អាមេរិក៖ ឃាត់​ខ្លួន​ជន​ឯកោ​ម្នាក់ ដែល​រស់​គេច​ខ្លួន​ក្នុង​ព្រៃ​ជាង​២៧ឆ្នាំ

បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន នៅរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសអាយុ៤៧ឆ្នាំម្នាក់នេះ បានរស់នៅក្នុងព្រៃដ៏ជ្រៅ មួយចំហៀងទៀតនៃពិភពលោក ហើយទើបតែ​ត្រូវបាននគរបាល​ចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់កំពុងតែលួច ម្ហូបចំណីនៅក្នុងតង់បោះជំរុំ របស់ពួកយុវជន ក្នុងរដ្ឋមែន (Maine) សហរដ្ឋអាមេរិក។


រូបថតរបស់ គ្រីស្តូហ្វើរ ក្នៃធ៍ ថតដោយនគរបាលតំបន់។

កាសែតតេលេហ្គ្រាហ្វ (Telegraph) របស់អង់គ្លេសបានរាយការណ៍ថា គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បានយក​ព្រៃ​ជាជម្រក ចាប់តាំងពីព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅក្នុងឆេណូវីល (Tchernobyl) នាឆ្នាំ១៩៨៦។ ជាព្រឹត្តិការណ៍​ធំចុង​ក្រោយបំផុត របស់ពិភពលោក ដែលបុរសរូបនេះ នៅចងចាំ ហើយបាននិយាយប្រាប់ទៅនគរបាល នៅពេលបន្ទាប់​ពីការ​ឃាត់ខ្លួន។ ប៉ុន្តែបុរសបានបញ្ជាក់ថា នេះមិនមែនជាមូលហេតុ ដែលជម្រុញអោយគាត់ មានជីវិតចេញទៅរស់នៅ ក្នុងព្រៃ​នោះទេ។

សម្ពាយសម្រាប់គេងជាច្រើន

បុរសនេះត្រូវបាន នគរបាលស្វែងរកចាប់ខ្លួន ប្រមាណជាជាង៥០ដងរួចមកហើយ ពីបទលួចម្ហូបចំណី សម្លៀកបំពាក់ និង​ហ្គាសកំប៉ុង ជាពិសេសពីតំបន់បោះជំរុំកំសាន្ដមួយមានឈ្មោះថា ពីនទ្រីកំ (Pine Tree Camp)។ នគរបាលប្រចាំតំបន់ បាន​ពន្យល់ថា «អ្វីដែលបុរសនេះមាន ក្រៅពីវែនតារបស់គាត់ សុទ្ធតែជារបស់ដែលលួចបានទាំងអស់»។

បុរសបាននិយាយប្រាប់នគរបាលថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្លួនគាត់ធ្លាប់បាននិយាយ ទៅតែមនុស្សតែម្នាក់គត់ ដែលបានដើរកាត់ទីកន្លែង ដែលបុរសនេះរស់នៅនោះ។ គាត់ទំនងជាត្រូវរស់នៅ ធន់នឹងអាកាសធាតុដ៏អាក្រក់ ប្រចាំតំបន់​នេះ ដែលជារឿយៗ ធ្លាក់ចុះក្រោមសូន្យអង្សា ជាពិសេស នៅក្នុងរដូវធ្លាក់ទឹកកក។ ក្នុងរយៈពេលនេះ បុរសបាននិយាយថា បានគេងនៅក្នុងសម្ពាយសម្រាប់គេង នៅខាងក្នុងតង់របស់គាត់ ដែលពាសពីលើដោយកំណាត់កៅស៊ូ។


តង់ជំរុំ ដែលគ្រីស្តូហ្វើរ ក្នៃធ៍ បានរស់នៅជាមួយ ជាង២៧ឆ្នាំ។

ជំរុំឯកជននៅក្នុងព្រៃ

គ្រីស្តូហ្វើរ ក្នៃធ៍ បានសង់ជំរុំឯកជនមួយ នៅក្នុងព្រៃដ៏ជ្រៅ ជាប់ក្បែរនឹងបឹង។ សំពត់តង់របស់គាត់ ត្រូវបានចងភ្ជាប់ទៅ នឹងដើមឈើយ៉ាងមាំ។ នាយនគរបាលប្រចាំតំបន់ បាននិយាយថា «បើលោកអ្នកដើរកាត់ទីនោះ ប្រមាណជា៣០ម៉ែត្រ លោកអ្នកនឹងមិនគិតថា ជនសង្ស័យរស់នៅទីនោះនោះទេ។ ខ្ញុំមិនមានមន្ទិលទេ ក្នុងពេលនេះ ទៅលើរឿងដែលថា បុរសនេះ គាត់រស់នៅជាប្រចាំនៅទីនោះ។»

ជាយូរណាស់មកហើយ វត្តមានរបស់បុរសចម្លែក ត្រូវបានសង្ស័យ ដោយអ្នករស់នៅ និងអ្នកដែលតែងមកបោះជំរុំកំសាន្ដ​នៅតំបន់នោះ ដែលបានចោទគាត់ ពីបទ«លួច»របស់របកំប៉ិចកំប៉ុក និងជាពិសេស ម្ហូបចំណី៕

សូមទស្សនាវីដេអូខាងក្រោម ដែលជាបទយកការណ៍ស្ដីពី បុរសចម្លែករូបនេះ៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...