តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក (Ana Ivanovic) អតីតអ្នកគ្រងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បាន​ផ្តួលកីឡាការិនី សេរីណា វិលលៀមស៍ (Serena Williams) ដែលមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ ដើម្បី​ឈានទៅប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃ Australian Open។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក (Ana Ivanovic) អតីតអ្នកគ្រងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បាន​ផ្តួលកីឡាការិនី សេរីណា វិលលៀមស៍ (Serena Williams) ដែលមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ ដើម្បី​ឈានទៅប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃ Australian Open។


កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក។ (រូបថត wikimedia.org)

កីឡាវាយកូនបាល់ - កីឡាការិនីជនជាតិស៊ែប៊ីរូបនេះ បានធ្វើការវាយ​បកពីការចាញ់១សិត ដើម្បីទទួលជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៦-៣ និង៦-៣ និងដើម្បីបញ្ចប់​ការខិតខំប្រឹងប្រែង​របស់ វិលលៀមស៍ ក្នុងការតាមស្មើកំណត់​ត្រា​កីឡាការិនី គ្រិស អេវើត (Chris Evert) និង មាតិនា ណារាទិឡូវា (Martina Navratilova) ជាមួយនឹងការឈ្នះ​ពាន​ក្នុងកម្មវិធី Grand Slam ចំនួន១៨លើក។

វិលលៀមស៍ ដែលបានខិតខំព្យាយាមដើម្បីឈ្នះពាន Australian Open ជាលើកទី៦នោះ ហាក់ដូចជាមិន​បាន​ធ្វើ​ចលនាដោយសេរីឡើយ ខណៈដែលមានព័ត៌មានរាយការណ៍ថា នាងកំពុងតែជួបបញ្ហារបួសមួយ។ នាងបានដក​ខ្លួនចេញពីការប្រកួតលើវិញ្ញាសាជាគូ បើទោះបីការដកខ្លួននោះ ត្រូវបានស្តីបន្ទោសទៅលើការរងរបួសកីឡាការិនី វ៉ែននូស (Venus) ដែលជាបងស្រីរបស់នាងក៏ដោយ។ វាជាការទទួលជ័យជម្នះដ៏ធំ និងមិននឹកស្មានដល់​មួយ​សម្រាប់ អាយវ៉ាន់នូវីក វ័យ២៦ឆ្នាំ។

អាយវ៉ាន់នូវីក បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់ ខ្ញុំចង់លេងឲ្យអស់ពីលទ្ធភាពតាមដែលខ្ញុំអាច។ ខ្ញុំរំភើប​ណាស់ដែលខ្ញុំបានលេងយ៉ាងល្អបែបនេះ។ ខ្ញុំពិតជាមានការរឹងមាំ ហើយខ្ញុំរីករាយណាស់​ចំពោះការទទួល​ជ័យ​ជម្នះនេះ»។

ចាប់តាំងពីឈ្នះពានរង្វាន់ Roland Garros (French Open) ក្នុងឆ្នាំ២០០៨ នាង អាយវ៉ាន់នូវីក ដែលមានចំណាត់​ថ្នាក់លេខ១៤ក្នុងពិភពលោក បានឈានទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Grand Slam ១លើកគត់កាល​ពីមុន​គឺក្នុង US Open ឆ្នាំ២០១២។ ប៉ុន្តែ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក នេមែនចា កូនតិក (Nemanja Kontic) កីឡាការិនីស៊ែប៊ីរូបនេះ បានបង្ហាញពីទម្រង់លេងដ៏ល្អ និងបានទៅប្រកួតទៅទីក្រុង Melbourne ជាមួយនឹង​ការ​ឈ្នះ​ពានរង្វាន់ជាលើកទី១២ក្នុងអាជីពរបស់នាងក្នុង ទីក្រុង Auckland។ នាងបានផ្តួល វិលលៀមស៍ ជាមួយនឹង​ការវាយ​កូនបាល់ចេញយ៉ាងល្អរបស់នាង ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១ លើកីឡាការិនីអាមេរិករូបនេះ ក្នុងចំណោម​ការ​ជួបគ្នាចំនួន៥លើក។

បើទោះបីរងបរាជ័យដែលមិននឹកស្មានដល់ក៏ដោយ ក៏នាង វិលលៀមស៍ បានបង្កើតកំណត់ត្រាថ្មីមួយ​តាមរយៈការ​បង្ហាញ​ខ្លួនក្នុងការ ប្រកួតជាលើកទី៧០របស់នាងក្នុង Australian Open ដើម្បីបំបែកកំណត់ត្រាកាលពីមុន​ដែលត្រូវ​បានគ្រប់គ្រងដោយនាង លីនសេយ៍ ដាវេនផត (Lindsay Davenport)។

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...