ស៊ាំសុង បញ្ចេញជាផ្លូវការនូវ ទូរស័ព្ទហ្គាឡាស៊ី ថេប៣ (Lite 3G)
បន្ទាប់ពីមានការលេចចេញនូវពាក្យចចាមអារ៉ាម និងរូបរាង ក៏ដូចជាលក្ខណសម្បត្តិបច្ចេកទេស មួយចំនួនរបស់កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ (Galaxy Tab3 Lite) ជាច្រើនលើកមក ពេលនេះក្រុមហ៊ុន ស៊ាំស៊ុង (Samsung) បានបញ្ចេញជាផ្លូវការហើយ នូវកុំព្យូទ័របន្ទះស្ដើងប្រភេទមួយនេះ ។
កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ របស់ក្រុមហ៊ុន ស៊ាំស៊ុង។ (រូបថត gottabemobile.com)
បច្ចេកវិទ្យា - បើយោងតាមប្រភពពីគេហទំព័រ អេនដ្រ័យអូថូរីធី (Androidauthority) បានឲ្យដឹងថាកាលពីពេលថ្មីៗនេះក្រុមហ៊ុន ស៊ាំស៊ុង បានប្រកាសចេញ នូវកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលទៀត ដែលស្ថិតក្នុងស្រឡាយ ហ្គាឡាស៊ី ថេប៣ ដែរ តែវាជាម៉ូដែលមានតម្លៃទាប ដែលមានឈ្មោះថា ហ្គាឡាស៊ី ថេប ៣ ឡៃត៍ ។ ចំពោះលក្ខណៈសម្បត្តិបច្ចេកទេសរបស់កំព្យូទ័របន្ទះប្រភេទថ្មីនេះវិញ មានដូចខាងក្រោម៖
- វិមាត្រ 116.4 x 193.4 x 9.7mm
-ទម្ងន់ 310g (WiFi Version)
- អេក្រង់ទំហំ 7-inch
- កម្រិភាពច្បាស់ 1,024 x 600 pixels ឬ 169 ppi
- ប្រភេទ CPU Dual-core 1.2GHz
- ទំហំ RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 8 GB (អាចបន្ថែម microSD card 32 GB)
- មានបំពាក់ដោយ 3G, Wi-Fi 802.11 b/g/n/ (2.4GHz), Wi-Fi Direct, BT4.0, USB2.0, Bluetooth 4.0, GPS,.
- កាមេរ៉ាក្រោយទំហំ 2 MP
- ដំណើរការដោយ Android 4.2 Jelly Bean
- ថាមពលថ្ម 3,600mAh
សូមបញ្ជាក់ថាក្រុមហ៊ុន ស៊ាំស៊ុង នឹងបញ្ចេញ ហ្គាឡាស៊ី ថេប ៣ ឡៃត៍នេះ ទៅលើទីផ្សារ នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ ពីកាលបរិច្ឆេទជាក់លាក់ និងតម្លៃនៅឡើយទេ។ ប៉ុន្តែប្រភពខាងលើ បានរំពឹងថា ក្រុមហ៊ុននឹងបញ្ចេញ ទូរស័ព្ទបន្ទះប្រភេទនេះ នៅខែកុម្ភៈខាងមុខ ដោយលក់ក្នុងតម្លៃចាប់ពី ១៣៥ ដុល្លារ រហូតដល់ ២៦៤ ដុល្លារ (តម្លៃនៅអឺរ៉ុប) ៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤