អ៊ឺរ៉ូ២០១២៖ រ៉េម៉ុង ដូមេណិច គិតថា បារាំងនឹងទៅដល់ ពាក់កណ្ដាលផ្ដាច់ព្រ័ត

អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់ វគ្គប្រកួតផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 29, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក រ៉េម៉ុង ដូមេណិច Raymond Domenech អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំង បានរំពឹងគិតថា  ក្រុមជំរើ់សជាតិរបស់ប្រទេសនេះ មានសមត្ថភាព នឹងអាចឈានទៅដល់ យ៉ាងហោចណាស់  ក៏វគ្គ ប្រកួតពាក់កណ្ដលផ្ដាច់ព្រាត់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ អ៊ឺរ៉ូ២០១២ ។

ដកស្រង់សំដី ដោយកាសែតបារាំង Ouest-France លោក រ៉េម៉ុង ដូមេណិច និយាយដោយមានមោទនភាពថា «ក្រុម បាល់ទាត់របស់ប្រទេសយើង នឹងទៅដល់ យ៉ាងតិចបំផុត ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត!» ហើយគាត់បានរំពឹងយ៉ាងមុតមាំថា បារាំងជាក្រុមមួយ ដែលគេបានគិតថា មានលទ្ធភាពនឹងដណ្ដើមជ័យជំនះបាន។ គាត់បានយោងទៅដល់ ការប្រកួតមាន ចំនួន ១៧ប្រកួតកន្លងមក ដែលបារាំងមិនដែលចាញ់ម្ដងណាឡើយ ហើយបារាំងធ្លាប់ បំបាក់ អង់គ្លេស អាឡឺម៉ង់ និងជាពិសេស ប្រេស៊ីល ដែលសុទ្ធសឹងជាប្រទេសនៃបាល់ទាត់។

នៅក្នុងការជួបនិយាយជាមួយ អ្នកកាសែតនោះដដែល លោក រ៉េម៉ុង ដូមេណិច បានបង្ហើបអោយគេដឹងថា គាត់អាចនឹង ត្រឡប់មក ដឹកនាំ និងក្លាយខ្លួនជាគ្រូបង្វឹករបស់ ក្រុមបាល់ទាត់ជំរើសជាតិ របស់ប្រទេសបារាំងឡើងវិញ បន្ទាប់ពីគាត់ត្រូវ បានសហព័ន្ធបាល់ទាត់បារាំងបញ្ឈប់ ពីមុខងារនេះ កាលពីរដូវកាលមុន ហើយជំនួសដោយ លោកឡូរ៉ង់ ប្លង់ វិញនោះ។ គាត់បញ្ជាក់ថា​ គាត់ត្រឡប់មកវិញ មិនមានន័យថា ជាការត្រឡប់ ដើម្បីធ្វើអោយអ្នកផងភ្លឺភ្នែកនោះទេ តែជាការវិលត្រឡប់ មួយ ដោយការចូលចិត្តចង់ ធ្វើមុខងារនេះតែម្ដង។

គាត់និយាយថា «ខ្ញុំចង់មកដឹកនាំឡើងវិញ ក្រុមបាល់ទាត់ជំរើសជាតិ។ ខ្ញុំធ្លាប់ជា គ្រូបង្វឹកទី១០ របស់ក្រុមជំរើសជាតិ ហើយមានបទពិសោធន៍ ចំនួន ១៧ឆ្នាំ ក្នុងការបង្វឹកបង្ហាត់។ ហើយនេះជាអ្វី ដែលខ្ញុំចង់ធ្វើ ក្នុងជីវិតរបស់ខ្ញុំ។»

តែនេះ គ្រាន់តែជាគោលបំណងរបស់គាត់។ គេនៅមិនទាន់ច្បាស់នៅឡើយថា តើគាត់នឹងអាចសំរេចនូវក្ដីស្រមៃរបស់គាត់ នេះបានឬទេ បើស្រមោលអតីតកាលរបស់គាត់ កាលពីការប្រកួតដណ្ដើមយក ពានរង្វាន់ពិភពលោកឆ្នាំ២០១០ នៅ ប្រទេសអាហ្វ្រិចខាងត្បូងនោះ នៅជាប់អន្ទោលតាមប្រាណនៅឡើយ ៕

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ ខែឧសភា ២០១២
ប្រភព ៖ ouest-france.fr

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...