«ការតវ៉ា​របស់​សិស្ស​បាក់ឌុប ជា​គំរូ​ល្អ​និង​ជា​ប្រយោជន៍​សង្គម»

សម្រាប់អ្នកឃ្លាំមើលបញ្ហាសង្គម ការតវ៉ារបស់សិស្សប្រឡងបាក់ឌុប កាលពីពេលថ្មីៗ ដែលធ្វើឲ្យក្រសួងអប់រំ យុវជន និងកីឡា សើរើពីលទ្ធផលនៃការប្រឡង យកសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឡើងវិញ គឺជាគំរូដ៏ល្អ ហើយបានផ្ដល់​ជាប្រយោជន៍​ដ៏សំខាន់ សម្រាប់សិស្សផ្សេងទៀត ដែលមិនហ៊ានតវ៉ា ឬចេះតែរង់ចាំមើល។
«ការតវ៉ា​របស់​សិស្ស​បាក់ឌុប ជា​គំរូ​ល្អ​និង​ជា​ប្រយោជន៍​សង្គម»
លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 14, 2018
  • ប្រធានបទ: បាក់ឌុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាចាងហ្វាងវិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» បានថ្លែងនៅក្នុងវីដេអូមួយ ដែលផ្សាយនៅលើបណ្ដាញសង្គម សាទរចំពោះការសម្រេចចិត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លើយតបជាវិជ្ជមាន ចំពោះការតវ៉ា នៃបណ្ដាសិស្សានុសិស្សមួយចំនួន។

អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយរូបនេះ បានហៅការសម្រេចរបស់ក្រសួង ថាជាការទទួលខុសត្រូវមួយ បើទោះជាការទម្លាក់កំហុស ទៅលើតែប្រព័ន្ធកំព្យូទ័រមួយមុខ មិនគ្រប់គ្រាន់​នោះ​ក៏ដោយ។ លោកថា ក្រសួងគួរសិក្សាទៅលើកំហុសឆ្គងរបស់មន្ត្រី ហើយអាចចាត់វិធានការ ទៅលើមន្ត្រីទាំងនោះ ព្រោះ «បើបណ្ដោយ ឲ្យមន្ត្រីប្រពឹត្តិ​ទង្វើខុសឆ្គងទាំងនោះ ចេះតែរួចខ្លួន នោះប្រទេសកម្ពុជា នៅតែមានវប្បធម៌ នីទណ្ឌភាព»។

លោក ប៉ា ងួនទៀង ដែលធ្លាប់ជាសាស្ត្រាចារ្យ​មួយរូបនោះ នៅបានសាទរ​ចំពោះ សិស្សានុសិស្ស ដែលហ៊ានងើបឡើងតវ៉ា ចំពោះភាពអយុត្តិធម៌ ធ្វើចំពោះពួកខ្លួន។ លោកចាត់ទុកសកម្មភាព របស់បណ្ដាសិស្សទាំងនោះ ថាបានបញ្ជាក់ពី ភាពក្លាហានរបស់ពួកគេ និងបញ្ជាក់ ពីភាពជឿជាក់ទៅលើសមត្ថភាពខ្លួនឯង។ លោកបន្តថា ការតវ៉ារបស់សិស្សនុសិស្ស មិនគ្រាន់តែដើម្បីស្វែងរកការពិត សម្រាប់ខ្លួនគាត់ ឬក្រុមគាត់ ដែលចេញមុខតវ៉ានេះទេ តែថែមទាំងជួយស្វែងរកការពិត ដល់ជនរងគ្រោះដទៃទៀត ដែលជាស្ថិតក្នុងជំនាន់ ប្រឡងបាក់ឌុប ឆ្នាំនេះដែរ។ 

» សូមទស្សនា ការថ្លែងរបស់លោក ប៉ា ងួនទៀង នៅក្នុងវីដេអូរបស់លោក៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...