រូបភាពពី«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០៧ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 07, 2016
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរកស៊ីមានបាន នៅពីលើក្រុមហ៊ុន-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ នេះបើតាមរបាយការណ៍ ដ៏ពេញលេញមួយ មានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលទើបបានទម្លាយឲ្យដឹង នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ស្ដីពី«ចក្រភពជំនួញ»ដ៏អស្ចារ្យ នៃក្រុមគ្រួសារផៅសន្ដាន របស់លោក ហ៊ុន សែន។ ក្រុមអ្នកជំនាញ បានគណនាឃើញ ពីចំណូលទាក់ទងនឹងការធ្វើជំនួញទាំងនោះ ថាមានកម្រិតច្រើនជាង ៥០០លានដុល្លារ។
តើមហាផៅសន្ដានត្រកូល ហ៊ុន បានរកទទួលទាន ទៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាពមួយចំនួន នឹងពន្យល់ឲ្យដឹង ពីមុខរបរជំនួញទាំងនោះ ដោយមានពន្យល់ ជាភាសាអង់គ្លេស ពីខាងក្រោមផង៖
» ទស្សនារូបភាពផ្សេងទៀត របស់អង្គការ គ្លបប៊ល វិតណេស ស្ដីពី«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន» សូមចុចនៅលើទំព័របន្ទាប់។