ក្រុម​​មេធាវី​​ជន​​ទាំង​​២៣ ថា​​នឹង​​មាន​គម្រោង​ប្តឹង​ទាស់ ទៅ​ឧទ្ធរណ៍​ទៀត

ក្រោយពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ឲ្យដោះលែងអ្នកទាំង២៣នាក់ឲ្យមានសេរីភាពវិញ មន្រ្តីសង្គមស៊ីវិល និងក្រុមមេធាវីការពារក្តីឱ្យជនជាប់ទាំង២១នាក់ បានលើកឡើងថា មានចំនុចតិចតួចណាស់ដែលអាចទទួលយកបាន ពីការសម្រេចសេចក្តីទៅសំណុំរឿងនេះ ហើយក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តី ដើម្បីបន្តបណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ឲ្យដោះលែងអ្នកទាំង២៣នាក់​ឲ្យមាន​សេរីភាពវិញ មន្រ្តីសង្គមស៊ីវិល និងក្រុមមេធាវីការពារក្តីឱ្យជនជាប់ទាំង២១នាក់ បានលើកឡើងថា មានចំនុច​តិច​តួចណាស់ដែលអាចទទួលយកបាន ពីការសម្រេចសេចក្តីទៅសំណុំរឿងនេះ ហើយក្រុមមេធាវី​នឹងពិភាក្សាជាមួយ​កូនក្តី ដើម្បីបន្តបណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍។


លោក វ៉ន ពៅ ប្រធានសមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ប្រធានផ្នែកបច្ចេកទេសនៃអង្គការសិទ្ធមនុស្សលីកាដូ លោកអំ សំអាត បានលើកឡើងថា លោក​អបអរសារទរចំពោះការប្រកាសសាលក្រមនេះ ដោយបានកាត់តម្រឹមទោសជនទាំង២៣នាក់ និងមានការដោះលែង​នៅថ្ងៃទី៣០ ខែឧសភានេះ ប៉ុន្តែទន្ទឹមនឹងការដោះលែងនេះ លោកក៏ដូចជាក្រុមមេធាវីការពារក្តី ឱ្យជនជាប់ចោទ មានការសោកស្តាយនឹងការសម្រេចរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញនេះ។ សោកស្តាយដោយសារ​តែអ្នក​ទាំងនោះ ត្រូវបានគេផ្តន្ទាទោស និងត្រូវបានកាត់ ដោយម្នាក់ៗជាប់ទោសពី២ឆ្នាំកន្លះ ទៅដល់៤ឆ្នាំកន្លះ។

លោកបន្តថា៖ «អញ្ចឹង យើងមានការសោកស្តាយដោយសារមនុស្សមិនមានកំហុស ហើយត្រូវបានមានទោស​កំហុស ជាប់ពន្ធនាគារកន្លងមក ធ្វើឱ្យមានបញ្ហាទៅដល់ជីវភាពគ្រួសាររបស់ពួកគាត់ ក្នុងអំឡុងពេលជាប់ពន្ធនាគារ ហើយគាត់នៅតែមានឈ្មោះថា ជាអ្នកជាប់ពន្ធធានារត្រួវបានតុលាការកាត់ទោសដដែល»។

ចំណែកលោក សំ សុគង់ និងលោក គង់ ពិសី មេធាវីការពារក្តីឱ្យលោក វន់ ពៅ បានឱ្យដឹងដែរថា បានក្រុមមេធាវី​មិនពេញចិត្តនឹងសេចក្តីសម្រេចនេះទេ។ ក្រុមមេធាវីនឹងមានបំណងប្តឹង ទៅសាលាឧទ្ធរណ៍បន្តទៀត បន្ទាប់ពី​ពិភាក្សា​ជាមួយកូនក្តីរួច ដើម្បីបញ្ជាក់ថាអ្នកទាំង២៣នាក់ មិនបានប្រព្រឹត្តអ្វីដូចដែលការចោទប្រកាន់នោះទេ និង​ទាមទារនូវភាពយុត្តិធម៌សម្រាប់ពួកគាត់មកវិញ។

លោក សំ សុគង់ ថ្លែងបន្តយ៉ាងដូច្នេះថា៖ «ទាក់ទងនឹងសេចក្តីសម្រេចនេះ ក្រុមមេធាវីនៅមិនទាន់ អាចទទួលយក​បាននៅឡើយទាំងស្រុងទេ ដោយសារទាក់ទងនឹងការកំណត់ពីទោសគាត់ហ្នឹង គឺគេដាក់ទោសពី៣ឆ្នាំទៅដល់៤ឆ្នាំ ហើយបើយើងប្រៀបធៀបសវនាការកន្លងមកហ្នឹង មិនមានការបង្ហាញណាមួយថា គាត់ហ្នឹងបានប្រព្រឹត្ត ឬក៏មាន​កំហុស ក្នុងការចោទប្រកាន់នោះទេ»។

បន្ទាប់ពីបញ្ចប់ការប្រកាសសាលក្រមចប់ជាស្ថាពរ នៅម៉ោងប្រហែល១១ និង៣០នាទីនេះ ជនជាប់ចោទទាំង២១ ដែល​បានចាប់ខ្លួននៅរោងចក្រយ៉ាកជិន និងនៅសួនកាដាឌីយ៉ាលើផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ និងជនជាប់ចោទ២នាក់ទៀត ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងព្រឹត្តិការណ៍ផ្ទុះអំពើ​ហិង្សា​នៅស្ទឹងមានជ័យ ត្រូវបានដោះលែងពីពន្ធនាគារព្រៃសវិញហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...