«អត្តឃាត» ជា​មូលហេតុ​ចាប់​ពង្រត់​យន្ដហោះ​ ម៉ាឡេស៊ី?

ប្រភពដែលស្និតនឹងការស៊ើបអង្កេត បានទម្លាយឲ្យសារព័ត៌មានអង់គ្លេសមួយ ដឹងថា ការចាប់ពង្រត់យន្ដហោះ ប៊ូអីង​ ៧៧៧ បានកើតចេញពីមូលហេតុមួយដ៏ច្បាស់លាស់ ក្នុងនោះ«អំពើអត្តឃាត»របស់នរណាម្នាក់ ពីក្នុងអ្នកដំណើរ​ទាំង២៣៩នាក់ អាចជាចំណុចសង្ស័យយ៉ាងធំ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពដែលស្និតនឹងការស៊ើបអង្កេត បានទម្លាយឲ្យសារព័ត៌មានអង់គ្លេសមួយ ដឹងថា ការចាប់ពង្រត់យន្ដហោះ ប៊ូអីង​ ៧៧៧ បានកើតចេញពីមូលហេតុមួយដ៏ច្បាស់លាស់ ក្នុងនោះ«អំពើអត្តឃាត»របស់នរណាម្នាក់ ពីក្នុងអ្នកដំណើរ​ទាំង២៣៩នាក់ អាចជាចំណុចសង្ស័យយ៉ាងធំ។


សិស្សសាលា កំពុងសំពះបន់ស្រន់ នៅចំពោះរូបចម្លាក់ពីដីខ្សាច់របស់វិចិត្រករល្បី នៅលើឆ្នេរពួរី ប្រទេសឥណ្ឌា ក្នុង​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត REUTERS/Stringer)

បាត់យន្ដហោះ - បន្ទាប់ពីការប្រកាសជាផ្លូវការ នៃការធ្លាក់យន្ដហោះ នៅកណ្ដាលលំហខាងត្បូង នៃមហាសមុទ្រ​ឥណ្ឌា របស់នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ីនោះមក ចំណុចសង្ស័យជាច្រើន ត្រូវបានទម្លាយចេញឲ្យដឹងជាបន្តបន្ទាប់។ ប្រភពជាច្រើនដែលស្និតនឹងការស៊ើបអង្កេត បានបង្ហើបប្រាប់សារព័ត៌មាន តេឡេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេស ថាចំណុច​សង្ស័យទាក់ទងនឹងការធ្វើអត្តឃាត អាចជាមូលហេតុដ៏សំខាន់។

តាមការវិភាគចុងក្រោយបំផុត បានឲ្យដឹងថា យន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 មិនបានងាកទៅរកទិសដៅ ខាងជើងនៃផែនដីទេ តែជាក់ច្បាស់ថា បានបត់ទៅរកទិស«ខាងត្បូង»រហូតដល់វាបានធ្លាក់នៅកណ្ដាលមហាសមុទ្រ​ឥណ្ឌា។ ក្រុមអ្នកស្រាវជ្រាវបានអះអាងទៀតថា គ្រោះអគ្គិភ័យ ដែលឈានទៅដល់ការផ្ទុះយន្ដហោះ ទំនងមិនអាច​ជាមូលហេតុ​នៃការផ្លាស់ប្ដូរទិសដៅ ចេញពីផ្លូវហោះហើរដើមរបស់វានោះឡើយ។

សារព័ត៌មានអង់គ្លេស បានដកស្រង់សម្ដីរបស់អ្នកស៊ើបអង្កេតមួយរូប មកចុះផ្សាយថា «យន្ដហោះបានបន្តហោះហើរ តាមបច្ចេកទេសច្បាស់លាស់ នៅក្នុងរយៈពេល៨ម៉ោង»។

សម្រាប់ក្រុមអ្នកស្រាវជ្រាវ ពួកគេបានដឹងទៀតថា យន្ដហោះទំនងជាបានធ្លាក់ ដោយសារការប៉ុនប៉ងរបស់នរណា​ម្នាក់។ អ្នកស៊ើបអង្កេតបាននិយាយឲ្យដឹងទៀត ដោយលើកពីការធ្វើអត្តឃាតមកបញ្ជាក់ថា «ជាអំពើដែល​បាន​ត្រៀម​ទុកជាមុន របស់មនុស្សម្នាក់ នៅលើ​យន្ដហោះ ដែលដូចជាមានបានដឹងយ៉ាងលំអិត ពីអ្វីដែលខ្លួនត្រូវធ្វើ»។

តែបើទោះជា មានការអះអាងបែបនេះក៏ដោយ សម្រាប់អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ បានថ្លែងថា ដរាបណា​«ប្រអប់ខ្មៅ»នៅមិនទាន់ត្រូវបានរកឃើញ និងយកទៅវិភាគនោះទេ សេចក្ដីសន្និដ្ឋានទាំងឡាយនៅមិនទាន់អាច​ចាត់ទុកជាបានការនៅឡើយ។ ជាពិសេសសេចក្ដីសន្និដ្ឋាន ដែលអាចក្លាយជា«មិនបានការ»អ្វីសោះ នៅពេល​ដែល រដ្ឋាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ហាក់ដូចជាចង់លាក់ នូវព័ត៌មាននៃការ​ស៊ើបអង្កេត ដែល​យោងទៅលើមូលហេតុ «ចង់ទុកមុខមាត់ឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ»របស់ប្រទេសខ្លួន៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...