កឹម សុខា៖ ហ៊ុន សែន គួរ​ជឿ​ខ្មែរ​ច្រើន​ជាង​យួន​ទើប​ជាតិ​មិន​អន្តរាយ

លោក ហ៊ុន សែន តែងតែទៅពឹងពាក់«យួន» ពេលកម្ពុជាមានវិបត្តិនយោបាយផ្ទៃក្នុង និងលោក ហ៊ុន សែន គួរ​ឈប់ជឿរ«យួន» ហើយត្រឡប់មកជឿ និងសហការជាមួយខ្មែរឲ្យបានច្រើនជាង ទើបប្រទេសមិនអន្តរាយ។ នេះ​ជា​សេចក្ដី​អត្ថាធិប្បាយ របស់លោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ចំពោះដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន តែងតែទៅពឹងពាក់«យួន» ពេលកម្ពុជាមានវិបត្តិនយោបាយផ្ទៃក្នុង និងលោក ហ៊ុន សែន គួរ​ឈប់ជឿរ«យួន» ហើយត្រឡប់មកជឿ និងសហការជាមួយខ្មែរឲ្យបានច្រើនជាង ទើបប្រទេសមិនអន្តរាយ។ នេះ​ជា​សេចក្ដី​អត្ថាធិប្បាយ របស់លោក កឹម សុខា ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ចំពោះដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន (ខាងឆ្វេង) និងលោក នាយករដ្ឋមន្ត្រីវៀតណាម លោក ងឹយេន តាន់ដុង នៅទីក្រុងណានណីង ប្រទេសចិន។ (រូបថត VNA)

បន្ទាប់ពីក្រសួងការបរទេសកម្ពុជា ប្រកាសឲ្យដឹងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងសប្តាហ៍នេះរបស់​នាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ខណៈស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងតានតឹង និង​ដោះ​ស្រាយមិនទាន់រួច មជ្ឈដ្ឋានទូទៅបានធ្វើការស្និដ្ឋានខុសៗគ្នា ចំពោះកម្មវត្ថុពិតនៃដំណើរទស្សនកិច្ចនេះ។

ក្នុងកិច្ចសម្ភាសជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (ផ្សាយជាខេមរភាសា) នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ អនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លោក កឹម សុខា បានពន្យល់ថាគណបក្សសង្រ្គោះជាតិ​មានគោលនយោបាយសហការជាមួយខ្មែរនិងខ្មែរ ដោយមិនយកខ្មែរណាម្នាក់ជាសត្រូវនោះទេ។ ផ្ទុយមកវិញ សត្រូវ​របស់ខ្មែរ គឺការការឈ្លានពានរបស់បរទេស អំពើផ្តាច់ការ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអំពើពុករលួយ​ជាដើម។

អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្រ្តីគួរងាកមកជឿខ្មែរវិញ ល្មមឈប់ជឿ​យួន​ហើយ ជជែកគ្នារវៀងខ្មែរនិងខ្មែរគ្នាឯងទៅ។ កាលណាជឿយួនគឺស្លាប់ខ្មែរ កន្លងមកគឺញ្ចឹង។ តិចឃើញបាតុករច្រើន ចង់ឲ្យគាត់ចុះចេញ គាត់ចង់ចុះដែរ តែទៅដល់យួនប្រាប់ថាធ្វើញ្ចេះ ធ្វើញ្ចោះ អន្តរាយហើយ ធ្វើតាមយួននឹងហើយ​ដែលមានរដ្ឋប្រហារឆ្នាំ១៩៩៧ ធ្វើតាមយួននឹងហើយដែលមានបាញ់បាតុករឆ្នាំ១៩៩៨។ កុំធ្វើតាមយួន យួនគេបន់​ឲ្យតែខ្មែរសម្លាប់ខ្មែរ។»

បើទោះជាលោក កឹម សុខ បានលើកឡើងយ៉ាងនេះក្តី ក៏ប៉ុន្តែបើយោងលើសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​ការបរទេសកម្ពុជាបានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់មន្រ្តីជាន់ខ្ពស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម​ចំនួន​៣ថ្ងៃ​ដែលចាប់ផ្តើមពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ គឺធ្វើឡើងតបតាមការអញ្ជើញរបស់សមភាគីវៀតណាម។ ហើយនៅ​ក្នុង​ដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រមុខ ក៏គ្រោងនឹងចូលជួបចរចាទ្វេភាគី​ ជាមួយ​សមភាគីវៀតណាម រាប់ចាប់តាំងពី នាយករដ្ឋមន្រ្តី ប្រធានសភា អគ្គលេខាធិការបក្សកុម្មុយនិស្ត និងប្រធានាធិបតី​វៀតណាមផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែលនេះ បានបញ្ជាក់ថាភាគីទាំងពីរកម្ពុជា និងវៀតណាម ក៏ត្រូវចុះសហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ ឯកសារទាំងនោះរួមមាន៖ ការសំរបសំរួលពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់ឆ្នាំ២០១៤-២០១៥ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទំនិញ សន្ធិសញ្ញាស្តីពីបត្យប័ន កិច្ចព្រមព្រៀងឥណទាន​សម្បទាន ផែនការសហប្រតិបត្តិការរវាងក្រសួងអប់រំ ក្រសួងមហាផ្ទៃ ផែនការសហការស្តីពីព័ត៌មាន និងផែនការ​សហការស្តីពីបណ្ណសារដ្ឋានជាតិ។

ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជាឯករាជ្យបានលើកឡើងនូវមតិពីរផ្ទុយគ្នា។ មតិទី១ បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគួរធ្វើទស្សនកិច្ចទៅបរទេស ក្នុងពេលពេល​ស្ថាន​ការណ៍នយោបាយ​ផ្ទៃ​ក្នុងកំពុងមានភាពតានតឹងខ្លាំង និងមិនទាន់ត្រូវបានដោះស្រាយរួច។ រីឯមតិទី២បានលើក​បញ្ច្រាសមកវិញ​ថា កិច្ចសហ​ប្រតិបត្តិការ​រវាងកម្ពុជា និងភាគីអន្តរជាតិគួរត្រូវធ្វើជាប្រក្រតី ដោយមិនត្រូវឲ្យបញ្ហា​នយោបាយផ្ទៃក្នុងបង្កផលប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...