ប្រធានាធិបតីឆេកឆិន ឡើង​«ដាល់»​ជា​មួយ រដ្ឋ​មន្ត្រី​របស់​គាត់ (VDO)

ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) ចូលចិត្តការបង្ហាញសាច់ដុំ ក្នុងការដឹកនាំជៀសជាង ការនិយាយរកហេតុផល និងច្បាប់ទម្លាប់។ ក្នុងពេលដែលលោកបានរិះគន់ សមាជិកម្នាក់នៃរដ្ឋាភិបាល ដែលបានធ្វើកំហុសមួយមិនត្រូវចិត្ត លោកបានកែលម្អសមជិកម្នាក់នោះ ដោយបានហៅឡើងលើ«រិញប្រដាល់» វាយជាមួយលោក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) ចូលចិត្តការបង្ហាញសាច់ដុំ ក្នុងការដឹកនាំ​ជៀសជាង ការនិយាយរកហេតុផល និងច្បាប់ទម្លាប់។ ក្នុងពេលដែលលោកបានរិះគន់ សមាជិកម្នាក់នៃរដ្ឋាភិបាល ដែល​បានធ្វើកំហុសមួយមិនត្រូវចិត្ត លោកបានកែលម្អសមជិកម្នាក់នោះ ដោយបានហៅឡើងលើ«រិញប្រដាល់» វាយជាមួយ​លោក។


ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ។

កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតី​នៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ បានបន្ធូរអារម្មណ៍មួម៉ៅលោក ដោយ​បានអញ្ជើញ លោក សាលាបេក អ៊ីស្មៃឡូវ (Salambek Ismaïlov) រដ្ឋមន្ត្រីមួយរូបរបស់គាត់ ឲ្យឡើងលើលានប្រដាល់ ដើម្បីជាការពិន័យទៅនឹងការធ្វើខុស របស់រដ្ឋមន្ត្រីរូបនេះ។ ប្រធានាធិបតីរូបនេះ បានសរសេរនៅក្នុងបណ្ដាញសង្គមថា លោកបានធ្វើកម្មវិធីប្រដាល់មួយ ជាមួយមន្ត្រីជាន់ខ្ពស់ទទួលខុសត្រូវខាងកីឡា និងវប្បធម៌របស់ប្រទេស ដោយសារតែ​មន្ត្រីនោះ មិនបានជួសជុលអាគារមួយ ដែលជាទីស្ដីការក្រសួងរបស់ខ្លួន។

«ជាមួយនឹងមួយដៃខាងឆ្វេង និងមួយដៃទៀតខាងស្ដាំ ខ្ញុំបានពន្យល់គាត់ ថាត្រូវប្រើខួរក្បាលរបស់ខ្លួនឯងខ្លះ» លោក​កាឌីរ៉ូវ​ បានបន្ថែម។ រូបភាពប្រដាល់ បានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ អ៊ិនធីវី (NTV) របស់រ៉ូស្សី ដែលមានលក្ខណៈ​ជា​រូបភាព​ឯកជនមួយ។

ការប្រកួតនេះ បានប្រព្រឹត្តទៅចំនួនពីរទឹក  ហើយមានអាជ្ញាកណ្ដាលម្នាក់ផង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រី​រូប​នេះ ត្រូវបានអនុញ្ញាតអោយពាក់ក្បាំងការពារក្បាល ព្រោះ«គាត់ត្រូវចេញទៅធ្វើការស្អែក»។ នេះជាការបញ្ជាក់​របស់​លោក​ប្រធានាធិបតី ដែលជាបុរសខ្លាំងមួយរូប បន្តុបតំណែងដោយទីក្រុងម៉ូស្គូ នៅក្នុងប្រទេសមួយ ដែលធ្លាប់​ជាអតីត​រដ្ឋ​របស់​សហភាពសូវៀត។ នៅក្នុងរូបភាពវីដេអូនោះ គេឃើញរដ្ឋមន្ត្រីការងាររបស់ប្រទេសរ៉ូស្សី ក៏មានវត្ថមាននៅក្នុង​ពេល​ប្រកួត​ដែរ ហើយកំពុងតែឈរសើច​យ៉ាង​គ្រហាញៗ​ នោះទៀតផង។

ប្រធានាធិបតីមហាអស្ចារ្យ បានពន្យល់នៅក្នុងអត្ថបទនៃបណ្ដាញសង្គមនោះទៀតថា «វាមានប្រសិទ្ធិភាពណាស់ ដែល​គាត់ត្រូវទទួលពិន័យតាមវិធីរបៀបនេះ ទាក់ទងនឹងកង្វះការទទួលខុសត្រូវជាផ្លូវការ របស់គាត់។ ខ្ញុំគិតថា គាត់អាចជម្រុះ​ការក្ដៅក្រហាយរបស់គាត់មកឲ្យខ្ញុំ នៅលើលានប្រដាល់ វាប្រសើរជាងយករឿងនេះ ទៅរករឿងអ្នកផ្ទះរបស់គាត់៕»

សូមទស្សនាវីដេអូនេះ ធ្វើអត្ថាធិប្បាយជាភាសាបារាំង៖

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...