អ៊ឺរ៉ូ២០១២៖ អ៊ុយក្រែន ធ្វើអោយភ្ញាក់ផ្អើល ក្រោយពេលជួប ជាមួយ អេស្តូនី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន បានធ្វើអោយភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលជួបជាមួយនឹង ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី នៅក្នុងការជួបជាលក្ខណៈមិត្តភាពមួយ កាលពីថ្ងៃ២៨កន្លងទៅ ជាមួយនឹង ពិន្ទុ ៤ ទល់នឹង ០។
ជាការពិតហើយ ដែលថា ក្រុមជំរើសជាតិមកពីប្រទេស អេស្តូនី ជាក្រុមមួយដែលមិនមានឈ្មោះល្បីពីមុនមក តែគេមិនអាច មើលរំលង បច្ចេកទេស ដែលរៀបចំយ៉ាងល្អឥតខ្ចោះរបស់ ក្រុមជំរើសជាតិ នៃម្ចាស់ផ្ទះ អ៊ឺរ៉ូ ២០០១២ (អ៊ុយក្រែន) នេះបាន ទេ។ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន និងមកជួបជាមួយ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស បារាំង ក្នុងការជូបប្រកួត ជំរុះជុំ នៅក្នុង អ៊ឺរ៉ូ ២០០១២ នៅថ្ងៃទី ១៩ មិថុនាខាងមុខ។ តែបើងាកមកមើល ក្រុមជំរើសជាតិ បាល់ទាត់ របស់ប្រទេស បារាំង ឯនេះវិញ បានប្រកួតឈ្នះ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ីសឡង់ ទាំងប្រផិតប្រផើយ ប៉ុណ្ណោះ ជាមួយនឹងពិន្ទុ ៣ ទល់នឹង២ កាលពីការជួបប្រកួតជាលក្ខណៈមិត្តភាព កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា កន្លង មក។
ដូច្នេះ បើទោះជាអ៊ុយក្រែន មិនសូវជាល្បីនៅក្នុង ពិភពបាល់ទាត់ក៏ដោយ ក៏គេមិនត្រូវ ម៉ាក់ងាយ ក្រុមមួយនេះឡើយ ហើយប្រហែលជា ក្រុមជំរើសជាតិមួយដែលរឹងមាំ អាចឈានទៅដណ្ដើមយកពានរង្វាន់ អ៊ឺរ៉ូ ២០០១២ នេះផងក៏មិនដឹង។
សូមអញ្ចើញទស្សនា ខ្សែរវីដេអូ ដែលនឹងបង្ហាញឡើងវិញ ពីការស៊ុតបញ្ចូលទី របស់ ក្រុមជំរើសជាតិ បាល់ទាត់របស់ប្រទេស អ៊ុយក្រែន ពេលជួបជាមួយនឹង អេស្តូនី ៖
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ ខែឧសភា ២០១២
ប្រភព ៖ 101greatgoals.com