ចម្លើយល្បែងកំសាន្ដប្រាជ្ញា៖ ល្បែងបង្គ្រប់ប្រឡោះ ៦x៦
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: November 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខាងក្រោមនេះ ជាចម្លើយទៅនឹងការល្បែងត្រិះរិះដោយប្រើប្រាជ្ញាមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ល្បែងល្បងប្រាជ្ញានោះ ប្រិយមិត្តអាចមើលឡើងវិញបាន ដោយចុចលើខ្សែភ្ជាប់នេះ។
សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែលបានផ្ញើរល្បែងល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact @ monoroom.info។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្តមិនចង់បញ្ចេញឈ្មោះ។
ចម្លើយ
ប៊ុណ្ណនី | ដាវី | ម៉ូលី | ម៉ូលីន | ដាវីន | ចន្ទី |
ដាវីន | ចន្ទី | ម៉ូលីន | ប៊ុណ្ណនី | ម៉លី | ដាវី |
ម៉ូលី | ប៊ុណ្ណនី | ដាវី | ចន្ទី | ម៉ូលីន | ដាវីន |
ចន្ទី | ម៉ូលីន | ដាវីន | ម៉ូលី | ដាវី | ប៊ុណ្ណនី |
ម៉ូលីន | ដាវីន | ចន្ទី | ដាវី | ប៊ុណ្ណនី | ម៉ូលី |
ដាវី | ម៉ូលី | ប៊ុណ្ណនី | ដាវីន | ចន្ទី | ម៉ូលីន |
--------------------------
ដោយ៖ វ៉ា ប៊ុណ្ណនី - ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣