ប្លន់​ប្រដាប់​អាវុធ​យក​ម៉ូតូ រួច​បាញ់​ម្ចាស់​រង​របួស​ធ្ងន់

យុវជនម្នាក់ ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុម ប្លន់យកបាន ម៉ូតូសង់ឌ្រីមមួយគ្រឿង។ ជនរងគ្រោះ ត្រូវបានក្រុមនោះ បាញ់មួយគ្រាប់ចំដៃ តែបានធ្លាយដល់ពោះ រងរបួសធ្ងន់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៣ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 24, 2015
  • ប្រធានបទ: ឆក់ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ប្លន់ ប្រដាប់ដោយអាវុធនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវលំមួយ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានី ភ្នំពេញ។ រងគ្រោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណទេ ក្នុងពេលភ្លាមៗ ហើយត្រូវបានបញ្ជូនចេញ ទៅ​សង្គ្រោះ​បន្ទាន់ ដោយសារមានរបួសធ្ងន់ធ្ងរ។

សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា ដំបូងគេឃើញក្រុមចោរប្លន់ មានគ្នាពីរនាក់ បានជិះម៉ូតូ​ពី​ក្រោយ ជនរងគ្រោះ លុះមកដល់កន្លែងកើតហេតុ អ្នកទាំងពីរបានហៅម៉ូតូឈប់ រួចធ្វើសកម្មភាពប្លន់តែម្តង។ សាក្សីបន្តទៀតថា នៅពេលនោះ មានការប្រតាយប្រតប់គ្នា តែគ្មានអ្នកណាហ៊ានចូលជួយទេ ព្រោះឃើញ​ក្រុមចោរ មានកាំភ្លើងខ្លីនៅនឹងដៃ។ ដោយហេតុម្ចាស់ម៉ូតូតដៃ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួនដូច្នេះ ក្រុម​ចោរក៏បានបាញ់ ម្ចាស់ម៉ូតូមួយគ្រាប់ ចំត្រូវដៃ រួចយកម៉ូតូជនរងគ្រោះ ជិះគេចខ្លូនបាត់ស្រមោល។

ភ្លាមៗនោះ អ្នកនៅជិតកន្លែងកើតហេតុ បានចូលទៅជួយជនរងគ្រោះ ឃើញត្រូវរបួសដៃឆ្វេង ធ្លុះមួយ​គ្រាប់​ទៅ​ដល់ពោះ ក៏បានបញ្ជូនទៅកាន់ មន្ទីពេទ្យឯកជនមួយ នៅជិតនោះ យីហោ«ឯករាជ្យ»។ ទុយទៅវិញ ស្ថានភាព​របួស របស់ជនរងគ្រោះ មិនអាចឲ្យមន្ទីពេទ្យឯកជនមួយនេះ ជួយសង្គ្រោះបានទេ ហើយបាន​បញ្ជូន​អ្នក​របួស បន្ត​ទៅកាន់មន្ទីពេទ្យរ៉ូស្ស៊ី ដើម្បីសង្គ្រោះវិញ។

អ្នកឃើញហេតុការណ៍ មិនបានដឹងថា ម៉ូតូជនរងគ្រោះ ស្លាកលេខប៉ុន្មាននោះទេ គ្រាន់តែដឹងថា ម៉ាក់សងឌ្រីម សេ១២៥ ពណ៍ខ្មៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍។ ប៉ុន្តែ​ក្រុមចោរទាំងពីរនាក់ បានប្លន់ម៉ូតូបានសម្រេច រួចបើកគេចខ្លួន ចេញទៅបាត់ស្រមោលទៅហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...