នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 15, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អង់គ្លេស ជាអ្នកអោយកំណើត បាល់ទាត់ ដល់ ពិភពលោក។ ហើយយើង គ្រប់គ្រង វាអស់រយះពេល ជាង ៥០ឆ្នាំ ហើយ ៥០ឆ្នាំបន្ទាប់មកទៀត ស្រាប់តែមាន (អា)ក្មេងម្នាក់ វាមកនិយាយដាក់យើងថា យើងនិយាយកុហក ហើយ វាលួចយក កីឡានេះ ទៅបាត់ ។ (អា)ក្មេងម្នាក់ នឹង វាឈ្មោះថា ហ្វីហ្វា Fifa ។ រួចហើយ ៥០ឆ្នាំ ក្រោយមកទៀត ស្រាប់តែមាន ក្រុម (អា) ក្មេងមួយទៀតឈ្មោះ អ៊ុយអ៊ីហ្វា UEFA មកដល់ ហើយពួកវា ក៏បានលួចយក កីឡានេះពីយើង បាត់ទៅទៀត » ជាពាក្យសំដី ដែលផ្ទុះចេញពីមាត់ របស់ ដេវ រីឆាដ នាយករងសមាគម បាល់ទាត់អង់គ្លេង និងជានាយក ក្រុមពានរង្វាន់ Premier League ក្នុងខណៈ ពេលដែល បេក្ខជន របស់គាត់ មិនបានជាប់ ជាអ្នកគ្រប់គ្រង នៅក្នុងជំរើសមួយ ប្រចាំឆ្នាំ ២០២២ នៃអង្គការពិភពលោក ទាំងនេះ ។
បើតាមមើលទៅ គាត់ប្រហែលជា មិនស្ថិតក្នុង សភាពធម្មតានោះទេ។ តាមកាសែត guardian.co.uk បាននិយាយថា គ្នីគ្នារបស់គាត់ បានជួយលើកគាត់ ពីអាងហែលទឹក ដែលគាត់ ជង្ពុកជើងបានរអិលដួលទៅក្នុងនោះ ។ ហើយមុននឹងបន្តិច គាត់បានជំទាស់ ពីបំណងរបស់ក្រុម តំណាងមកពីប្រទេស កាតា ដែលមិនចង់អោយគេលក់ គ្រឿងស្រវឹងនៅក្នុងសណ្ឋាគារ លំដាប់ផ្គាយ៥ ក្នុងជំនួបលំដាប់ពិភពលោក ឆ្នាំ ២០២២ នោះ ។ «ការស្រេប សុរា ជាទំលាប់ធម្មតារបស់ យើង ក្នុងប្រទេសលោកខាងលិច ខណៈដែល មិនស្រេបសុរា ជារឿងរបស់លោក អញ្ចឹងត្រូវតែរក ផ្លូវកណ្ដាលមួយ » ។ លោក ដេវ រីឆាដ បានលើកឡើង ទៀតថា «បើលោកមិនចង់ ធ្វើអ្វីទាំងអស់ គឺប្រៀបដូចជា លោកកំពុងតែកប់ខ្លួន នៅក្នុងដីខ្សាច់អញ្ចឹង ។ ហើយបើដូច្នេះទេ អស់លោកគួតែនិយាយថា កុំមក ល្អជាជាង»។
ជារឿងនឹកស្មានមិនដល់ សំដែងអោយឃើញ ពីចរិកលក្ខណៈ របស់គាត់ ។ ប៉ុន្តែទាក់ទងនឹងរឿងទាំងនេះ គាត់ បាននិយាយសុំទោស នៅពេលក្រោយមក ។
ដោយ ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១៥ មិនា ២០១២
Crédit Photo : guardian.co.uk