អ៊ឺរ៉ូ២០១២៖ ប៉ូឡូញ ចង់អោយមានការភ្ញាក់ផ្អើល នៅការប្រកួតលើកនេះ

ជាក្រុមជំរើសជាតិមួយ ក្នុងចំណោម ក្រុមជំរើសជាតិធំៗ ជាច្រើនផ្សេងទៀត។ ជាប្រទេសម្ចាស់ផ្ទះផង ហើយបានចូលរួមប្រកួតជាលើកទីពីរ នៅក្នុងប្រវត្តិសាស្រ្តនេះ ប៉ូឡូញចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការដណ្ដើមយកជ័យជំនះ។ លោក​ លុយដូវិច អូប្រ៊ានីញ៉ាក់ (Ludovic Obraniak) បានចូលមកកាន់ជាគ្រូបង្វឹករបស់ ក្រុមជំរើសជាតិនេះ តាំងពីដើមឆ្នាំ២០០៩មក គាត់បានបង្ហើបប្រាប់ក្រុមអ្នកកាសែតថា៖ «យើងដឹងថា ជាការទន្ទឹងរងចាំ ដែលមានមហិច្ឆតាដ៏ធំ តែប្រទេសប៉ូឡូញទាំងមូល ចង់បាន និងសង្ឃឹមពីជ័យជំនះនេះ»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 07, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសប៉ូឡូញ (Pologne) មិនដែលបាន ទទួលងារជាម្ចាស់ពាន់រង្វាន់ ណាម្ដងឡើយ នៅអ៊ឺរ៉ុប។ ប៉ុន្ដែប្រទេសនេះ មានបំណងយ៉ាងមុតមាំ នៅឆ្នាំនេះ ខណៈដែលខ្លួន កំពុងចូលរួមរៀបចំការប្រកួតនេះ ជាមួយនឹងប្រទេស អ៊ុយក្រែន (Ukraine)។

ជាក្រុមជំរើសជាតិមួយ ក្នុងចំណោម ក្រុមជំរើសជាតិធំៗ ជាច្រើនផ្សេងទៀត។ ជាប្រទេសម្ចាស់ផ្ទះផង ហើយបានចូលរួម ប្រកួតជាលើកទីពីរ នៅក្នុងប្រវត្តិសាស្រ្តនេះ ប៉ូឡូញចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការដណ្ដើមយកជ័យជំនះ។ លោក​ លុយដូវិច អូប្រ៊ានីញ៉ាក់ (Ludovic Obraniak) បានចូលមកកាន់ជាគ្រូបង្វឹករបស់ ក្រុមជំរើសជាតិនេះ តាំងពីដើមឆ្នាំ២០០៩ មក គាត់បានបង្ហើបប្រាប់ក្រុមអ្នកកាសែតថា៖ «យើងដឹងថា ជាការទន្ទឹងរងចាំ ដែលមានមហិច្ឆតាដ៏ធំ តែប្រទេសប៉ូឡូញ ទាំងមូល ចង់បាន និងសង្ឃឹមពីជ័យជំនះនេះ»។ កាលពីមួយឆ្នាំមុន (អ៊ឺរ៉ូ២០០៨) ក្រុមនេះ ត្រូវបានបង្វឹកដោយគ្រូម្នាក់ទៀត គឺលោក ឡេអូ ប៊ែនហាគ័រ (Leo Beenhakker) តែបានជួបនឹងបរាជ័យ ក្នុងការប្រកួតចំនួនពីរ ជាមួយនឹងអាឡឺម៉ង់ ក្រូអាស៊ី និងការប្រកួតមួយទៀត មានពិន្ទូស្មើរ ជាមួយក្រុមម្ចាស់ផ្ទះ​ កាលណោះគឺ អូទ្រីស្ស។ ប៉ុន្តែនៅឆ្នាំនេះ ក្រុមឥន្រ្ទីសរនេះ នឹងមិនបណ្ដោយអោយឱកាស នៃការប្រកួតទាំងនេះ នៅក្នុងផ្ទះរបស់ខ្លួន កន្លងផុតពីដៃឡើយ។ គ្រូបង្វឹក លុយដូវិច អូប្រ៊ានីញ៉ាក់ បាន បញ្ជាក់បន្ថែមថា ៖ «យើងនឹងធ្វើអោយ មានការភ្ញាក់ផ្អើលមួយ !»

អ្នកវិភាគបាល់ទាត់ទាំងឡាយ បានដឹងថា ប្រទេសប៉ូឡូញ នឹងទាញអត្ថប្រយោជន៍ដែលខ្លួន ជាម្ចាស់ផ្ទះ។ គ្រូបង្វឹក លុយដូវិច អូប្រ៊ានីញ៉ាក់ មិនបានលាក់ពីអារម្មណ៍របស់គាត់ទេ។ គាត់និយាយបន្តថា ៖ «វាពិតណាស់ហើយថា​ វាមានការ ងាយស្រួល និងរំភើបខ្លាំងណាស់ នៅពេលយើងបានទាត់បាល់ នៅចំពោះមុខអ្នកដែលស្រឡាញ់ចូលចិត្តយើង។ [...] ប្រទេសដែលចូលរួមទាត់ជុំជម្រុះជាមួយយើង មានដូចជា ក្រិច រ៉ូស្ស៊ី និងឆែក នោះ ទោះមិនជាខ្លាំងណាស់ណា ក៏ ពួកប្រទេសទាំងនោះ ពិបាកនឹងអោយគេផ្ដួលបានដោយស្រួលដែរ។ សមត្ថភាពរបស់យើង មើលទៅ នឹងអាចផ្ដួល ក្រុមប្រទេសទាំងបីនោះ ព្រោះមហិច្ឆតារបស់យើង មិនចង់នៅត្រឹមតែ វគ្គប្រកួតជុំជម្រុះនោះទេ គឺយ៉ាងហោចណាស់ ក៏១/៤ផ្ដាច់ព្រ័ត្រ ដែរ។ យើងដឹងថាមានក្រុមល្អៗជាច្រើន នៅពាំងមុខផ្លូវដើររបស់យើង​ តែ យើងនឹងមើលជាបន្ត ថាតើបាល់វាមូល ដល់កំរិតណា។»

មុននឹងដឹងថា តើប៉ូឡូញអាចនឹងមាន ឱកាសអាចភ្លក្សដល់ បង្អែមចុងក្រោយឬអត់នោះ កីឡាកររបស់ក្រុមជំរើសជាតិ ប្រទេសនេះ គួរតែផ្ចង់ចិត្ត ផ្ចង់អារម្មណ៏ នៅក្នុងការប្រកួតដំបូង បើកឆាក ជាមួយនឹងប្រទេសក្រិច ក្នុងពេលបើកសម្ភោធ អ៊ឺរ៉ូ២០១២ នៅថ្ងៃទី០៨ មិថុនានេះ ។ គ្រូបង្វឹក លុយដូវិច អូប្រ៊ានីញ៉ាក់ បានរំពឹងថា «ការប្រកួតដំបូងនេះ វាសំខាន់សម្បើម ណាស់ ក្នុងការដាក់ ក្រុមជំរើសជាតិរបស់យើង អោយនៅលើផ្លូវដ៏ល្អមួយ។ ជ័យជំនះទីមួយនេះ អាចធ្វើអោយយើងមាន ទំនុកចិត្ត ១០០% តែម្ដង។ តែបើប្រែជាចាញ់វិញ ...។ [...] យើងមានក្បួនរបស់យើង ក្នុងការរៀបក្រឡាបាល់ទាត់។ ហើយ យើងចង់អោយឃើញ​ និងនិយាយពីប្រសិទ្ធភាព នៃក្បួនការពារបាល់របស់យើង។ [...] បើយើងបាន ឈ្នះក្នុងការប្រកួត ជុំជម្រុះ វាជាភាពអស្ចារ្យមួយ សំរាប់ក្រុមជំរើសជាតិមួយ ដែលទើបនឹងរៀបចំឡើងវិញមួយនេះ ហើយអ្នកគាំទ្ររបស់យើង នឹងមានមោទនភាពជាមួយនឹងយើង៕»

--------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី ០៦ ខែមិថុនា ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...