បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា ត្រៀម​ដេញ​ថ្លៃ​យក តូរែស

ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជាង ២៦.៦៥លានដុល្លា (១៩.៩៩លានអ៊ឺរ៉ូ) ដើម្បីទិញយកខ្សែប្រយុទ្ធអេស្ប៉ាញទៅចូលរួមក្រុម ខណៈដែលក្រុមឆែលស៊ី ត្រូវខាត ៥១.៧៤លានដុល្លា បន្ទាប់ពីក្រុមមួយនេះ ទិញតូរែស មកពីក្រុមលីវើភូល (Liverpool) ក្នុងតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស កាលពី២ឆ្នាំមុន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) បានត្រៀមខ្លួនរួចហើយ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ពីក្រុមតោខៀវឆែលស៊ី (Chelsea)។


ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស កំពុងទាត់ឲ្យក្រុម ឆែលស៊ី។

ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណជាង ២៦.៦៥លានដុល្លា (១៩.៩៩លានអ៊ឺរ៉ូ) ដើម្បី​ទិញ​យក​ខ្សែប្រយុទ្ធអេស្ប៉ាញទៅចូលរួមក្រុម ខណៈដែលក្រុមឆែលស៊ី ត្រូវខាត ៥១.៧៤លានដុល្លា បន្ទាប់ពីក្រុមមួយនេះ ទិញ​តូរែស មកពីក្រុមលីវើភូល (Liverpool) ក្នុងតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស កាលពី២ឆ្នាំ​មុន។

គ្រូបង្វឹកថ្មីលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ចង់ជួបផ្ទាល់ និងជជែកជាមួយតូរែសសិន មុននឹងឈានទៅដល់​ការ​សម្រេចចិត្តណាមួយ ទៅលើកីឡាករដែលមានតម្លៃខ្លួនថ្លៃរូបនេះ។

ប៉ុន្តែក្រុមតោខៀវ បានដេញថ្លៃខ្សែប្រយុទ្ធក្រុមណាប៉ូលី (Napoli) អេឌីសិន កាវ៉ានី (Edinson Cavani) ក្នុងតម្លៃជាង ៨៤.៦៦លានដុល្លាទៅហើយ។ ដូច្នេះតូរែស ក៏ប្រាកដជាដឹងថា ថ្ងៃរបស់គាត់បានមកដល់ហើយដែរ។

ពេលនេះអ្វីដែលជាកង្វល់របស់លោក ជូសេ ម៉ូរីញ៉ូនោះ ថាតើគាត់អាចលក់កីឡកររូបនេះ បានថ្លៃបំផុត ក្នុងតម្លៃប៉ុន្មាន។ កិច្ចសន្យារបស់តូរែស នៅជាមួយឆែលស៊ី នៅមានរយះពេលវែងឆ្ងាយទៀត ខណៈដែលថ្លៃឈ្នួលគាត់ក្លឹបមួយនេះឲ្យ ១៤.១១លានដុល្លា ក្នុងមួយឆ្នាំ។

តូរែស វ័យ២៩ឆ្នាំ កំពុងតែជាប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ ហើយ​គាត់​មិនទាន់​បានត្រឡប់មកកាន់កីឡាដ្ឋានស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) ទេ គិតចាប់តាំងពីលោកម៉ូរីញ៉ូ មកកាន់ដំណែង​គ្រូបង្វឹកថ្មីនេះ។

ក្នុងរដូវកាលនេះ គាត់លេងបានល្អជាងមុន ដោយអាចរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២២គ្រាប់។ ប៉ុន្តែសម្រាប់​ក្របខ័ណ្ឌ​ព្រីមែលីក (Premier League) គាត់រកបានត្រឹមតែ ៨គ្រាប់ទេ។

ក្លឹបយក្សអេស្ប៉ាញ បាសេឡូណា ក៏កំពុងតែត្រៀមលុយប្រមាណជាង ៥៤.៨៧លានដុល្លា ទៀតដែរ ដើម្បីទិញយក​កីឡាករខ្សែការពារកណ្តាលក្រុមឆែលស៊ី ដេវីដ ល្វីស (David Luiz) ម្នាក់ទៀត។ បាសេឡូណា ជឿថាតូរែស ប្រាកដជា​លេងបានល្អ នៅក្នុងកីឡាដ្ឋាននូខេម (Nou Camp)។

ក្លឹបម្ចាស់ជើងឯកឆែលពានលីក ៤សម័យកាលមួយនេះ ចង់បានតូរែស ដើម្បីទៅជំនួសដំណែងកីឡាករខ្សែប្រយុទ្ធ ដេវីដ វីឡា (David Villa) ដែលនឹងចាកចេញពីកីឡាដ្ឋាននូខេម។ ហើយពួកគេនឹងឲ្យតូរែសជាង ២៧៤,៣៨២ដុល្លា​ក្នុងមួយ​សប្តាហ៏ ដូចនៅជាមួយក្រុមឆែលស៊ីដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...