ម៉ូរីញ៉ូ៖ នរណាត្រូវការវ៉ែន រ៉ូនី! បើលូកាគូ ខ្លាំងម្លឹងៗ!
គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មានខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និងជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។
កីឡាកររ៉ូម៉េលូ លូកាគូ (ខាងឆ្វេង) និងកីឡាករ គ្រីស ប៊ែរ។ (រូបថត Jamie McDonald/Getty Images)
ខ្សែប្រយុទ្ធវ័យក្មេងរបស់ប៊ែលស្ស៊ិក (លូកាគូ) កំពុងតែអភិវឌ្ឍន៏ខ្លួនបានយ៉ាងឆាប់រហ័ស ពោលគឺ២ប្រកួតមិត្តភាពរបស់ឆែលស៊ី គាត់ទាត់ចូលទីទាំង២ប្រកួត [...]