បង្ក្រាបទីតាំងរកស៊ីខុសច្បាប់មួយកន្លែង ឃាត់ខ្លូនបាន១១នាក់
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 24, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លែង បើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកប្រើប្រាស់ថ្នាំញៀននេះ ស្ថិតក្នុង ផ្ទះលេខ ២៣៨ ក្រុមទី៤ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីឃាត់ខ្លូននេះ កងកម្លាំង បានឃាត់ខ្លូនមនុស្ស១១នាក់ បុរស១០ ស្រ្តីម្នាក់ រួមទាំងម៉ូតូ៤គ្រឿង ថ្នាំញៀនមួយចំនួន និងទូហ្គេមបាញ់ត្រី បានមួយចំនួនទៀត។
ក្នុងសកម្មភាពចុះបង្ក្រាបនេះ ត្រូវបានមន្រ្តីខណ្ឌមានជ័យ ប្រាប់ឲ្យដឹងថា ចាប់ផ្តើមពីម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង១១នាក់នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ តែមន្រ្តីរូបនោះប្រាប់ថា មានបុរសពីរនាក់ ជាអ្នកគ្រប់គ្រង ផ្នែកហ្គេមបាញ់ត្រី និងម្នាក់ទៀត ជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន។
ក្រោយពីឆែកឆេ និងធ្វើការឃាត់ខ្លូន ក្រុមជនសង្ស័យទាំង១១រូប ត្រូវបានបញ្ជូនទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នករកស៊ីខុសច្បាប់ខាងលើ ត្រូវបានមន្រ្តីនគរបាលខណ្ឌ តាមដានជាយូរមកហើយ ទើបនឹងសម្រេចបាននៅថ្ងៃនេះ៕