កម្ពុជា៖ ឆ្នាំ​នេះ​ស្រូវ​ធ្លាក់​ថ្លៃ

អ្វីដែលប្រជាកសិករ នឹកស្មានមិនដល់នោះ គឺបន្ទាប់ស្រូវកាត់រួច តម្លៃស្រូវនៅលើទីផ្សារបានធ្លាក់ចុះ។ កសិករដែល ច្រួតកាត់រួច បានរំពឹងថាតម្លៃស្រូវនឹងឡើងថ្លៃ ដោយសារតែទឹកជំនន់បានបំផ្លាញផលស្រូវអស់ជាច្រើនហិចតានោះ តែ​ផ្ទុយទៅវិញ មិនត្រឹមតែមិនកើនឡើងនោះទេ តែតម្លៃស្រូវបែរចុះថោកជាងឆ្នាំមុនទៅទៀត។
Loading...
  • ដោយ: ប្រាថ្នា ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ: ពាណិជ្ជកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តម្លៃស្រូវ - ឆ្នាំនេះ កសិករខ្មែរមួយចំនួន ត្រូវប្រឈមមុខនឹងការខាតបង់ ព្រោះដោយសារ ផលស្រូវឆ្នាំនេះទទួល​បានទិន្នផលទាប ហើយតម្លៃក៏ចុះថោក។ តើមូលហេតុនេះបណ្តាលមក ពីគ្មានតម្រូវការ ឬ ក៏ឈ្មួញទម្លាក់ថ្លៃ?

អ្នកស្រី ស៊ីណាត ជាកសិករមួយរូប នៅខេត្តបាត់ដំបង បានត្អូញត្អែរថា «ឆ្នាំនេះ ខ្ញុំខាតច្រើនណាស់ដោយសារស្រូវ​ចុះថោក»។

លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «មូលហេតុនៃការធ្លាក់ (តម្លៃស្រូវ) បណ្តាលមកពី ដោយសាររដូវនេះជារដូវប្រមូលផល ហើយកសិករនាំគ្នាសម្រុកលក់ ម្យ៉ាងតម្លៃអង្ករនៅ​ទីផ្សារ​អន្តរជាតិមានការធ្លាក់ចុះ នឹងមួយវិញទៀត ដោយកម្ពុជាមិនមានទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវស្តុកទុក។»

លោកបានបញ្ជាក់ថែមទៀតថា «ប្រសិនបើស្រូវនៅតែធ្លាក់ថ្លៃ ប្រជាជននឹងមានការខាតបង់ច្រើន ជាពិសេស ប្រជាជនដែលខ្ចីលុយគេអាចប្រឈមមុខ នឹងការគ្មានលុយសងគេ»។

ស្រដៀងគ្នានេះដែរ លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន អូរីហ្សា ត្រេឌីង បានឲ្យដឹងថា មូលហេតុដែលនាំ​ឲ្យ​ស្រូវ​ធម្មតាធ្លាក់ថ្លៃនេះ ដោយសារតម្លៃស្រូវ នៅប្រទេសជិតខាងមានការធ្លាក់ថុះដែរដូចជា ថៃ វៀតណាម ជាដើម។

លោក យ៉ង សាំងកុមារ បានផ្ដល់យោបល់ទៅកាន់កសិករទាំងឡាយ និងអាជ្ញាធរខ្មែរថា «ដើម្បីអោយស្រូវឡើងថ្លៃ កសិករគួរតែ​កុំនាំគ្នាសម្រុកលក់ស្រូវនៅរដូវនេះ ហើយគួរតែប្តូរពូជស្រូវធម្មតា មកស្រូវក្រអូបវិញ ព្រោះស្រូវក្រអូប​មិនធ្លាក់​ដូច​ស្រូវធម្មតាទេ។ ម្យ៉ាងកម្ពុជាគួរបង្ករលទ្ធភាព ក្នុងការទិញស្រូវស្តុកទុក។»

ជារៀងរាល់ឆ្នាំ អោយតែដល់រដូវច្រូតកាត់ តែងលឺពាក្យរអ៊ូពីប្រជាកសិករថា មិនទទួលបានចំណេញ ព្រោះគាត់ត្រូវ ទិញជីដាក់ស្រែផង ជួលកម្មករផង ហើយបើគិតពីអ្វីដែលគាត់ទទួលបាន មិនសមនឹងអ្វី ដែលគាត់បានចំណាយ​នោះឡើយ៕

-------------------------------------------------
ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីមនោរម្យអំាងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...