មតិ​អ្នក​អាន​នៅ​ក្រៅ​ប្រទេស ចំពោះ​ការ​បង្រ្កាប​បង្ហូរ​ឈាម​របស់​សមត្ថកិច្ច

«ខ្ញុំឈឺចិត្តខ្លាំងណាស់ក្នុងនាមជាខ្មែរ ដែលឃើញឈាមជាខ្មែរដូចគ្នាហូរ» នេះជាការលើកឡើងរបស់អ្នកស្រី សួស សុភី ជាពលរដ្ឋខ្មែរ ដែលរស់នៅជាយដែនប្រទេសបារាំង បន្ទាប់ពីអ្នកស្រីបានឃើញការបង្រ្កាបរបស់កងកម្លាំង​របស់​អាជ្ញាធរ ទៅលើបាតុករ រហូតមានស្លាប់និងរបួស។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំឈឺចិត្តខ្លាំងណាស់ក្នុងនាមជាខ្មែរ ដែលឃើញឈាមជាខ្មែរដូចគ្នាហូរ» នេះជាការលើកឡើងរបស់អ្នកស្រី សួស សុភី ជាពលរដ្ឋខ្មែរ ដែលរស់នៅជាយដែនប្រទេសបារាំង បន្ទាប់ពីអ្នកស្រីបានឃើញការបង្រ្កាបរបស់កងកម្លាំង​របស់​អាជ្ញាធរ ទៅលើបាតុករ រហូតមានស្លាប់និងរបួស។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

យុត្តិធម៌សង្គម - អ្នកស្រី សួស សុភី អាយុ៤២ឆ្នាំ ជា​ពលរដ្ឋខ្មែរ​ដែល​រស់​នៅ​ប្រទេសបារាំង និងជាជំនួយការ​សាលា​មតេយ្យមួយឈ្មោះថាអារ៉េស្តង់ បានសម្តែងអារម្មណ៍តក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះពលរដ្ឋខ្មែរដែល​រងការបង្រ្កាបពីកងកម្លាំងរបស់អាជ្ញាធរកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ។ ការសម្ដែងភាពស្រយ៉ុងចិត្ត​របស់​អ្នកស្រី បន្ទាប់ពីអ្នកស្រីបានទស្សនាវីឌីអូខ្លី ដែលត្រូវបានផ្សព្វផ្សាយដោយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អំពី​ការប្រើ​អំពើហិង្សាលើបុរសអ្នករត់ម៉ូតូឌុបម្នាក់ នៅមុខក្រសួងព័ត៌មាន និងការបង្រ្កាបជាបន្តបន្ទាប់កន្លងមក ដូច​ជា​នៅតាម​ផ្លូវវ៉េងស្រេង ឬនៅទីលានប្រជាធិបតេយ្យជាដើម។

អ្នកស្រីបានបង្ហាញទឹកចិត្តឈឺចាប់ហួសប្រមាណ រកអ្វីមកថ្លែងមិនបាន នៅពេលដែលឃើញឈាមខ្មែរនៅតែហូរ នៅក្នុងស្រុកកំណើតនោះ ដោយសារតែក្រុមអ្នកតវ៉ាគ្រាន់តែបញ្ចេញមតិដោយសន្តិវិធី ទាមទារយុត្តិធម៌ ទាមទារ​ប្រាក់ខែរដើម្បីរស់នៅសមរម្យ តែប៉ុណ្ណោះ។ ពលរដ្ឋដើមកំណើតខ្មែររូបនេះ បានប្រតិកម្មថា «ខ្ញុំយល់ថាវាខុសច្បាប់​ទាំងស្រុង ហើយសមត្ថកិច្ចគ្មានសិទ្ធិអ្វីទេដែលទៅវាយគេដូចសត្វ សូម្បីតែឆ្កែក៏គេមិនធ្វើដល់ម្លឹងផង មិនគួរណា​សមត្ថកិច្ចដែលមានអំណាច យកដំបងមកវាយគ្នារហូតដល់បែកក្បាលហូរឈាមនោះទេ វាជាការរំលោភសិទ្ធិ​មនុស្សទាំងស្រុង»។

អ្នកស្រីបន្តថា ទោះបីជាប្រទេសយួន កូរ៉េខាងជើង និងចិន ដែលជាប្រទេសកុម្មុយនីស ក៏គេមិនធ្វើបាបប្រជា​ពលរដ្ឋ​គេបែបហ្នឹងដែរ គេមានក្បួនខ្នាតរបស់គេ ហើយដឹកនាំប្រទេស ក៏គេមិនអោយប្រជាពលរដ្ឋរង​ទុក្ខវេទនាយ៉ាង​ដូច្នេះ​ឡើយ។ រីឯកម្ពុជាប្រកាសក្តែងៗថា ជាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយក្នុងរដ្ឋធម្មនុញ្ញ​ចែង​ថា​ប្រជាពលរដ្ឋមានសិទ្ធិតវ៉ា មានសិទ្ធិធ្វើបាតុកម្ម ស្រាប់តែធ្វើអញ្ចឹង វាដូចជារំលោភទៅលើរដ្ឋធម្មនុញ្ញ។ តើមាន​ច្បាប់​ប្រទេសណា ដែលអោយសមត្ថកិច្ចទៅវាយទៅបាញ់ប្រជាពលរដ្ឋ បែបហ្នឹងទេ ដែលសូម្បីតែគ្នា​ជាអ្នករត់​ម៉ូតូ​ឌុប និង​មនុស្សដើរតាមផ្លូវដែលមិនដឹងអីសោះ ក៏វាយប្រហារគ្មានរើសមុខ។

ទោះបីអ្នកស្រីបានរស់នៅប្រកបទៅសេចក្តីសុខ និងសិទ្ធិសេរីភាពយ៉ាងណាក៏ដោយ តែអ្នកស្រីនៅតែមានទឹកចិត្ត​ចំពោះពលរដ្ឋរួមឈាមខ្មែរ ជាពិសេសពលរដ្ឋដែលរងនូវភាពអយុត្តិធម៌។ មិនតែប៉ុណ្ណោះ អ្នកស្រីបានចំណាយនូវ​ថវិកាផ្ទាល់ខ្លួនរបស់អ្នកស្រី ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះថែមទៀតផង។ អ្នកស្រីបានអះអាងទៀតថា «ខ្ញុំនៅ​ក្រៅប្រទេស ខ្ញុំនឹងនៅតស៊ូមតិ ហើយក៏នឹងគៀងគរបងប្អូនយើងទាំងអស់នៅលើពិភពលោក អោយងើបឈរឡើង ចាប់ដៃគ្នាខ្មែរនឹងខ្មែរ ដើម្បីយើងស្រោចស្រង់សុំសិទ្ធិសេរីភាព ហើយខ្ញុំនឹងធ្វើគ្រប់មធ្យោបាយទាំងអស់ អោយតែ​ខ្មែរមានសេរីភាព។»

អ្នកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋខ្ញែរទាំងអស់អោយចេះគោរព និងស្រលាញ់គ្នាទៅវិញទៅមក ព្រោះជាជាតិ​ខ្មែរដូចគ្នា។ អ្នកស្រីនិយាយថា «ក្នុងនាមខ្ញុំជាខ្មែរម្នាក់នៅក្រៅប្រទេស សូមសំណូមពរអោយខ្មែរគ្រប់រូបចេះសាមគ្គី រូបរួមគ្នាដើម្បីរួមគ្នាស្រោចស្រង់ជាតិយើង។ (...) ម្យ៉ាងក៏សូមអំពាវនាវអោយកងកម្លាំងសមត្ថកិច្ច អោយឈប់ជា​បន្ទាន់នូវការប្រើអំពើហិង្សាលើខ្មែរសូមអាណិតប្រជាពលរដ្ឋខ្មែរផង។»

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...