ក្រុម​វ៉ាឡិនសៀ ចង់​បាន​តូរែស ទៅ​ជំនួស​សូលដាដូ

ក្រុមវ៉ាឡិនសៀ (Valencia) របស់អេស្ប៉ាញ កំពុងតែរៀបគម្រោង ដើម្បីដេញថ្លៃខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ខណៈដែលខ្សែប្រយុទ្ធបង្គោលរបស់ខ្លួន រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានខិតជិតដល់ការផ្ទេរចេញ ទៅកីឡាដ្ឋានវាយហាតឡែន (White Hart Lane) របស់ក្រុមទតិនហេម (Tottenham) ជាផ្លូវការ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមវ៉ាឡិនសៀ (Valencia) របស់អេស្ប៉ាញ កំពុងតែរៀបគម្រោង ដើម្បីដេញថ្លៃខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ហ្វឺណាន់ដូ តូរែស (Fernando Torres) ខណៈដែលខ្សែប្រយុទ្ធបង្គោលរបស់ខ្លួន រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានខិតជិតដល់ការផ្ទេរចេញ ទៅកីឡាដ្ឋានវាយហាតឡែន (White Hart Lane) របស់ក្រុមទតិនហេម (Tottenham) ជាផ្លូវការ។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

គ្រូបង្វឹកក្រុមវ៉ាឡិនសៀ លោកមីរ៉ូស្លាវ ឌីជូគិក (Miroslav Djukic) បាននិយាយថា គាត់ត្រូវការខ្សែប្រយុទ្ធជួរមុខ ឲ្យបានមុនខ្សែប្រយុទ្ធ សូលដាដូ ចាកចេញពីក្លិប ទៅកាន់ទីក្រុងឡុងដ៏។ ហើយគាត់បានលើកឡើងថា គាត់នឹងលួងលោម ដើម្បីយកខ្សែប្រយុទ្ធ ហ្វឺណាន់ដូ តូរែស មកកាន់ប្រទេសអេស្ប៉ាញវិញ។

កាសែតអេស្ប៉ាញ ស៊ុបព័រដេផត (Superdeporte) បានរាយការណ៏ថា ក្លិបវ៉ាឡិនសៀ បានទាក់ទងទៅក្លិបឆែលស៊ីហើយ ហើយពេលនេះក្រុមក្របខ័ណ្ឌឡាលីកា (La Liga) កំពុងតែរងចាំចម្លើយ ពីក្លិបតោខៀវ ក្នុងការកាត់ថ្លៃ និងរងចាំចំណាប់អារម្មណ៏ពីសាមីខ្លួន (តូរែស)។

ហ្វឺណាន់ដូ តូរែស បានផ្ទេរពីក្រុមលីវើភូល (Liverpool) ទៅកាន់ក្រុមឆែលស៊ី (Chelsea) ក្នុងតម្លៃកំណត់ត្រាខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសអង់គ្លេស ៥០លានផោន កាលពី២ឆ្នាំកន្លះមុន។ ប៉ុន្តែក្លិបវ៉ាឡិនសៀ បានប្រកាសថា ពួកគេមិនចំណាយលើស ២៥លានផោននោះទេ សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

វាជាការខាតបង់ដ៏ធំធេងមួយសម្រាប់ម្ចាស់ក្លិប លោករ៉ូម៉ាន់ អាប្រាម៉ូវីក (Roman Abramovich) ប៉ុន្តែទោះជាយ៉ាងណា តូរែសក៏មានវ័យ២៩ឆ្នាំទៅហើយ ខណៈដែលគ្រូបង្វឹកថ្មី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) កំពុងតែចង់បានខ្សែប្រយុទ្ធរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ផងនោះ។

តូរែស រកគ្រាប់បាល់បញ្ចូលទីបាន ៣៤គ្រាប់ ក្នុងការប្រកួត ១៣១លើក ឲ្យក្រុមតោខៀវ ឆែលស៊ី ចាប់ពីផ្ទេរមកកាន់ក្លិបទីក្រុងឡុងដ៏ ប៉ុន្តែលោកម៉ូរីញ៉ូ ចង់យករ៉ូនី មកជំនួសដំណែងរបស់គាត់ នៅរដូវកាលថ្មីនេះ។

ក្រៅពីខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស ក្រុមវ៉ាឡិនសៀ ក៏ចាប់អារម្មណ៏កីឡាករមួយចំនួនទៀតដែរ ក្នុងនោះមានដូចជា៖ អតីតខ្សែប្រយុទ្ធក្រុមទតិហេម ហេលដឺ ផូស្ទីហ្គា (Helder Postiga) និងខ្សែប្រយុទ្ធម៉ែនញូ ចាវីយើ ហឺណាន់ដេស (Javier Hernandez) ក៏កំពុងតែស្ថិតនៅក្នុងការពិចារណាដូចគ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...