ណាហ្គាវើល៖ តំណាង​កម្មករ ផ្អាក​ធ្វើ​បាតុកម្ម ទទួល​យក​ការ​ចរចារ

ជំនួបប្រជុំត្រីភាគី និងចាប់ផ្តើមធ្វើការចរចារគាររកដំណោះស្រាយរវាងតំណាង ភាគីកម្មករនិយោជិកប្រាំពីរនាក់ តំណាងឲ្យក្រុមហ៊ុនណាហ្គាវើលប្រាំពីរនាក់ និងខាងសាលារាជធានីប្រាំពីរនាក់នាល្ងាចថ្ងៃទី២០ ខែមិថុនាស្អែកនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ជំនួបប្រជុំត្រីភាគី និងចាប់ផ្តើមធ្វើការចរចារគាររកដំណោះស្រាយរវាងតំណាង ភាគីកម្មករនិយោជិកប្រាំពីរនាក់ តំណាងឲ្យក្រុមហ៊ុនណាហ្គាវើលប្រាំពីរនាក់ និងខាងសាលារាជធានីប្រាំពីរនាក់នាល្ងាចថ្ងៃទី២០ ខែមិថុនាស្អែកនេះ។


ក្រុមអ្នកតវ៉ា ដែលធ្វើបាតុកម្មរបស់ខ្លួន នៅពីមុខណាហ្គាវើល និងការសម្លឹងរបស់នគបាល។

ក្នុងជំនួបចរចារនេះបានកើតឡើងដោយសារមានការធ្វើបាតុកម្មកាលពីម្សិលម៉ិញ ដោយមានការចាប់ខ្លួនមន្រ្តីសហជីព និងសម្មជនសហជីពចំនួន១៩នាក់ ដោយបានចោទប្រកាន់ពីសំណាក់អាជ្ញាធរថាជា«បាតុកម្មខុសច្បាប់»។ ក្នុងការ​ប្រតាយប្រតប់រវាងសមត្ថកិច្ច ដើម្បីចាប់ អ្នកដែលចេញមុខជាងគេក្នុងការធ្វើបាតុកម្មនេះ ក៏បណ្តាលឲ្យបុគ្គលិក​ណាហ្គាវើល(ស្ត្រី)ម្នាក់សន្លប់ផងដែរ។

ក្នុងជំនួបព្រឹកម៉ិញនេះ រវាងសាលារាជធានីភ្នំពេញដែលដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរង និងលោក កើត ឆែ ប្រធានរដ្ឋបាលសាធារណៈរួមជាមួយតំណាងសហជីព និងតំណាង​កម្មករ​បានធ្វើការឯកភាពគ្នាទទួលយក«ការដោះស្រាយតាមរយៈតុចរចារ» ជាមួយនឹងតំណាងនយោជក។

លោក ឌឿ ដារ៉ូ ជាលេខាផ្ទាល់ប្រធានស្តីទីសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ពុជា (C.T.S.W.S.) បានលើក​ឡើង​ថា ការចរចារជាលទ្ធផលមួយ«វិជ្ជមាន»ដែលត្រូវទទួលយក ប៉ុន្តែការចោទប្រកាន់មកលើក្រុមបាតុករថា ជាការធ្វើ​បាតុកម្ម​ដោយខុសច្បាប់ ធ្វើនៅទីសាធារណៈ ប៉ះពាល់របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈនោះ វាមិនត្រឹមត្រូវទេ តែ​ផ្ទុយមកវិញ បើគិតថា វាប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុននោះទំនងជាត្រឹមត្រូវជាង។

លោក ឌឿ ដារ៉ូ បានបន្តរថា ក្នុងកិច្ចប្រជុំនេះ មិនមែនជាដំណោះស្រាយនោះទេ គ្រាន់តែជាការកំណត់ពីការទទួល​យក​ជំនួបរវាងតំណាងកម្មករ ជាមួយនឹងភាគីក្រុមហ៊ុន ដើម្បីបង្កើតឲ្យមានកិច្ចចរចារមួយឡើងតែប៉ុណ្ណោះ។ លោកបន្តរថា​គ្មាននណាម្នាក់ចង់ឲ្យមានការតវ៉ា ឬការធ្វើបាតុកម្មនេះទេ វានាំឲ្យមានការខាតបង់ច្រើនសម្រាប់ភាគីទាំងសងខាង។ ប៉ុន្តែ​អ្វីដែលកម្មករមិនពេញចិត្ត ព្រោះតែការមិនគោរពច្បាប់ មិនគោរពសិទ្ធិកម្មករពីសំណាក់និយោជក និងមិនដែលមាន​ដំណោះស្រាយ​ណាមួយឲ្យសមហេតុផលនោះឡើយនៅពេលដែលកម្មករធ្វើការទាមទារ ឬស្នើសុំម្តងៗ។

ចំពោះបញ្ហាស្វែងរកជំនួបនេះខាងសាលារាធានីភ្នំពេញមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេតែលោកដារ៉ុ បានបង្ហាញ​ថា​លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស បានលើកជាចំណោទថា តើទទួលយកការចរចារលើតុ ឬទទួលយកការ​ធ្វើ​បាតុកម្ម? បើទទួលយកការចរចារ ត្រូវផ្អាកការធ្វើបាតុកម្ម ចាប់ពីពេលនេះតទៅរហូតដល់ល្ងាចដែលជាដ្ងៃចរចានោះ ប៉ុន្តែបើនៅតែមានការធ្វើបាតុកម្មដដែល នៅនឹងមិនមានការដោះស្រាយណាមួយឡើយ។

លេខាផ្ទាល់ប្រធានស្តីទីសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ពុជា រូបនេះបានបង្ហាញនូវចំណុច​ដែលនឹងត្រូវដាក់​លើ«តុចរចារ»គ្នាមានពីរសំខាន់ ទីមួយឱ្យក្រុមហ៊ុនគោរព និងអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សា អាជ្ញាកណ្ដាល​លេខ១០/១០ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ និងសេចក្ដីបង្គាប់លេខ៧៨/១០ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០ តម្រូវឲ្យ​ក្រុមហ៊ុនបង់ប្រាក់បញ្ចប់ការងារបុគ្គលិកចំនួនម្ភៃនាក់ និងទទួលថ្នាក់ដឹកនាំសហជីព ប្រាំមួយនាក់ចូលបម្រើការងារវិញ និងគោរពសេចក្ដីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខ១៨៤/១២ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមហ៊ុនត្រូវបង់ប្រាក់​បញ្ចប់​ការងារបុគ្គលិកបីនាក់ តាមច្បាប់ការងារ ។ ទីពីរក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ឈ្នួលទាបបំផុត១៥០ដុល្លារ(អាមេរិក) ដល់​បុគ្គលិកទាំងអស់ និងដំឡើងកាំប្រាក់ចំនួនម្ភៃភាគរយដល់បុគ្គលិកគ្រប់ផ្នែក ។ លោកថា រាល់ឯកសារ និងសំណើរដែល​ពាក់ពន្ធ័​បានដាក់ជូនដល់ក្រុមការងារនៃសាលារាជធានីភ្នំពេញរួចរាល់ហើយ។

ទាក់ទិននឹងបញ្ហាជួបជុំគ្នារបស់បុគ្គលិកណាហ្គាវើលវិញ ត្រូវបានរំសាយហើយនៅល្ងាចនេះ ក្រោយពីមានជំនួបជាមួយ​សាលារាជធានីដើម្បីទទួលយកការចរចារជាមួយភាគីក្រុមហ៊ុននោះ ដើម្បីជាជំនួសឲ្យការធ្វើបាតុកម្មវិញ។ លោកដារ៉ូ បន្ថែមថា បើជំនួបក្នុង«តុចរចារ»ស្អែកនេះ គ្មានលទ្ធផលជាវិជ្ជមាន និងមិនគោរពតាមសេចក្តីបង្គាប់​របស់ក្រុមប្រឹក្សាអាជ្ញា​កណ្តាលទេនោះ ក្រុមបុគ្គលិក ណាហ្គាវើលទាំងអស់នឹងនៅបន្តរធ្វើបាតុកម្មជាបន្តរទៀត រហូតដល់មានដំណោះស្រាយ​សមរម្យណាមួយដែលអាចទទួលយកបាន។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...