ល្បែងកំសាន្ដប្រាជ្ញា៖ ល្បែងបង្គ្រប់ប្រឡោះ ៦x៦ ឬ«ស៊ូដូគូ»ខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: November 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សូមជូនល្បែងកំសាន្ដ ដែលមានលក្ខណៈត្រិះរិះប្រើប្រាជ្ញាមួយ ដែលទាក់ទងនឹងការបង្គ្រប់ប្រឡោះ ៦x៦។ លោកអ្នកត្រូវយកឈ្មោះ ដែលបានឱ្យមកបំពេញក្នុងតារាង ឱ្យបានត្រឹមត្រូវ ដោយគ្មានការច្រំដែល នៅក្នុងជួរនីមួយៗ (ជួរបញ្ឈរ ឬផ្ដេក)។ ចម្លើយនឹងផ្សាយជូន នៅក្នុងចុងសប្ដាហ៍នេះ។
នៅសល់ពេលទំនេរពីការងារ ហេតុអ្វីអុកមួយក្ដាមិនបាន? (រូបថត ឯកសារ)
កំសាន្ដ - សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែលបានផ្ញើរល្បែងល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact @ monoroom.info។
ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការពិនិត្យចុះផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្តមិនចង់បញ្ចេញឈ្មោះ។
ល្បែងបង្គ្រប់ប្រឡោះ ៦x៦ ឬ«ស៊ូដូគូ»ខ្មែរ
ល្បែងខាងក្រោមនេះ មានលំនាំតាមល្បែងល្បងប្រាជ្ញា របស់ជប៉ុនឈ្មោះ ស៊ូដូគូ (sudoku)។ ដូច្នេះលោកអ្នកដែលធ្លាប់កំសាន្ដជាមួយល្បែងរបស់ជប៉ុនរួចហើយនោះ នឹងមិនមានភាពពិបាកចូលរួមលេងកំសាន្ដនោះឡើយ។ តែសម្រាប់លោកអ្នកដែលមិនធ្លាប់ស្គាល់ លោកអ្នកត្រូវយកឈ្មោះ ដែលបានឱ្យមកបំពេញក្នុងតារាង ឱ្យបានត្រឹមត្រូវ ដោយគ្មានការច្រំដែល នៅក្នុងជួរនីមួយៗ (ជួរបញ្ឈរ ឬផ្ដេក)។ នៅក្នុងល្បែងនេះមានឈ្មោះ៖ ចន្ទី ដាវី ដាវីន ប៊ុណ្ណនី ម៉ូលី ម៉ូលីន។
ប៊ុណ្ណនី | ម៉ូលី | ដាវីន | |||
ម៉ូលីន | ដាវី | ||||
ប៊ុណ្ណនី | ម៉ូលីន | ||||
ចន្ទី | ម៉ូលី | ប៊ុណ្ណនី | |||
ចន្ទី | ដាវី | ||||
ម៉ូលី | ចន្ទី |
--------------------------
ដោយ៖ វ៉ា ប៊ុណ្ណនី - ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣