កម្ពុជា៖ ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ តាមការផ្ញើរ សារតាមទូរស័ព្ទ SMS

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តំបន់ផ្នែកភាគខាងលិចនៃប្រទេសកម្ពុជា បានរងគ្រោះនឹងជំងឺគ្រុនចាញ់ ដែលមានភាពធន់ នឹងការព្យាបាលជារៀងរាល់ដង។ ជាការគំរាមកំហែងមួយទៀត ទាមទារអោយមាន វីធីសាស្រ្តថ្មីសំរាប់ទប់ស្កាត់៖ គឺដោយ សារតែជំងឺនេះ មានប្រតិកម្មលឿន ដូច្នេះហើយទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សំរេចយកការផ្ញើរសារតាមទូរស័ព្ទ (SMS) មក ធ្វើជាប្រព័ន្ធប្រកាសអាសន្ន។
Loading...
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 04, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តំបន់ផ្នែកភាគខាងលិចនៃប្រទេសកម្ពុជា បានរងគ្រោះនឹងជំងឺគ្រុនចាញ់ ដែលមានភាពធន់ នឹងការព្យាបាលជារៀងរាល់ដង។ ជាការគំរាមកំហែងមួយទៀត ទាមទារអោយមាន វីធីសាស្រ្តថ្មីសំរាប់ទប់ស្កាត់៖ គឺដោយ សារតែជំងឺនេះ មានប្រតិកម្មលឿន ដូច្នេះហើយទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សំរេចយកការផ្ញើរសារតាមទូរស័ព្ទ (SMS) មក ធ្វើជាប្រព័ន្ធប្រកាសអាសន្ន។


ជំងឺគ្រុនចាញ់ ដែលឆ្លងតាមមូស។

នៅឯ ភ្នំដំបង ដែលនៅជិតព្រំដែនប្រទេសថៃ គេបានគូររូបមូស នៅលើផ្លាកសញ្ញាពណ៍លឿងជាច្រើន ដើម្បីក្រើនរំលឹក អំពីជំងឺគ្រុនចាញ់នេះ។ លោក ឡុង វុទ្ធី ដែលជាមេភូមិមួយក្នុងខេត្តបៃលិនបានរំលឹកថា បើគ្មានការទទួលព្យាបាលត្រឹមត្រូវ ជំងឺនេះអាចសម្លាប់អ្នកជំងឺយ៉ាងលឿនជាទីបំផុត ប្រៀបបាននឹងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅមួយ ដែលអាចឆាបឆេះ រាលដាលខ្លាំងជាងអ្វីទាំងអស់ ជាពិសេសនៅពេលប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ឬមិនគ្រប់កំណត់។

លោក វុទ្ធី មានអាយុ៤១ឆ្នាំ ដែលផ្ទះរបស់លោក បានក្លាយជាកន្លែងព្យាបាលជំងឺ លោកជាគ្រូពេទ្យស្ម័គ្រចិត្តម្នាក់ ក្នុង ចំណោមគ្រូពេទ្យស្ម័គ្រចិត្តទាំង៣ ០០០នាក់ទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺនេះនៅក្នុងប្រទេស។ លោក ពិនិត្យរោគនេះ ដោយធ្វើការពិនិត្យឈាមភ្លាមៗ ហើយផ្តល់ថ្នាំដោយឥតគិតថ្លៃ នៅតាមតំបន់ដាច់ស្រយាល នៃប្រទេស កម្ពុជា ដែលជាប្រទេសក្រីក្រជាងគេនៅលើពិភពលោក។

ដោយសារគំរោងដែលបានដាក់អោយដំណើរការនេះ លោកបានប្រើប្រាស់មធ្យោបាយ តាមការបញ្ជូនសារតាមទូរស័ព្ទ (SMS) ដើម្បីជួនដំណឹងនូវករណីថ្មីៗនៃជំងឺគ្រុនចាញ់ ទៅអោយអ្នកជំនាញខាងផ្នែកសុខភាព ដើម្បីធ្វើការតាមដានសិក្សា ស្រាវជ្រាវលើជំងឺនេះ និងអាចឆ្លើយតបទៅនឹងតំរូវការរបស់អ្នកជំងឺក្នុងពេលមួយច្បាស់លាស់។។

បន្ទាប់ពីត្រូវបានបង្វឹក អស់រយៈពេល២ខែ ទៅលើប្រព័ន្ធផ្ញើរសារនេះ ដោយអង្គការក្រៅរដ្ឋាភិបាល មួយឈ្មោះ Malaria Consortium ដែលធ្វើការជាមួយរដ្ឋាភិបាលខ្មែរ សហការនឹងអង្គការសុខភាពពិភពលោក (OMS) រួចមក លោកបានពន្យល់ ប្រាប់ថា វាជាមធ្យោបាយមួយដ៏ល្អ សំរាប់ជួយសហគមន៍ អោយរួចផុតពីជំងឺគ្រុនចាញ់។

គោលបំណងសំខាន់ គឺដើម្បីកំចាត់ចោលអោយអស់ នូវជំងឺគ្រុនចាញ់ ពីប្រទេសកម្ពុជា ចាប់ពីពេលនេះដល់ឆ្នាំ២០២៥ ដែលសំរាប់ពេលនេះ ភាពជោគជ័យបានទទួលពន្លឺខ្លះៗហើយ។ តាមតួរលេខជាផ្លូវការបានអោយដឹងថា មានអ្នកជំងឺស្លាប់ ដោយសារជំងឺគ្រុនចាញ់ចំនួន៩៦នាក់ នៅឆ្នាំ២០១១ តិចជាងឆ្នាំមុនដែលមានអ្នកស្លាប់ចំនួន១៥៤នាក់ និងឆ្នាំ ២​ ០០០ ដែលមានអ្នកស្លាប់លើសពី ៦០០នាក់។ តែការរស់រានមានជីវិត នៃពពួកមេរោគដែលធន់ នឹងការព្យាបាលទោះប្រកប ដោយប្រសិទ្ធិភាពខ្ពស់ក៏ដោយនោះ នៅតែជារឿងដែលគួរអោយព្រួយបារម្ភ។ មេរោគទាំងនោះ នៅតែមានវត្តមាន តាំងពី៨ឆ្នាំមកហើយ នៅប៉ែកខាងលិចនៃប្រទេស។

ដើម្បីត្រួតពិនិត្យការឆ្លងរាលដាលនៃជំងឺឆ្លងនេះ គេត្រូវរកអោយឃើញ នូវមេរោគចម្លងយ៉ាងលឿនបំផុត តាមតែអាច ធ្វើបាន ហើយអ្នកជំងឺត្រូវតែទទួលការព្យាបាលដោយម៉ត់ចត់។

ការប្រកាសអាសន្នដែលរហ័ស

ប្រសិនបើការពិនិត្យឈាមរបស់អ្នកជំងឺ ឃើញថាមានឆ្លងជំងឺគ្រុនចាញ់ លោក វុទ្ធី នឹងព្យាបាលអ្នកជំងឺនោះភ្លាមៗ ហើយ រៀបចំពត៌មានលំអិតរបស់អ្នកជំងឺ (ឈ្មោះ អាយុ ភេទ ទីលំនៅ ប្រភេទជំងឺគ្រុនចាញ់) តាមរយះសារ SMS ដើម្បីបញ្ជូន ភ្លាមៗ ទៅអោយអ្នកទទួលខុសត្រូវថ្នាក់ឃុំ រឺ ខេត្ត ក៏ដូចជាទៅផ្នែកទទួលទិន្នន័យថ្នាក់ជាតិនៅទីក្រុងភ្នំពេញ។

ពីមុន ដំណើរការទាំងអស់នេះ ត្រូវប្រើពេលជាច្រើនខែ។ ដូច្នេះជំងឺគ្រុនចាញ់នេះ ត្រូវបានគេតាមដានយ៉ាងប្រកៀកប្រកិត ហើយការព្យាបាល ត្រូវធ្វើឡើងគ្រប់ពេលគ្រប់វេលា ដែលនេះជាចំនុចសំខាន់ចំបងបំផុត។ លោក ង៉ោ ប៉េងប៊ី មកពីអង្គការ Malaria Consortium ដែលគ្រប់គ្រងផ្នែកទទួលទិន្នន័យ បានអោយដឹងថា ប្រព័ន្ធផ្ញើរសារតាមទូរស័ព្ទនេះ មានសារៈសំខាន់ ណាស់ ក្នុងការកាត់បន្ថយជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ពីព្រោះថាវាអាចផ្តល់ពត៌មានបានយ៉ាងលឿន។


ខេត្តប៉ៃលិន។

តាមរយៈអង្គការសុខភាពពិភពលោក ជំងឺគ្រុនចាញ់ (paludisme រឺ malaria) បានធ្វើអោយប្រជាជន ក្នុងពិភពលោក ចំនួន៦៥៥ ០០០នាក់ បានស្លាប់បាត់បង់ជីវិតកាលពីឆ្នាំ២០១០ ប៉ុន្តែអត្រាមរណៈនេះ បានថយចុះគួរអោយកត់សំគាល់ នៅទសវត្សចុងក្រោយនេះ ដោយសារតែមានការប្រើប្រាស់ដ៏ទំលំទូលាយនៃស្មៅប្រឆាំង ជំងឺគ្រុនចាញ់ (artémisinine) និងការព្យាបាលដ៏មានប្រសិទ្ធភាព។ តួលេខថយចុះនេះ មានទាក់ទងផងដែរ នឹងការប្រើប្រាស់មុងជ្រលក់ថ្នាំ។

ប្រទេសកម្ពុជា មិនមានទិន្នន័យពិតប្រាកដ អំពីអ្នកជំងឹគ្រុនចាញ់នេះទេ។ ប៉ុន្តែការសិក្សាផ្នែកវិទ្យាសាស្រ្តមួយ ដែលបាន ចេញផ្សាយនៅលើកាសែត ដឹ ឡែនសែត (The Lancet) ក្នុងឆ្នាំនេះ បានអះអាងថា រវាងឆ្នាំ២០០៧និង២០១០ នៅផ្នែក ខាងលិចនៃប្រទេស ករណីនៃជំងឺគ្រុនចាញ់ ប្រភេទហ្វាល់ស៊ីប៉ារូម (falciparum) ដែលជាប្រភេទធ្ងន់ធ្ងរជាងគេ របស់ជំងឺនេះ មានចំនួន ៤២%ដែលមានភាពធន់នឹងការព្យាបាល។

នោះមិនមែនជាការបញ្ចប់នៃសេចក្ដីស្លាប់ សំរាប់អ្នកជំងឺនោះឡើយ តែអ្នកជំងឺប្រភេទនេះអាចទទួលបាននូវការព្យាបាល់ ដោយគ្រាន់តែត្រូវប្រើរយៈពេលយូរ ក្នុងការប្រើប្រាស់ថ្នាំផ្សំ។

ប្រព័ន្ធផ្ញើរពត៌មានតាមសារទូរស័ព្ទ (SMS) ដែលត្រូវបានគ្រូពេទ្យស្ម័គ្រចិត្តចំនួន២៣០នាក់ប្រើប្រាស់ ដែលគួរតែពង្រីក អោយច្រើនជាងនេះ ត្រូវបានយកមកអនុវត្តន៏ នៅក្នុងខេត្តចំនួន៣កាលពីឆ្នាំមុន មុននឹងទៅដល់ខេត្តប៉ៃលិន កាលពីខែ កក្កដានេះ។ ក្រៅពីនេះ ប្រព័ន្ធនេះក៏រួមចំណែក ដើរតួរក្នុងការត្រួតពិនិត្យ ហើយវាក៏បង្កើតអោយមានការជួយគ្នា ក្នុងការ អនុវត្តន៍ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

បន្ទាប់ពីការថែទាំអ្នកជំងឺរយៈពេលបីថ្ងៃហើយ គ្រូពេទ្យស្ម័គ្រចិត្តត្រូវធ្វើការពិនិត្យឈាមអ្នកជំងឺ ដើម្បីបញ្ជាក់ថាមេរោគ ត្រូវបានសំលាប់អស់ តែប្រសិនបើពិនិត្យទៅឃើញថាវានៅសល់ បានន័យថាវាជាមេរោគដែលធន់នឹងការព្យាបាល។ គ្រូពេទ្យស្ម័គ្រចិត្តនឹងទទួលបានសារ (SMS)ដើម្បីប្រាប់ពួកគេថា ត្រូវវិលត្រលប់មកពិនិត្យអ្នកជំងឺវិញ។ លោក វុទ្ធី សម្តែង ការពេញចិត្តថា វិធីសាស្រ្តនេះ បានជំរុញអោយការងាររបស់លោក កាន់តែមានភាពងាយស្រួល៕

ភាពធន់នឹងការព្យាបាល៖ មានន័យថា ព្យាបាលលែងមានប្រសិទ្ធិភាព ឬដាក់ថ្នាំដដែលលែងត្រូវ។

-------------------------------------------
ដោយ៖សុជារស្មី -ភ្នំពេញfថ្ងៃទី ១៧ សីហា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...