ធ្លាក់​យន្ដហោះ​នៅ​តៃវ៉ាន់ ៥១​នាក់​ស្លាប់ អាច​បង្ក​ពី​អាកាស​ធាតុ (vdo)

យន្ដហោះមួយរបស់ក្រុមហ៊ុន ត្រេនអេស៊ៀ (TransAsia) បានខកខានការចុះចតរបស់ខ្លួន នៅលើកោះតូចមួយ នៅ​ក្បែរកោះតៃវ៉ាន់។ មនុស្សយ៉ាងតិច៥១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏អាណោចអាធម។ នេះបើតាម​អ្នកទទួល​ខុសត្រូវ នៃ​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល ក្នុងស្រុក។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះមួយរបស់ក្រុមហ៊ុន ត្រេនអេស៊ៀ (TransAsia) បានខកខានការចុះចតរបស់ខ្លួន នៅលើកោះតូចមួយ នៅ​ក្បែរកោះតៃវ៉ាន់។ មនុស្សយ៉ាងតិច៥១នាក់ បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏អាណោចអាធម។ នេះបើតាម​អ្នកទទួល​ខុសត្រូវ នៃ​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល ក្នុងស្រុក។


យន្ដហោះប្រភេទ អ៊ែរប៊ូស របស់ក្រុមហ៊ុន ត្រេនអេស៊ៀ នៃកោះតៃវ៉ាន់។ (រូបថត ទ្វីសធើ)

ធ្លាក់យន្ដហោះ - យ៉ាងហោចណាស់ មនុស្ស៤៥នាក់ បានស្លាប់ភ្លាមៗ នៅក្នុងគ្រោះថ្នាក់យន្ដហោះមួយ នៅលើ​កោះតៃវ៉ាន់ កណ្ដាលសមុទ្រចិនខាងកើត។ បណ្ដាញទូរទស្សន៍ក្នុងស្រុក បានរាយការណ៍ពីហេតុការណ៍ដ៏រន្ធត់នេះ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ ឈ្មោះ ត្រេនអេស៊ៀ អ៊ែរវេស បានធ្លាក់បោលខ្លួន នៅលើកោះមួយ​ក្នុងឆកខាងលិច នៃកោះតៃវ៉ាន បន្ទាប់ពីបានខកខានក្នុងការព្យាយាមចុះចត ដែលទំនងជាមកពីកត្តា​អាកាសធាតុ​អាក្រក់។

យន្ដហោះតៃវ៉ាន់ ដែលអាចទំហំ៧០កៅអី តែមានមនុស្សជិះតែ៥៨នាក់ប៉ុណ្ណោះ ក្នុងនោះ ៥៤នាក់ជាអ្នកដំណើរ និង​៤នាក់ទៀតជាសមាជិកអ្នកបម្រើការលើយន្ដហោះ។ យន្ដហោះនេះ បានធ្លាក់នៅក្បែរនឹងព្រលានយន្ដហោះ ម៉ាហ្គន (Magong) នៅលើកោះប៉េនហ្គូ (Penghu)។​ បើតាមអាជ្ញាធរបានឲ្យដឹងថា យន្ដហោះបានធ្លាក់ បន្ទាប់បាន​ព្យាយាម​ចុះចតជាលើកទីពីរ។ រូបភាពនៅលើបណ្ដាញទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះ និងកងទ័ព កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការជួយសង្គ្រោះ នៅនឹងទីកន្លែងកើតហេតុនោះ។

តុល្យភាពនៃជនរងគ្រោះដល់ជីវិត មានភាពខុសគ្នារវាងអាជ្ញាធរ និងបណ្ដាញសារព័ត៌មាន។ អាជ្ញាធរអាកាសចរណ៍​ស៊ីវិល បានប្រកាសប្រាប់អ្នកសារព័ត៌មានថា «មនុស្ស៥១នាក់ បានស្លាប់ និង៧នាក់ផ្សេងទៀត បានរងរបួស»។ ប៉ុន្តែ​នាយក្រុមជួយសង្គ្រោះ បានអះអាងថា មានមនុស្សតែ៤៥នាក់ប៉ុណ្ណោះ ដែលបានស្លាប់ ខណៈសារព័ត៌មានមួយចំនួន​បានលើកពី ចំនួនអ្នកស្លាប់ថាមាន ៤៧នាក់។

មូលហេតុអាកាសធាតុ

អាកាសចរណ៍ស៊ីវិល បានថ្លែងទៀតថា៖ «ការិយាល័យត្រួតពិនិត្យជើងហោះហើរ បានបាត់ការទាក់ទងជាមួយ​យន្ដហោះ នៅក្រោយបន្តិច ពីពេលដែលយន្ដហោះ បានហោះក្រវិលជុំវិញ ហើយបានព្យាយាមធ្វើការចុះចត​ជាលើក​ទីពីរ»។

យន្ដហោះដែលភ្ជាប់ជើងហោះហើរ GE22 ពីក្រុងខាវស៊ុង (Kaohsiung) ហើយបានហោះយឺតជាងធម្មតា ដោយសារ​អាកាសធាតុដ៏អាក្រក់។ នៅថ្ងៃពុធនេះ កោះតៃវ៉ាន់ បានរងគ្រោះនឹងខ្យល់ព្យុះមួយឈ្មោះ ម៉ាតម៉ូ (Matmo) ដោយ​បាននាំមកជាមួយ នូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ហួសប្រមាណ ហើយបានបង្កឲ្យមានមនុស្សស្លាប់របួស ច្រើន​នាក់រួចមកហើយ នៅលើកោះទាំងមូល។

ក្រុមហ៊ុន ត្រេនអេស៊ៀ មានយន្ដហោះទាំងអស់ ២៣គ្រឿង ដែលភាគច្រើនជាយន្ដហោះប្រភេទ អ៊ែរប៊ូស (Airbus) ផលិតដោយប្រទេសបារាំង ក្រុមហ៊ុនចម្រុះជាមួយអ៊ឺរ៉ុប។ ក្រុមហ៊ុននេះ បានភ្ជាប់ជើងហោះហើររបស់ខ្លួន នៅត្រឹម​តែ​ក្នុងតំបន់ប៉ុណ្ណោះ ដូចជា ជប៉ុន ថៃ កម្ពុជា ជាដើម៕

វីដេអូនៃព្រឹត្តិការណ៍នេះ ពីទូរទស្សន៍ប៊ីប៊ីស៊ី

វីដេអូបង្ហាញពីគ្រោះមហន្តរាយ បណ្ដាលមកពីខ្យល់ព្យុះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...