ជូសេ ម៉ូរីញ៉ូ ពេញ​ចិត្ត​ជ័យជំនះ​ដំបូង លើ​ក្រុម​សឹង្ហា​អល​ស្តា​របស់​ថៃ

គ្រូបង្វឹកក្រុមតោខៀវឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់ពេញចិត្តចំពោះទម្រង់លេងកូនក្រុមរបស់គាត់ បន្ទាប់ពីពួកគេចាប់ផ្តើមប្រកួតមិត្តភាពបើកឆាកដំបូងឈ្នះក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ដោយលទ្ធផល ១-០។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមតោខៀវឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់ពេញចិត្តចំពោះទម្រង់ លេងកូនក្រុមរបស់គាត់ បន្ទាប់ពីពួកគេចាប់ផ្តើមប្រកួតមិត្តភាពបើកឆាកដំបូងឈ្នះក្រុមសឹង្ហាអលស្តា (Singha All-Stars) របស់ថៃ ដោយលទ្ធផល ១-០។


លោកជូសេ ម៉ូរីញ៉ូ នៅប្រទេសថៃ។ (រូបថត: RUNGROJ YONGRIT)

គ្រាប់បាល់ទាត់ពិន័យប៉េណាល់ទី នៅនាទីទី៣៥ របស់កីឡាករ រ៉ូមេលូ លូកាគូ (Romelu Lukaku) ចំនួន១គ្រាប់ ក៏សម​ល្មមនឹងឲ្យឆែលស៊ី ទទួលបានជ័យនៅក្នុងកីឡាដ្ឋានរ៉ាចាម៉ាំងហ្គាឡា (Rajamangala Stadium) នៅក្នុងទីក្រុងបាងកក​ដែរ។

លោកម៉ូរីញ៉ូ បានលើកឡើងថា វាជារឿងដ៏ល្អ និងជាកម្លាំងចិត្តមួយសម្រាប់ក្រុម ដើម្បីត្រៀមខ្លួនប្រកួតសប្តាហ៏ទី១ បើករដូវកាលនៅថ្ងៃទី១៨ ខែសីហា ជាមួយនឹងក្រុមហ៊ុល ស៊ីធី (Hull City)។

លោកបាននិយាយថា៖ «វាជាការត្រៀមខ្លួនដ៏ល្អ ប៉ុន្តែខ្ញុំរងចាំការប្រកួតជាមួយហ៊ុល ស៊ីធី ដែលជាការប្រកួត​ដំបូង​សំខាន់​សម្រាប់ខ្ញុំ នៅពេលដែលយើងលេងសន្សំពិន្ទុ។ ខ្សែការពារយើងមានទម្រង់ខ្លាំង ខ្លាំងណាស់។ យើងគ្រប់គ្រងបាល់បានល្អ ប៉ុន្តែពុំមានសូវមានឱកាសស្វែងរកគ្រាប់បាល់បញ្ចូលទី។»

គ្រូបង្វឹកវ័យ៥០ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ បានបន្តថា៖ «យើងមិនទាន់ មានទម្រង់មុតស្រួចនៅឡើយទេ នៅពេលនេះ ដូច្នេះយើងត្រូវតែហ្វឹកហាត់បន្ថែមទៀត។ ប៉ុន្តែ វាគ្មានបញ្ហាអ្វីនោះទេ ហើយនេះដូចជាការប្រកួតហ្វឹកហាត់មួយដែរ។ ខ្ញុំពេញចិត្តការប្រកួតនេះ និងពេញចិត្តការលេងរបស់កូនក្រុម។»

ឆែលស៊ី បានប្តូរកីឡាករ៩នាក់ នៅការប្រកួតវគ្គទី២ ប៉ុន្តែខ្សែបម្រើ ហ្វ្រែង ឡាំផាដ (Frank Lampard) ពុំបានចូលលេង​ក្នុងការប្រកួតនោះទេ ដោយសារគាត់កម្តៅសាច់ដុំមុនប្រកួត ក៏ត្រូវគ្រិចកជើង។ ប៉ុន្តែគាត់នឹងធ្វើ​ការហ្វឹកហាត់​ជាមួយ​ក្រុមជាបន្តទៀត និងសង្ឃឹមថា នឹងអាចចូលលេងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅក្នុងទីក្រុងកូឡាឡាំពួរ នៅចុង​សប្តាហ៏នេះ។

លោកម៉ូរីញ៉ូ បានពន្យល់ថា៖ «គាត់ (ឡាំផាដ) មានអារម្មណ៏ថា ហាក់ដូចជាមានសភាពមិនសូវស្រួល ព្រោះកជើង​របស់​គាត់មានការឈឺចាប់ ដូច្នេះយើងក៏សម្រេចចិត្ត មិនឲ្យគាត់ចូលលេងវិញ។ បើនៅក្នុងការប្រកួតធំៗ យើងចាំបាច់ត្រូវតែ​ប្រថុយ ប៉ុន្តែសម្រាប់ការប្រកួតមិត្តភាព យើងមិនអាចទេ។ ហ្វ្រែង នឹងសម្រាកនៅថ្ងៃស្អែក (ថ្ងៃព្រហស្បត្តិ៏) ដូចកីឡាករ​ទាំងអស់ដែរ ហើយបន្ទាប់មក គាត់នឹងចូលហ្វឹកហាត់ជាធម្មតា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...