កម្មករ​រោងចក្រ ជីមលី ​សង្ឃឹម​រដ្ឋសភា​ជួយ​ធ្វើ​អន្តរាគម និង​រក​ដំណោះស្រាយ

កម្មកររោងចក្រជីម លី ៥០០ នាក់ បាននាំគ្នាហែរញ្ញតិទៅដាក់នៅរដ្ឋសភា ដើម្បីស្នើរសុំឲ្យជួយរកដំណោះស្រាយ លើសំណើរទាំង ប្រាំបីចំនុច ដែលក្រុមកម្មកររោងចក្រនេះ បានធ្វើការទាមទារ ដោយការធ្វើកូដកម្ម អស់រយៈពេលជាច្រើនដងទៅហើយនោះ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ ពីក្រុមហ៊ុននៅឡើយ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២១ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 22, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ ជីមលី បាន​បញ្ឈប់​ជាង​ម៉ាស៊ីន ឈ្មោះ សេស ពិសី ដែល​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​នេះ ដោយ​គ្មាន​កំហុស បន្ទាប់​ពី​ជាង​ម៉ាស៊ីន​ម្នាក់​នេះ បាន​​បំរើ​ការងារ​ឲ្យ​ក្រុមហ៊ុន អស់​រយៈ​ពេល ៣ឆ្នាំ កន្លង​មក​ហើយ។ ការ​បញ្ឈប់​ជាង​ម៉ាស៊ីន​រូប​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​រោង​ចក្រ​ផ្សេង​ទៀត ធ្វើ​កូដកម្ម​ស្នើរ​សុំ ឲ្យ​គាត់​ចូល​ធ្វើការ​វិញ ប៉ុន្តែ​ក្រុមហ៊ុន មិន​ព្រម​ទទួល។

ប៉ុន្តែកូដកម្ម របស់​ក្រុម​កម្មករ មិន​មែន​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​លោក សេស ពិសី បាន​ចូល​ធ្វើ​ការ​វិញ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នូវ​ការ​ទាមទារ​ល័ក្ខខ័ណ្ឌ​ការងារ​ចំនួន ៧ចំនុច​ទៀត។ ការ​ទាម​ទារ​ទាំង​នោះ មិន​បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ឡើយ ដោយ​ភាគី​ខាង​រោង​ចក្រ មិន​យល់​ស្រប​តាម​នូវ​ចំណុច​ជា​ច្រើន និង​បង្ខំ​ឲ្យ​ក្រុម​កម្មករ​ទាំង​ជាង ៥០០​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​ញត្តិ មក​ដាក់​ដល់​រដ្ឋសភា ដើម្បី​សុំ​ការ​ជួយ​ធ្វើ​អន្តរាគម និង​រក​ដំណោះ​ស្រាយ។

បន្ទាប់ពីតំណាងរាស្រ្ត ចេញមកទទួលសំណើររបស់កម្មករ និងពីសហជីពរួចហើយនោះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW)  ដែលដឹកនាំការដង្ហែក្បួនកម្មករ បានថ្លែងប្រាប់អ្នក​សារព័ត៌មាន​​ថា តំណាងរាស្ត្រ និងយកសំណើរនេះទៅពីភាក្សាជាមួយ ក្រសួងការងារ រួមទាំងអញ្ជើញ​ក្រសួង​ការងារ មកធ្វើការបំភ្លឺជុំវិញការស្នើរសុំរបស់កម្មករ និងឆ្លើយតបពីមូលហេតុ ដែលក្រុមហ៊ុនមិនធ្វើការ​ដោះ​ស្រាយ ចំពោះសំណើរកម្មករនយោជិករបស់ខ្លួន។

អ្នកស្រី ឡង់ ស៊ីម កម្មការិនីរោងចក្រជីមលី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ក្រសួងការងារក៍បានចុះទៅដល់រោងចក្រនេះដែរ ប៉ុន្តែមិនអាចរកដំណោះស្រាយជូនពួកគាត់បានឡើយ។ ដូច្នេះ​សម្រាប់ក្រុមកម្មករនៅពេលន ក្ដីសង្ឃឹមរបស់ពួកគេ នៅសល់តែរដ្ឋសភាប៉ុណ្ណោះ។

កម្មការិនីមួយរូបទឿ អ្នកស្រី យ៉ែម សាមេត បាននិយាយបញ្ជាក់ទៀតថា ក្រុមកម្មកររោងចក្របាន​ធ្វើកូដកម្ម​ចំនួនប្រាំថ្ងៃមកហើយ។ អ្វីដែលក្រុមកម្មករសង្ឃឹម គឺរដ្ឋភាអាចជួយរកដំណោះស្រាយបាន៖ សុំឲ្យលោក សេស ពិសីចូលធ្វើការវិញ ប្រាក់ធ្វើដំណើរ ប្រាប់បាយ និងលុយព្រីម។ អ្នកស្រីបានបន្តទៀតថា នយោជក​ធ្លាប់​បានហៅកម្មករ ទៅចរចាម្តងដែរ ប៉ុន្តែសំណើររបស់កម្មករ មិនត្រូវបាននយោជកដោះស្រាយឲ្យនោះទេ។

ញត្តិរបស់កម្មកររោងចក្រ ជីមលី បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការជូនដំណឹងធ្វើកូដកម្ម ភាគីក្រុមហ៊ុន​មិន​បានអើពើ ធ្វើការចរចា ជាមួយភាគីតំណាងសហជីពចលនាកម្មករទេ ដែលជាហេតុធ្វើឲ្យបងប្អូនកម្មករ​និយោជិក សម្រេចធ្វើកូដកម្ម ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤រហូតមកដល់ពេលនេះហើយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទាន់ទទួលបានប្រតិកម្មពីខាងរោងចក្រ ជីមលី បាននៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...