៧៣ពាន់ដុល្លា ដើម្បី​បាន​ផឹក​កាហ្វេ​ជា​មួយ​«ថៅកែ»​អៀផល ក្នុង​ការ​ដេញ​ថ្លៃ​មួយ

តើមាននរណាខ្លះ អាចមានសំណាងអាចទៅអង្គុយផឹកកាហ្វេ ជាមួយនឹងនាយកក្រុមហ៊ុនកំព្យូទ័រដ៏ធំជាងគេ របស់ពិភពលោក ឈ្មោះអៀបផល​ (Apple) នោះ? កម្មវិធីដេញថ្លៃនេះ ត្រូវបានបង្កើតឡើង នៅតាមបណ្ដាញអាំងធើណែត ដើម្បីប្រមូលមូលិធិ ទៅជួយទ្រទ្រង់អង្គការមួយ ដែលធ្វើការងារ ការពារសិទ្ធិមនុស្ស។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមាននរណាខ្លះ អាចមានសំណាងអាចទៅអង្គុយផឹកកាហ្វេ ជាមួយនឹងនាយកមហាក្រុមហ៊ុនកំព្យូទ័រដ៏ធំជាងគេ របស់​ពិភពលោក ឈ្មោះអៀបផល​ (Apple) នោះ? កម្មវិធីដេញថ្លៃនេះ ត្រូវបានបង្កើតឡើង នៅតាមបណ្ដាញអាំងធើណែត ដើម្បី​ប្រមូលមូលិធិ ទៅជួយទ្រទ្រង់អង្គការមួយ ដែលធ្វើការងារ ការពារសិទ្ធិមនុស្ស។


លោក ធីម ឃូក អគ្គនាយកក្រុមហ៊ុន អៀផល ក្នុងពេលបង្ហាញផលិតផលទូរស័ព្ទដៃចុងក្រោយគេ។

ចុះអ្នកវិញ យល់ថា គួរត្រូវរាប់ថាជាសំណាង ឬជាបំណងយ៉ាងមុតមាំ ក្នុងការជួបផឹកកាហ្វេមួយពែងតូច ជាមួយអគ្គនាយក​ក្រុមហ៊ុនអៀផល លោក ធីម ឃូក (Tim Cook) ឬយ៉ាងណា? «សំណាង ឬបំណង»នេះ ត្រូវបានគេដាក់ឲ្យដេញថ្លៃ នៅ​តាមបណ្ដាញអាំងធើណែត ដើម្បីស្វែងរកមូលិធិជួយដល់ អង្គកាការពារសិទ្ធិមនុស្សមួយ។ កាលពីថ្ងៃពុធកន្លងមក គេត្រូវ​មានប្រាក់យ៉ាងហោចណាស់ ៧៣ពាន់ដុល្លា ដើម្បីមានសង្ឃឹមថាអាចឈ្នះការដេញថ្លៃ ហើយឆក់យកសំណាង ឬបំណង​នេះបាន។

ឆារីធីប៊ូស (Charitybuzz) ក្រុមអ្នករៀបចំការដេញថ្លៃនេះ បានអោយដឹងថា អ្នកប្រើប្រាស់អាំងធើណែតម្នាក់ មានឈ្មោះ​ជាអក្សរកាត់ rory.oneill3 បានឈ្នះដាច់គេ ដើម្បីបានឱកាសទៅផឹកកាហ្វេ ដែលមានរយៈពេលពី៣០នាទី រហូតដល់មួយ​ម៉ោង ជាមួយនឹងលោក ធីម ឃូក អគ្គនាយកអៀផល និងជាអ្នកបន្តវេនពីអតីតស្ថាបនិកក្រុមហ៊ុននេះ លោក ស្ទេវ ចប (Steve Jobs)។

អ្នកបានឈ្នះការដេញថ្លៃ ឈ្មោះ rory.oneill3 រូបនោះ បានហ៊ានអោយតម្លៃខ្ពស់ជាងគេបង្អស់ មានកម្រិតដល់ទៅ ៧២ ៧៧៧ដុល្លា។ ការណាត់ជួបទទួលទានកាហ្វេនេះ នឹងត្រូវធ្វើនៅក្នុងការិយាល័យ របស់អគ្គនាយកក្រុមហ៊ុនអៀផលស្ថិត​នៅក្រុងខូភើធីណូ (Cupertino) ក្នុង​រដ្ឋកាលីហ្វ័នី (Californie) សហរដ្ឋអាមេរិក ហើយអ្នកឈ្នះការដេញថ្លៃ មានសិទ្ធិនាំ​មនុស្សម្នាក់ទៀត មក​អង្គុយ«ទទួលទានកាហ្វេ»ជាមួយ។

ជាលើកដំបូងបង្អស់ ដែលធីម ឃូក បានសាកល្បងស្ថាបនារូបភាពរបស់លោក ចាប់តាំងពីលោកបានមកជំនួស អតីត​ស្ថាបនិក លោក​ស្ទេវ ចប ក្នុងតំណែងជាមេដឹកនាំកំពូល របស់ក្រុមហ៊ុននោះមក។ លោកបានចំណាយពេលរបស់លោក ដែលមិនសូវជាមានច្រើននេះ ប្រគល់ទៅឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីប្រមូលប្រាក់ ទៅជួយអង្គការអាមេរិកាំងមួយ ដើម្បី​ការពារសិទ្ធិមនុស្ស ដែលមានឈ្មោះថា មជ្ឈមណ្ឌល រ៉ូប៊ែរហ្វ្រង់កេណេឌី (Robert F. Kennedy Center)៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...