ក្រុម​អ្នក​តវ៉ា៖ រដ្ឋាភិបាល​គួរ​ប្រើ​ច្បាប់​«រដ្ឋ​ធម្មនុញ្ញ» កុំ​ប្រើ​ច្បាប់​«បក្ស»

«ការរឹតបណ្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល មកលើការជួបជុំរបស់ប្រជាពលរដ្ឋ ជារឿងមួយធ្វើឲ្យ លិទ្ធិ​ប្រជា​ធិប​តេយ្យរបស់យើងដើរថយក្រោយបន្តិច។ យើងនិងធ្វើការចចារ ជាមួយរដ្ឋាភិបាលលើរឿងហ្នឹង។ ឯការផ្លាស់ប្តូរ (វា)​អាស្រ័យលើអារម្មណ៍ អាស្រ័យលើឆន្ទៈ អាស្រ័យលើទឹកចិត្តបុគ្គលកាន់តួនាទីហ្នឹង។» នេះជាការលើកឡើងរបស់​លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការរឹតបណ្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល មកលើការជួបជុំរបស់ប្រជាពលរដ្ឋ ជារឿងមួយធ្វើឲ្យ លិទ្ធិ​ប្រជា​ធិប​តេយ្យរបស់យើងដើរថយក្រោយបន្តិច។ យើងនិងធ្វើការចចារ ជាមួយរដ្ឋាភិបាលលើរឿងហ្នឹង។ ឯការផ្លាស់ប្តូរ (វា)​អាស្រ័យលើអារម្មណ៍ អាស្រ័យលើឆន្ទៈ អាស្រ័យលើទឹកចិត្តបុគ្គលកាន់តួនាទីហ្នឹង។» នេះជាការលើកឡើងរបស់​លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា។


ក្រុមអ្នកតវ៉ាយកញត្តិដាក់តាមស្ថានទូត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិសេរីភាព - ក្នុងការហែរញត្ដិដាក់តាមស្ថានទូតនានា របស់តំណាងសង្គមស៊ីវិលជិតពីររយ(១៩៧)អង្គការ សមាគម ដើម្បីឲ្យទូតទាំងនោះបញ្ជូននូវញតិនេះ ជាសារទៅដល់រដ្ឋាភិបាល។ លោកស្រី រស់ សុភាព បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងចង់ឲ្យទូតបញ្ជូនជាសារ ធ្វើយ៉ាងណាដើម្បីឲ្យថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាលធ្វើការបន្ទន់ចិត្ត​របស់គាត់​ ដើម្បីធ្វើការគិតគូរអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋពឹងផ្អែក និងចង់រស់នៅក្រោម​ការ​ដឹកនាំរបស់គាត់។ ប្រសិនប់ធ្វើឲ្យប្រជាជនមិនមានសុវត្ថិភាព ចឹងធ្វើឲ្យការដឹកនាំក៏មិនសូវរលូនដែរ ចេះតែគិត ចេះ​តែពិបាកក្នុងនោះដែរ។»

លោកស្រីបានបន្តរថា ក្នុងករណីនៃការទាមទា ក៏ដូចជាស្នើសុំខាងលើរបស់អង្គការ​សង្គមស៊ីវិលទៅតាមបណ្តា​ស្ថានទូតទាំងនេះ ហើយនៅតែមិនមានចំណាត់ការពីរដ្ឋាភិបាលក្នុងការដោះលែងអ្នកទាំង២៣នាក់ទៀតនោះ ក្នុង​នាមអង្គការសង្គមស៊ីវិល នៅតែឈរក្នុងជំហរមួយក្នុងការចរចា និងរកពិធីសាស្រ្តដើម្បីបន្ទន់ឥរិយាបទ ទៅលើអ្នក​ដឹកនាំកំពូលរបស់កម្ពុជា។ ពីសេសលោកស្រីសង្កត់ធ្ងន់ទៅលើអាជ្ញាធរ ឬកម្លាំងមានសមត្ថកិច្ច ដោយធ្វើយ៉ាង​ណា​ឃាត់ឃាំងទៅលើអំពើហិង្សាកុំឲ្យប្រើប្រាស់ មកលើប្រជាពលរដ្ឋ ព្រោះពួកគាត់មិនមានអ្វីនោះទេ(អាវុធក្នុងដៃ)។

ឯលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលមានវត្តមានក្នុងការដាក់ញតិដែរនោះ ក៏បានថ្លែងប្រាប់អ្នក​សារព័ត៌មានថា ការចូលរួមរបស់លោកក្នុងពេលនេះព្រោះតែចង់ទាមទានូវសេរីភាព និងភាពអយុត្តិធម៌នានា។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពូមិនមែនតស៊ូសម្រាប់តែពូទេ គឺសម្រាប់ខ្មែរទាំងអស់គ្នា។ (…) យើងក្រោក​ឈរ​ឡើង​មិនមែនប្រើ​កាំភ្លើង ប្រើអំពើហិង្សាទេ។ (…) ចង់ឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រជាពលរដ្ឋទៅតាមរដ្ឋធម្មនុញ្ញ និង​ទាមទាភាព​យុត្តិធម៌​សម្រាប់យើងទាំងអស់គ្នា កុំឲ្យហារឡើង “គណបក្សៗ” ។ (…) រដ្ឋាភិបាលកំពុងដើរផ្លូវខុស ដោយល្ងិតល្ងង់​ជាទីបំផុត ដោយមិនគ្រប់គ្រងទៅតាមរដ្ឋធម្មនុញ្ញ បែជាគ្រប់គ្រងតាម​គណបក្ស​នយោបាយទៅ​វិញ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចទំនាក់ទំនង ពីមន្រ្តីនៃជួររដ្ឋាភិបាលបានទេក្នុងល្ងាចនេះ។ ដោយឡែក​លោក រៀល ខេមរិន ជាតំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ក្នុង​ព្រឹត្តិការណ៍នៃការដង្ហែញតិនេះដែរ បានបង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់លោក ដល់អ្នកសារព័ត៌តមានថាលោក​មាន​ការឈឺចិត្តចំពោះការប្រើប្រាស់នូវហិង្សា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ​លោក​ក៏បានបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមករា នៅមុខក្រសួងព័ត៌មាន ដែលអាជ្ញាធរធ្វើការបង្ក្រាប លោកក៏បានត្រូវមួយ​ដំបងចំដៃដែរ។ លោកថា «ដៃរបស់ខ្ញុំឈឺមែន តែអ្វីដែលឈឺបំផុតគឺជាតិរបស់ខ្ញុំ ត្រូវរងគ្រោះដោយធ្ងន់ធ្ងរ។ ពិសេស​សមត្ថកិច្ចវាយធ្វើបាបទៅលើប្រជារាស្រ្តស្លូតត្រង់ គ្រាន់តែទាមទានូវសិទ្ធិសេរីភាព។ (...) ខ្ញុំមានការឈឺចិត្ត​ជាទី​បំផុត (...) ខ្ញុំមិនគាំទ្រនូវអំពើហិង្សាបែបនេះទេ។ យើយសូមឲ្យមានការប្រើច្បាប់ និងការវាយទៅលើប្រជាពលរដ្ឋ​ដែលមិន​បានធ្វើអ្វីខុស ពីសិទ្ធិដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...