អ៊ុំ សំអាន ថា វ៉ា គឹមហុង ធ្លាប់​យក​ផែនទី​ក្លែង​ក្លាយ​ឲ្យ​ស្ដេច​ទត

លោក អ៊ុំ សំអាន បាននាំព្រះឱការ របស់ព្រះបរមរតនកោដ្ឋថា លោក វ៉ា គឹមហុង បានយកផែនទីក្លែងក្លាយ ឲ្យ​ទ្រង់​ទត។ តែ​ការ​លើក​ឡើង​នេះ ត្រូវបានលោក វ៉ា គឹមហុង បដិសេធថា មិនបានយកទៅបង្ហាញទ្រង់ នៅ​ពេល​នោះ​ទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ បង្ហាញពីផែនទីកំណត់ ព្រំដែន កម្ពុជា-វៀតណាម របស់កម្ពុជា ដែលបាននឹងកំពុងប្រើប្រាស់ ក្នុងការគូសវាសព្រំដែន នៃប្រទេសទាំងពីនោះ លោក វ៉ា កឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានជួបជជែកគ្នា ជាមួយលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ អំពីបញ្ហាផែនទីនេះ ក្រោមក្រសែភ្នែក នៃអ្នកសារព័ត៌មានយ៉ាងច្រើន។

តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នៅតែមិនទទួលស្គាល់ផែនទី ដែលលោក វ៉ា គឹមហុង នោះ បង្ហាញដដែល ដោយលោកបានអះអាងថា ជាផែនទីនោះ មិនត្រឹមត្រូវ និងមិនមែនជាផែនទី ដែលបានតម្កល់ នៅអង្គការសហប្រជាជាតិនោះទេ។ លោក អ៊ុំ សំអាន បានរំលឹកកាលពីឆ្នាំ២០០០ មកវិញថា លោក វ៉ា គឹមហុង បានចូលក្នុងព្រះបរមរាជវាំង ដើម្បីជួបព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ។ តែនៅពេលនោះ សម្ដេច ​ព្រះនរោត្ដម សីហនុ បានមានព្រះរាជឱការថា នោះជាផែនទីក្លែងក្លាយ។ នេះបើតាមការបញ្ជាក់ របស់​តំណាងរាស្ត្រគណបក្សប្រឆាំង។

ប៉ុន្តែការលើកឡើង របស់លោក អ៊ុំ សំអាន ត្រូវបានប្រធាន គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា ធ្វើការ​បដិសេធ។ លោក វ៉ា គឹមហុង បានថ្លែងឡើងថា៖ «ព្រះករុណា លោកមិនដែលឃើញផែនទីហ្នឹងទេ»។

» សូមស្តាប់ការឆ្លើយឆ្លងគ្នា រវាងលោក វ៉ា កឹមហុង និងលោក អ៊ុំ សំអាន ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...