ ជាមួយអ្នក នៅជុំវិញដូចជា ក្រុមគ្រួសារ ឬក៏មិត្តភ័ក្រ ។ លោកអ្នកក៏អាចបង្ហាញពីការកាងាររបស់លោកអ្នក តាមកម្មវិធីប៉ាវ័រប៉័ញ Powerpoint បានផងដែរ។ វាក៏អាចថត និងបង្ហាញប្រដាប់ប្រដា ដែលដាក់នៅពីមុខកាម៉េរារូបភាព ដែលមាន កម្មវិធីមួយជាស្រេចដើម្បីជួយសំរួល ដូចជាលោកអ្នកចង់គូររូបភាព ឬចង់ចង្អុលបង្ហាញអ្វីមួយ នៅលើរូបភាពបញ្ចាំង ទាំងនោះ ។
ដើម្បី ទទួលបានរូបភាពល្អ លោកអ្នកគូរតែបញ្ចាំងវា នៅក្នុងបន្ទប់មួយដែលរាងងងឺតបន្តិច ហើយជ្រើសរើសការបញ្ចាំង មួយសមស្រប នៅក្នុង Menu ដូចជា ពន្លឺ ពណ៌ជាដើម៕
ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី ០៩ មេសា ២០១២ ។
Crédit Photo : Samsung.com