«ហ៊ុន សែន ចុះ​ចេញ​ទៅ!» ចម្រៀង​កុមារ​សម្រាប់​ចុង​ឆ្នាំ​២០១៣? (vdo)

យ៉ាងហោចណាស់នៅចុងឆ្នាំនេះ គេមិនបានស្ដាប់លឺចម្រៀង«កុំលេងដី» ឬ«ឱស្វាយច័ន្ទី»ទៀតហើយ តែគេបែជាលឺ«ហ៊ុន សែន អើយចុះចេញទៅ» ឬ«ហ៊ុន សែន ចុះចេញទៅ» ជាមួយនឹងកាយវិការចង្អុលមេដៃទាំងសងខាងទម្លាក់ទៅក្រោម ដែលគេដឹងថា ជាសញ្ញា«អវិជ្ជមាន»នោះ ទៅក្នុងចំណោមអ្នកទាមទារតវ៉ាមិនទាន់ពេញវ័យ អាយុប្រមាណជា ១០ឆ្នាំ យកមកច្រៀងលេងនៅតាមទីសាធារណៈនានា នៅរាជធានីភ្នំពេញទៅវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់នៅចុងឆ្នាំនេះ គេមិនបានស្ដាប់លឺចម្រៀង«កុំលេងដី» ឬ«ឱស្វាយច័ន្ទី»ទៀតហើយ តែគេបែជា​លឺ​«ហ៊ុន សែន អើយចុះចេញទៅ» ឬ«ហ៊ុន សែន ចុះចេញទៅ» ជាមួយនឹងកាយវិការចង្អុលមេដៃ​ទាំងសងខាង​ទម្លាក់​ទៅក្រោម ដែលគេដឹងថាជាសញ្ញា«អវិជ្ជមាន»នោះ ទៅក្នុងចំណោមអ្នកទាមទារតវ៉ាមិនទាន់ពេញវ័យ អាយុប្រមាណ​ជា១០ឆ្នាំ យកមកច្រៀងលេងនៅតាមទីសាធារណៈនានា នៅរាជធានីភ្នំពេញទៅវិញ។


ក្រុមអ្នកតវ៉ាវ័យក្មេង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ពីនេះពីនោះ - ដូចអ្វីតាមការគ្រោងទុករបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃអាទិត្យទី២២  ខែធ្នូ កន្លងមកនេះ ប្រជា​ពលរដ្ឋរាប់ម៉ឺននាក់ ពីតាមបណ្តាខេត្តក្រុងនានា ដង្ហែក្បួនបាតុកម្ម កាត់តាមវិថីនានា នៃរាជធានី ជាមួយសម្រែក​មួយ​ឬពីរឃ្លាមានសេចក្ដីថា «ហ៊ុន សែន អើយចុះចេញទៅ ឬហ៊ុន សែន ចុះចេញទៅ»។ ពួកគេភាគច្រើនថែមទាំងបាន បង្ហាញកាយវិការចង្អុលម្រាមដៃចុះក្រោម ដើម្បីលើកជាសញ្ញា«អវិជ្ជមាន» សង្កត់ធ្ងន់ទៅឲ្យសម្រែកខាងលើ​នេះទៀត​ផង។

ពីចំណោមនោះ គេក៏សង្កេតឃើញដែរនូវ អ្នកទាមទារតវ៉ា ដែលមានវ័យប្រមាណជា១០ឆ្នាំ ឬតិចច្រើនជាងនេះ​បន្តិច​បន្តួច។ ពួកគេបានស្រែកឃ្លាទាំងនេះទៅជាចម្រៀង និងខ្លះទៀតបានយកគម្របឆ្នាំងចានដែក មកគោះឲ្យលាន់​ជា​សម្លេង កំដរនោះផង។

ប្អូនប្រុស រតនា ដែលកំពុងតែឈរលើឡានមួយឈប់ក្បែរផ្លូវនោះ បានស្រែកឡើងយ៉ាងកងរំពងជាមួយនឹងក្មេង ប្រុសស្រីជាច្រើនរូបទៀត បានឆ្លើយថា ប្អូនមានការសម្បាយចិត្តជាមួយនឹងការស្រែកនេះណាស់ ហើយគ្នានអ្នកណា​បង្គាប់ទេ ស្រែកតាមសម្លេងអ្នកនៅក្នុងក្បួន។ ឯប្អូនស្រីម្នាក់ទៀតឈ្មោះ ធីតា អាយុប្រមាណប្រាំឆ្នាំ បាននិយាយថា មកមើលគេហែរ ជាមួយនឹងបងប្រុស ហើយក៏ស្រែកលេង ជាមួយបងប្រុសទៅ ម្យ៉ាងទៀតវាសប្បាយផង។

ក្មេងទាំងពីរខាងនេះ បានបញ្ជាក់ដែរថាមិនបានស្គាល់ ឈ្មោះ ហ៊ុន សែន នោះជានណាទេ។ តែដោយឡែក​ក្មេង​ប្រុសម្នាក់ទៀតឈ្មោះ រដ្ឋា ដែលមានអាយុជាងដប់ឆ្នាំ បានប្រាប់ថា ស្គាល់ លោក ហ៊ុន សែន។ រដ្ឋាបន្តរថា គាត់ជា​នាយករដ្ឋមន្រ្តី។ សំនួសួរថា ហេតុអ្វីបានជាមកស្រែកយ៉ាងដូច្នេះ មិនខ្លាចលោកនាយករដ្ឋមន្រ្តីទេ? ប្អូនប្រុសរដ្ឋា បានឆ្លើយថា «មិនខ្លាចទេ ព្រោះអត់អីខុស ។ (…) ឪពុកម្តាយ មីងនិងពូនិយាយប្រាប់ខ្ញុំថា លោក ហ៊ុន សែន មិនល្អ។ (…) ពួកគាត់ទៅហែរក្បួនអស់ហើយ ខ្ញុំនៅមកជាមួយបងប្រុសម្នាក់ទៀត។ (…) បើគាត់ជាមនុស្សល្អ មិនមែនមីង និង ពូរបស់ខ្ញុំត្រួវគេ យកផ្ទះមិនឲ្យនៅទេ។ (…) ផ្ទះពួកគាត់នៅបឹងកក់ ឥឡូវនៅជាមួយពុក ម៉ែ ខ្ញុំជិតផ្សារអូរឬស្សីនេះ។ (…) ខ្ញុំមានបានស្រែកលេង ជាមួយពួកម៉ាកនៅសាលាដែរ ពេលចេញលេង។»

គេសង្កេតឃើញថាក្នុងអំឡុងពេលប្រាំបីថ្ងៃ នៃការហែរក្បួនរបស់គណបក្សសង្គ្រោះជាតិ ឃើញមានវត្តមាន​ក្មេងៗ​ជាច្រើន បានចូលរួមជាមួយនឹងឪពុកម្តាយរបស់ពួកគេ។ ជាមួយគ្នានេះ កុមារតូចៗទាំងនោះ ក៏សប្បាយចិត្តនឹង​ការ​លើកយកឃ្លាមួយនេះ មកស្រែកលេងជាមួយក្មេងៗដូចគ្នាដទែទៀតដែរ មិនថានៅផ្ទះ ទីសាធារណៈ និង​សាលា​រៀននោះទេ៕

សូមទស្សនាសម្រែកចម្រៀង របស់កុមារទាំងនេះដូចតទៅ៖

--------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...