មីឆែល អូវ៉ិន៖ ឆែលស៊ី​ឈ្នះ​ពាន ខណៈ​លីវើភូល​ទទួល​បាន​តំណែង​កំពូល​ទាំង​៤

អតីតខ្សែប្រយុទ្ធក្រុម លីវើភូល (Liverpool) និងខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស មីឆែល អូវ៉ិន (Michael Owen) បានធ្វើការព្យាករណ៏ថា ក្រុមបាល់ទាត់តោខៀវ ឆែលស៊ី (Chelsea) នឹងក្លាយជាម្ចាស់ជើងឯកព្រីមែលីក (Premier League) នៅក្នុងរដូវកាលថ្មីនេះ ខណៈដែលក្រុមហង្សក្រហម លីវើភូលបញ្ចប់រដូវកាល ដោយទទួលបានដំណែងកំពូលទាំង៤ (Top 4)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតខ្សែប្រយុទ្ធក្រុម លីវើភូល (Liverpool) និងខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស មីឆែល អូវ៉ិន (Michael Owen) បានធ្វើ ការព្យាករណ៏ថា ក្រុមបាល់ទាត់តោខៀវ ឆែលស៊ី (Chelsea) នឹងក្លាយជាម្ចាស់ជើងឯកព្រីមែលីក (Premier League) នៅ ក្នុងរដូវកាលថ្មីនេះ ខណៈដែលក្រុមហង្សក្រហម លីវើភូលបញ្ចប់រដូវកាល ដោយទទួលបានដំណែងកំពូលទាំង៤ (Top 4)។


ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស មីឆែល អូវ៉ិន។ (រូបថត Getty)

លោកជូសេ ម៉ូរីញ៉ូ បានវិលត្រឡប់មកដឹកនាំក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ជាលើកទី២ ហើយ អូវ៉ិន ដែល ក្លាយជា អ្នកវិភាគបាល់ទាត់ នៅទូរទស្សន៏ប៊ីធីស្ពត (BT Sport) មានការជឿជាក់ថា «បុរសម្នាក់ដ៏ពិសេស» (Special One) ប្រាកដ ជាជួយឲ្យឆែលស៊ី ឡើងកាន់កាប់ដំណែងម្ចាស់ជើងឯកថ្មី ជាក់ជាពុំខាន។

អូវ៉ិន ដែលបានប្រកាសចូលនិវត្តន៏ពីអាជីពកីឡាករបាល់ទាត់ កាលពីរដូវកាលមុន បន្ទាប់ពីគាត់បានលេងឲ្យក្រុមធំៗ​ដូចជា លីវើភូល, រៀលម៉ាឌ្រីដ (Real Madrid) និងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រួចមកនោះ គាត់​បានធ្វើការព្យាករណ៏ត្រួសៗ ទៅលើក្រុមធំៗទាំង៦ ប្រចាំប្រទេសអង់គ្លេសថា៖

១. អាសឺណល (Arsenal)
ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ អាសឺណល ពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពការទិញដូរកីឡាករ បើសិនជាពួកគេ​ចង់​ប្រជែងយកពានរង្វាន់។ ប៉ុន្តែបើសិនជាពួកគេ មិនអាចទិញបានខ្សែប្រយុទ្ធឆ្នើមរូបណាមួយទេ ពួកគេក៏នៅតែអាចទទួល​បានដំណែងកំពូលទាំង៤ដែរ។

២. ឆែលស៊ី (Chelsea)
តោខៀវ ឆែលស៊ី ជាក្រុមដែលខ្ញុំហ៊ានព្យាករណ៏ថា នឹងឈ្នះពានរង្វាន់ បើទោះបីជាមានសកម្មភាព​តិចតួច​ក្នុងការទិញដូរ​កីឡាករក៏ដោយ។ ការវិលត្រឡប់របស់លោកគ្រូបង្វឹក ជូសេ ម៉ូរីញ៉ូ នឹងធ្វើឲ្យមានការប្រែប្រួលខ្លាំង នៅក្នុងកីឡាដ្ឋាន ស្តេមហ្វដប្រិជ្ជ (Stamford Bridge) ហើយកំឡុងពេល ដែលលោកម៉ូរីញ៉ូនៅដឹកនាំ ឆែលស៊ីមិនដែលចាញ់នៅក្នុងទឹកដី​ខ្លួន​ឯងនោះទេ។

៣. លីវើភូល (Liverpool)
ហង្សក្រហម លីវើភូល ពឹងផ្អែកទាំងស្រុងទៅលើខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ក្នុងការដណ្តើមដំណែង​កំពូល​ទាំង៤ ត្រឡប់មកវិញ។ លោកគ្រូបង្វឹក ប្រេដិន រ៉ដចឺស (Brendan Rogers) ទិញចូលកីឡាករបានល្អៗ នៅក្នុងរដូវក្តៅនេះ។ បើពួកគេអាចបន្ថែមកីឡាករថ្មី១ ឬ២រូបទៀត ហើយស្វារែសនៅបន្ត នោះពួកគេប្រាកដ ជាអាចទទួលបានដំណែងកំពូលទាំង៤។

៤. ម៉ែនឆេស្ទើ ស៊ីធី (Manchester City)
មេឃខៀវ ម៉ែនស៊ីធី ជាក្រុមដែលចំណាយច្រើនជាងគេ នៅក្នុងរដូវក្តៅនេះ បន្ទាប់ពីចំណាយជាង ៩០លានផោន ក្នុង​ការ​បន្ថែមខ្សែប្រយុទ្ធ និងខ្សែបម្រើឆ្នើមៗបន្ថែមទៀត។ ប៉ុន្តែអ្វីៗសុទ្ធសឹងតែថ្មីទាំងអស់ ខណៈដែលគ្រូបង្វឹកថ្មី លោក​ប៉េឡេហ្គ្រីនី (Pellegrini) ពុំដែលមានបទពិសោធន៏ដឹកនាំក្រុមនៅព្រីមែលីកនោះទេ ដូច្នេះពួកគេពុំមានមូលដ្ឋានគ្រឹះ ដើម្បី​សាកសមទៅប្រជែងយកពានរង្វាន់នោះឡើយ។

៥. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)
បីសាចក្រហមម៉ែនញូ ជាក្រុមដែលមានមូលដ្ឋានគ្រឹះរឹងម៉ាំជាងគេ ប៉ុន្តែរដូវកាលថ្មីនេះ អ្វីៗអាចនឹងមានការប្រែប្រួល ខណៈដែលពួកគេបានប្តូរគ្រូបង្វឹកថ្មីក្រោមការដឹកនាំរបស់លោក ដេវីដ ម៉យ (David Moys) ខណៈដែលគ្រូបង្វឹករូបនេះ ពុំដែលធ្លាប់ឈ្នះពានរង្វាន់ព្រីមែលីកសោះ។ ដូច្នេះពួកគេត្រូវពឹងផ្អែកទៅលើខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin Van Persie) ដើម្បីស្វែងរកគ្រាប់បាល់ជ័យជំនះ ប៉ុន្តែទោះជាយ៉ាងណា ដំណែងម្ចាស់ជើងឯក អាចនឹងបាត់បង់។

៦. ទតិនហេម ហតស្ពឺ (Tottenham Hotspur)
មាន់ខ្នាយមាស ទតិនហេម ត្រូវតែរៀបចំឲ្យបានល្អ ទៅលើកីឡាករចំណូលថ្មី និងកីឡាករ ដែលត្រូវចាកចេញ។ ប៉ុន្តែ​តំណែង​កំពូលទាំង៤ ដែលពួកគេនឹងត្រូវប្រកួតប្រជែងយកនោះ ត្រូវពឹងផ្អែកទាំងស្រុងទៅលើអនាគត របស់ខ្សែបម្រើដ៏​ឆ្នើម ហ្គារែត ប៊េល (Gareth Bale)។ បើប៊េល ចាកចេញ ពួកគេអាចនឹងធ្លាក់ចេញពីដំណែងកំពូលទាំង៤ ជាបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...