អគ្គលេខាសហព័ន្ធសហជីពអន្តរជាតិ៖ រដ្ឋាភិបាលគួរលែងជន២១នាក់
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ បានថ្លែងពីការបារម្ភជាខ្លាំង ចំពោះបញ្ហាអ្នកទាំង២១នាក់ ដែលកំពុងតែជាប់ឃុំ។ អគ្គលេខាសហព័ន្ធសហជីពអន្តរជាតិ ដែលមានសមាជិកជាង១៤០ប្រទេសរូបនេះ បានសម្ដែងបំណងចង់ឱ្យកម្ពុជា បញ្ចប់នូវរឿងក្តីក្តាំ របស់អ្នកទាំង២៣នាក់ ដើម្បបង្កស្ថានភាពឲ្យមានភាពល្អប្រសើឡើងវិញ។
លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ។ (រូបថតផ្ដិតពីវីដេអូ)
ប្រព័ន្ធយុត្តិធម៌ - ស្របពេលដែលសាលក្រម របស់ជនជាប់ចោទទាំង២៣នាក់ ត្រៀមនឹងប្រកាសនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ អគ្គលេខាធិការរបស់ Iសហព័ន្ធសហជីពអន្តរជាតិ ហៅជាភាសាអង់គ្លេសថា IndustriALL Global Union លោកជីរ៉កគី រ៉េនណា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះបញ្ហារបស់ជនជាប់ចោទទាំ២១នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ក្រោយពីការទាមទារសុំតម្លើងប្រាក់ឈ្នួល១៦០ដុល្លាក្នុងមួយខែ របស់ពួកគេ។
ការលើកឡើង ពីការព្រួយបារម្ភរបស់អគ្គលេខាអធិការរូបនេះ បន្ទាប់ពីលោកបានសង្កេតពីបញ្ហាមួយចំនួន ទៅលើការកាត់ក្តីលើជនជាប់ចោទទាំង២៣នាក់នេះ។ បើតាមលោកដឹង ពីពាក្យចរាមអារាមមួយចំនួននោះ បានឲ្យដឹងថា ពួកអ្នកទាំង២៣នាក់ អាចនឹងជាប់ពន្ធនាគារពី២ ទៅ៣ឆ្នាំ។
លោក ជីរ៉កគី រ៉េនណា បានបញ្ជាក់ថា អ្វីដែលកើតឡើង ទំនាក់ទំនងរវាងអ្នកទាំង២៣នាក់ និងអ្វីដែលកើតឡើងក្នុងព្រឹត្តិការណ៍នៃការផ្ទុះបាតុកម្មរបស់កម្មករ កាលពីខែមករា គឺមិនជាប់ជាប់ពាក់ព័ន្ធគ្នានោះទេ។ លោកបន្តថា ប្រសិនបើសាលក្រម ដែលប្រកាសនៅថ្ងៃទី៣១ខាងមុខនេះ មិនត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នូវកិត្តិយសរបស់ប្រទេសកម្ពុជា។ ម្យ៉ាងទៀត គោលបំណងរបស់លោក ក៏ចង់ឱ្យកម្ពុជាបញ្ចប់រឿងក្តីរបស់អ្នកជនជាប់ចោទនោះ ព្រមទាំងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ជាការគម្រាមកំហែងទៅលើសហជីពផងដែរ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ក៏បានអះអាងយ៉ាងដូច្នេះដែរថា ដោយសារតែរឿងចរចា រឿងប្រាក់ឈ្នួលហ្នឹងហើយ ទើបអ្នកទាំង២១នាក់ត្រូវបានការចាប់ខ្លួន។ ប្រសិនបើអ្នកទាំង២១នាក់ មិនត្រូវបានដោះលែងទេនោះ អ្នកបញ្ជាទិញ ក៏មានការបារម្ភចំពោះអ្នកទិញរាយរបស់គេផងដែរ។ អ្នកបញ្ជាទិញ ក៏ចង់ឱ្យមានភាពស្ងាត់ស្ងៀមទៅវិញ ដើម្បីបង្កឱ្យមានការវិនិយោគ មកលើប្រទេសកម្ពុជាកាន់តែច្រើន។
ទាក់ទងនឹងលើកឡើងខាងលើ អ្នកនាំពាក្យរបស់ក្រសួងការងារ បានធ្វើការពន្យល់យ៉ាងក្បោះក្បាយ នៅក្នុងអត្ថបទចុះផ្សាយលើកមុនរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ សូមចុចចូលទៅអាន នៅទីនេះ។
សូមបញ្ជាក់ថា សហព័ន្ធសហជីពអន្តរជាតិ ហៅជាភាសាអង់គ្លេសថា IndustriALL Global Union មានទីស្នាក់ការ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស តំណាងឲ្យបុគ្គលិកកម្មករនយោជក គ្រប់វិស័យទាំងអស់ ប្រមាណជា៥០លាននាក់ ពីក្នុង១៤០ប្រទេសក្នុងពិភពលោក។ សហព័ន្ធនេះ បង្កើតចេញពីការរួមបញ្ចូលគ្នា រវាងសហព័ន្ធអន្តរជាតិធំៗ ចំនួនបី ហើយបានដាក់ឲ្យមានជាស្ដង់ដានៃការងារអន្តរជាតិមួយ ដែលក្រុមយីហោធំៗអ្នកបញ្ជាទិញ ចាំបាច់ត្រូវគោរពតាមស្ដង់ដាការងារនេះ៕