អគ្គនាយកអគ្គិសនីកម្ពុជា ប្រាប់បុគ្គលិកខ្លួនឲ្យបម្រើអតិថិជនឲ្យបានល្អ
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក. សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
- កែប្រែចុងក្រោយ: January 22, 2015
- ប្រធានបទ: ចរន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានជួបប្រជុំ ជាមួយប្រជាពលរដ្ឋម្ចាស់ផ្ទះជួល ជាច្រើននាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ អគ្គនាយកអគ្គិសនីកម្ពុជា បានចេញសេចក្តីណែនាំឲ្យដល់បុគ្គលិកទាំងអស់ ជាពិសេស ចំពោះបុគ្គលិកផ្នែកសេវាបម្រើអតិថិជន ឲ្យបង្កើនប្រសិទ្ធភាពក្នុងការងាររបស់ខ្លួន ដើម្បីបម្រើអតិថិជន។ សេចក្ដីណែនាំនោះ បានពន្យល់បន្ថែមដល់ក្រុមបុគ្គលិកអគ្គិសនី ចំនួន៨ចំណុច ដែលសុទ្ធសឹងជាចំណុចមិនពេញចិត្ត ដែលលើកឡើងដោយម្ចាស់ផ្ទះជួលមួយចំនួន នៅរាជធានីភ្នំពេញ។
ចំពោះម្ចាស់ផ្ទះជួលវិញ ត្រូវបានអគ្គិសនីកម្ពុជាតម្រូវឲ្យមានទំនួលខុសត្រូវមួយចំនួនដែរ នៅក្នុងសេចក្ដីប្រកាសមួយទៀត ដែលនិយាយពី«វិធានការបន្ត សម្រាប់ផ្ទះជួល ឬបន្ទប់ជួល ក្នុងតំបន់ចែកចាយផ្ទាល់ របស់អគ្គិសនីកម្ពុជាក្នុងរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសនោះ មានដូចជា ម្ចាស់ផ្ទះជួល ត្រូវចូលរួមសហការដើម្បីអនុវត្តន៍ តាមច្បាប់អគ្គិសនីជាធរមាន ត្រូវកំណត់តម្លៃតាមអ្វីដែលអគ្គិសនីបានដាក់ជូន និងត្រូវអនុញ្ញាតឲ្យអ្នកបច្ចេកទេសចូល ដើម្បីរៀបចំបណ្តាញថ្មី និងការថែទាំបណ្តាញខ្សែភ្លើងមួយចំនួន។ ក្នុងករណីដែលផ្ទះមិនមានមនុស្សនៅ ឬមិនមានការប្រើប្រាស់ភ្លើង ម្ចាស់ផ្ទះជួលទាំងអស់ ត្រួវបង់ថ្លៃសេវាកាពារ និងថែទាំចរន្តអគ្គិសនី ក្នុងមួយខែ៣០០០រៀល ។
សូមអានសេចក្តីប្រកាសព័ត៍មានលំអិតទាំងពីរនេះដូចតទៅ៖