លទ្ធផល​នៃ​ជំនួប​គណបក្ស​ទាំង​ពីរ​ខាង​មុខ គឺ​ការ​រៀបចំ គ.ជ.ប ឲ្យ​«ថ្មី»

ជំនួបចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងកើតមានបន្ទាប់ពីការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤ត្រូវបានបញ្ចប់។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បាន​ថ្លែង​អះអាងថា កិច្ចចចារខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើកំណែទម្រង់ គ.ជ.ប តាមរយៈការរុះរើ និងរៀបចំនូវ​ស្ថាប័ន​នេះជា«ថ្មី»ឡើងវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងកើតមានបន្ទាប់ពីការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤ត្រូវបានបញ្ចប់។ មន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បាន​ថ្លែង​អះអាងថា កិច្ចចចារខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើកំណែទម្រង់ គ.ជ.ប តាមរយៈការរុះរើ និងរៀបចំនូវ​ស្ថាប័ន​នេះជា«ថ្មី»ឡើងវិញ។


លោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។ (រូបថត ឯកសារ)

នយោបាយ - ក្រោយការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ អាណត្តិទី​ពីរត្រូវបញ្ចប់ គណបក្សសង្គ្រោះជាតិបានប្រកាសបន្តជំហរចចារ និងដោះស្រាយភាពជាប់គាំង​នយោបាយជាមួយ​គណបក្ស​ប្រជាជនកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យទី១៨ ខែឧសភាម្សិលមិញនេះ​ប្រធាន​គណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហាញជំហរជួបចរចាជា«ថ្មី» ជាមួយគណបក្សប្រជាជនកម្ពុជា តែ​នៅ​មិនទាន់កំណត់ពីរបៀបវារៈ និងពេលវេលាជាក់លាក់នៅឡើយនោះទេ។ ការប្រកាសនេះ ព្រោះលោកចង់បញ្ចប់​នូវ​ជម្លោះផ្នែកនយោបាយ និងភាពតានតឹង ក្រោយការបោះឆ្នោតតំណាងរាស្រ្តីនីតិកាលទីប្រាំនោះ។

សួរពាក់ព័ន្ធ នឹងការធ្វើកំណែរទម្រង់ គ.ជ.ប នោះ លោក សម រង្ស៊ី មិនបានបញ្ជាក់ពីបញ្ហានេះ នៅក្នុង​សន្និសិទ​ការសែតនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ទុកឲ្យក្រុមការងារប្រតិបត្តិ នៃគណបក្សរបស់លោក ជួប​ពិភាក្សា​គ្នាសិន។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់លំអិត ពីលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ​ជាតិ​បានទេ ក្នងល្ងាចថ្ងៃទី១៩ ខែឧសភានេះ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។

តែមន្រ្តីច្បាប់ជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូក្នុងល្ងាចថ្ងៃទី១៩ ខែឧសភានេះថា ក្រុមអ្នកច្បាប់នៃគណបក្សសង្គ្រោះជាតិ បានជួប​ពិភាក្សាគ្នាហើយ និងបានសម្រេចលទ្ធផល ដោយយកការធ្វើកមណែតម្រង់ គ.ជ.ប ជាជំហានដំបូងនៃកិច្ច​ចរចាខាង​មុខនេះ។ សម្រាប់ពេលវេលានៃការជួបចរចាគ្នានោះ នៅមិនទាន់បានកំណត់នៅឡើយ តែលោកបានអះអាងថា មិន​ហួសពីខែឧសភានេះឡើយ។

មន្រ្តីច្បាប់ បានថ្លែងបញ្ជាក់ដូច្នេះថា៖ «ការចចារខាងមុខនេះ មិនអាចនិយាយថា គ្មាននអ្វីជាលទ្ធផល​នោះ​ទេ»។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មតបពីមន្រ្តីជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជនកម្ពុជាបានទេ ក្នុងល្ងាចថ្ងៃដដែល។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ថ្មីៗនេះ ធ្លាប់មានជំនួនតាមទូរស័ព្ទមួយ រយៈពេល៤៥នាទី រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ តែមិនមានលទ្ធផលអ្វី គួរឲ្យកត់សម្គាល់ទេ ដោយសារតែលោក សម រង្ស៊ី និយាយថា ត្រូវ​រងចាំ​ការជួបពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន។

បើយោងតាមការបញ្ជាក់ ក្នុងពេលកន្លងមក ពីសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល​ របស់គណបក្ស​ប្រជាជន​​​កម្ពុជា លោក ជាម យៀប បានលើកឡើងថា រាល់ការជួបចចារគ្នា ទាំងថ្នាក់កំពូល និងថ្នាក់​បច្ចេកទេស​ជាច្រើនដងមកហើយ នៅតែមិនមានអ្វីជាលទ្ធផលអ្វីជាដុំកំភួន។ យ៉ាងណាក៏ដោយ លោកបានបង្ហើបប្រាប់ថា គណបក្ស​ប្រជាជនកម្ពុជានៅតែ«បើទ្វាចំហរ» រង់ចាំការចូលមកចរចា របស់គណបក្សសង្គ្រោះជាតិ។

ការលើកឡើងខាងលើនេះ មន្រ្តីច្បាប់ជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់បន្ថែមថា ការចចារក្នុង​ពេល​កន្លងមកនេះ ដែលមើលទៅហាក់ដូចជាមិនត្រូវគ្នានោះ ព្រោះតែ គ.ជ.ប នៅជាប់កាតព្វកិច្ចក្នុងការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សានេះ។ លោកបន្តថា ពេលនេះ គ.ជ.ប ត្រូវបានបញ្ចប់កាតព្វកិច្ចរបស់ខ្លួនហើយ ដូច្នេះលទ្ធផលនៃការជួប​ចរចាគ្នាខាងមុខនេះ នឹងកើតមានឡើង។ «គេ នឹងចាប់ផ្តើមដូរ(គ.ជ.ប)ហើយ ឲ្យ(វា)ចប់រឿងសិន។ (...) កាលណា​ដូរមុនការបោះឆ្នោតក្រុមប្រឹក្សា វារប៉ាត់រប៉ាយ។ ឲ្យ(វា)ចប់មួយរឿងសិន ទើបគេចាប់ផ្តើមធ្វើសារជាថ្មី ឲ្យវាថ្មី​ទាំង​អស់តែម្តង។ រង់ចាំ គ.ជ.ប ផុតកាតព្វកិច្ចសិន។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចសុំការបញ្ជាក់បានដែរ ពីលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដោយ​លោកពុំទទួលទូរស័ព្ទ។ តែក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤កន្លងមក លោក មាន សាទិ មន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ បានទទួលស្គាល់ខ្លួនឯងថា គ.ជ.ប សព្វថ្ងៃ​ជា​«ខ្លា​ក្រដាស» ដែលមិនអាចសម្រេចអ្វីបានទាំងអស់។

លោក មាន សាទិ បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា “ច្បាប់” ក្រោយនឹងខ្លាំង ឲ្យអំណាចទៅ គ.ជ.ប គ្រប់គ្រងលើ​ស្ថាប័ននានា ដើម្បីឲ្យក្លាយជា “ខ្លាមែនទែន” កុំឲ្យជា “ខ្លាក្រដាស ឬខ្លាងាប់” ដូចពួកខ្ញុំទៀតបាទ! (...) ខ្ញុំសង្ឃឹមថា នីតិវិធីលើកក្រោយ នឹងសំអាងលើច្បាប់លើកក្រោយ ដែលល្អជាងហ្នឹង។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...