ជញ្ជីង​យុត្តិធម៌​បញ្ជា​លើ​ជញ្ជីង​អាជីវក នៅ​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ (vdo)

ជញ្ជីងយុត្តិធម៌នៅផ្សារលើ បានពង្រឹងភាពយុត្តិធម៌ ក្នុងការលក់ដូរបស់អាជីករនៅផ្សារនេះ និង​បង្កើត​ទំនុក​ចិត្ត​សំរាប់​អ្នក​ទិញ​គ្រប់ៗ​គ្នា។
ក្លោងទ្វាផ្សារលើ។ (រូបថត monoROOM.info/ S.B
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 29, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើលោកអ្នកបានទៅលេង​ក្រុង​ព្រះ​សីហនុ និង​ចូល​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​លើ សូម​កុំ​ភ្លេច​ពី​ជញ្ជីង​«យុត្តិធម៌» ដើម្បី​ចង់​ដឹង​ថា តើ​ទំងន់​ដែល​លោក​អ្នក​បាន​ថ្លឹង​ជាមួយ​នឹង​ជញ្ជីង​របស់​អាជីវករ ពិត​ជា​ត្រឹម​ត្រូវ​ឬ​ទេ។

ជាជញ្ជីង ដែល​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​ផ្សារ​នេះ​តែ​ម្ដង ដើម្បី​ភាព​ទុក​ចិត្ត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទៅ​លើ​ការ​លក់​ដូរ ឫ​ជឿ​ទុក​ចិត្ត​លើ​ភ្នែក​ជញ្ជីង របស់​ក្រុម​អាជីវករ​លក់​ដូរ នៅ​ផ្សារ​លើ ក្រុង​ព្រះ​សីហនុ មួយ​នេះ។ អតិថិជន​នានា​អាច​យក​ទំនិញ ដែល​ខ្លួន​ទើប​នឹង​ទិញ ដោយ​ថ្លឹង​ជា​មួយ​ជញ្ជីង​អ្នក​លក់​រួច ទៅ​ធ្វើការ​ត្រួត​ពិនិត្យ ដោយ​ថ្លឹង​ជា​មួយ​ជញ្ជីង​«យុត្តិធម៌»​របស់​គណកម្មការ​ផ្សារ។

គណៈកម្មាធិការផ្សាខាងលើនេះ បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា ការដាក់ជញ្ជីងឲ្យប្រើប្រាស់នេះ មាន​ចំនួនប្រាំឆ្នាំកន្លងមកហើយ ក្នុងមួយឆ្នាំគាត់ធ្វើការត្រួតពិនិត្យជញ្ជីងនេះម្តង ដើម្បីត្រួតពិនិត្យពី​ភាពមិន​ប្រកក្រតី​របស់វា។

ចំពោះអាជីវករណា ដែលលក់ដូរបំបាត់ភ្នែកជញ្ជីង គណៈកម្មករនឹងហៅទៅសួរនាំ និងណែនាំឲ្យគាត់ថ្លឹងឲ្យ​បានត្រឹមត្រូវវិញ។

រហូតមកដល់ពេលនេះ ជញ្ជីងគំរូ ឫហៅថាជញ្ជីងយុត្តិធម៌ នៅតែបន្តមានប្រជាប្រិយភាព និងបានធ្វើឲ្យមាន​ការ​កាត់បន្ថយជាច្រើនចំ ពោះការបំបាត់ភ្នែកជញ្ជីង ឬការបន្លំទំងន់ពីការថ្លឹងដោយជញ្ជីងអាជីវករ នៅក្នុងផ្សារ​លើនេះ។ ម្យ៉ាងវិញទៀត ការអនុវត្តប្រើប្រាស់ជញ្ជីងយុត្តិធម៌ ក៏បានកាត់បន្ថយការឈ្លោះប្រកែកគ្នា​រវាង​អ្នក​លក់ និងអ្នកទិញផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...