ឡូស៍ វ៉ែនហ្កែល៖ ដំណើរដើមទងដើម្បីទៅជាគ្រូបង្វឹកនៅ តូតតេនហ៊ាម
លោក ឡូស៍ វ៉ែន ហ្កែល (Louis Van Gaal) គ្រូបង្វឹកជម្រើសជាតិហូល្លង់បាននិយាយថា គាត់កំពុងតែបង្ហាត់បង្រៀនក្រុម តូតតេនហ៊ាម (Tottenham) យ៉ាងអស់ពីលទ្ធភាពរបស់គាត់ ហើយគាត់នឹងក្លាយជាអ្នកគ្រប់គ្រងបន្ទាប់ពី អែនដ្រេ វិឡាស បូស៍ (Andre Villas-Boas) ដែលត្រូវបានគេ បណ្តេញចេញ។
គ្រូបង្វឹងថ្មីរបស់ តូតតេនហ៊ាម លោក ឡូស៍ វ៉ែន ហ្គែល។ (រូបថត starmedia.com)
លោក វ៉ែន ហ្កែល ត្រូវបានតម្រង់ផ្លូវមកជំនួសតំណែងលោក អែនដ្រេ វិឡាស បូស៍ ដែលបានដឹកនាំក្លឹបមិនបានទទួលជោគជ័យត្រូវបានបណ្តេញចេញ។ ប្រធានក្លឹបលោក ធិម សេវ៉ូត (Tim Sherwood) បាននិយាយថា លោកនឹងប្រគល់តួនាទីនេះ ជាអចិន្រ្តៃយ៍ មកឲ្យលោកដឹកនាំនៅឯ វាយ ហាត លែន (White Hart Lane) ។
លោក វ៉ែន ហ្កែល ជាគ្រូបង្វឹក វ័យ ៦២ ឆ្នាំរូបនេះបានឲ្យដឹងថា លោកសប្បាយចិត្តនៅក្នុងអាជីព ជាគ្រូបង្វឹកនេះណាស់ ព្រោះលោកក៏ធ្លាប់បានដឹកនាំក្លឹប Ajax ឆ្ពោះទៅកាន់តំណែងជើងឯកក្នុងក្របខ័ណ្ឌ Champions League និង UEFA Cup នៅក្នុងឆ្នាំ ១៩៩០ ដែរ ។
លោកបានឲ្យដឹងតាមរយៈទូរទស្សន៍ Sky Sports បន្ថែមទៀតថា «ខ្ញុំចង់ធ្វើការនៅក្នុងក្របខ័ណ្ឌ Premier League ដោយសារតែខ្ញុំមិនធ្លាប់បានធ្វើការនៅក្នុងលីកនេះនោះទេ។ លើសពីនេះទៅទៀត ដោយសារតែខ្ញុំគិតថា ការប្រកួតលីករបស់ ប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ និង ប្រទេសអង់គ្លេស មានការប្រកួតខ្លាំងបំផុត។» សម្រាប់ការងារក្រុម មាន់ខ្នាយមាស លោកមានការសប្បាយរីករាយ ដើម្បីបញ្ជាក់ វិធីសាស្រ្ត និងបច្ចេសទេសដល់ក្រុម។
លោកបានសម្រេចចិត្តទទួលខុសត្រូវ លើប្រទេសរបស់លោក ក្នុងការប្រកួត World Cup 2014 នៅក្នុងប្រទេស ប្រេស៊ីល។ លោកបានថ្លែងទៀតថា «ខ្ញុំធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីការប្រកួត World Cup ខ្ញុំត្រូវចូលនិវត្តន៍តែប្រសិនបើមានក្លិបក្របខ័ណ្ឌ Premier League មកទាក់ទង ខ្ញុំនឹងគិតអំពីវា។ ខ្ញុំទទួលស្គាល់ថាអាចនឹងមានការពិចារណាក្នុងការផ្លាស់ប្តូរទៅ ប្រទេសអង់គ្លេសនៅក្នុងពេលអនាគត៕»
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤