រូប៊េន ក្លាយ​ជា​កីឡាករ​បាល់​ទាត់ ដែល​រត់​លឿន​ជាង​គេ​ក្នុង​ពិភពលោក

លោកអ្នកធ្លាប់ដឹងឬទេ ថាតើកីឡាករបាល់ទាត់ណាមួយ ដែលរត់លឿងជាងគេ? ការសិក្សាចុងក្រោយនេះ បន្ទាប់ពី​ការជួបប្រកួត នៅក្នុងប្រទេសប្រេស៊ីល រវាងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោក និងអ៊ឺរ៉ុប និងក្រុមហូឡង់ បាន​ឲ្យ​ដឹងថា គឺកីឡាករហូឡង់ រ៉ូប៊េន ដែលបានមកបំបែកឯកត្តកម្ម ដើម្បីក្លាយជាកីឡាករបាល់ទាត់ ដែលរត់​បាន​លឿន ជាង​គេក្នុងពិភពលោក។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកធ្លាប់ដឹងឬទេ ថាតើកីឡាករបាល់ទាត់ណាមួយ ដែលរត់លឿងជាងគេ? ការសិក្សាចុងក្រោយនេះ បន្ទាប់ពី​ការជួបប្រកួត នៅក្នុងប្រទេសប្រេស៊ីល រវាងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោក និងអ៊ឺរ៉ុប និងក្រុមហូឡង់ បាន​ឲ្យ​ដឹងថា គឺកីឡាករហូឡង់ រ៉ូប៊េន ដែលបានមកបំបែកឯកត្តកម្ម ដើម្បីក្លាយជាកីឡាករបាល់ទាត់ ដែលរត់​បាន​លឿន ជាង​គេក្នុងពិភពលោក។


កីឡាករ រ៉ូប៊េន (ខាងមុខ) ប្រជែងបាល់ជាមួយកីឡាករអេស្ប៉ាញ។ (រូបថត Fifa)

បាល់ទាត់ - នៅក្នុងការសិក្សាចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០១៣ទៅម៉ិញ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានឲ្យដឹងថា កីឡាករបាល់ទាត់មួយរូប របស់ក្រុមបាល់ទាត់អាជីព មេនឆេស្ទើរ យូណាធីត (Manchester United នៅប្រទេសអង់គ្លេស) អនតូនីញ៉ូ វ៉ាឡង់ស៊ីយ៉ា (Antonio Valencia) ជាកីឡាករដែលរត់លឿនជាងគេ ក្នុងពិភពលោក។ កីឡាករ​ជាតិអេក្វាទ័ររូបនេះ អាចរត់បានយ៉ាងលឿន រហូតដល់ ៣៥,១គីឡូម៉ែត្រ/ម៉ោង។

ប៉ុន្តែឯកត្តកម្មនេះ ត្រូវបានបំបែកកាលពីថ្ងៃសុក្រទី១៣ ខែមិថុនាកន្លងទៅ នៅប្រទេសប្រេស៊ីល ដោយកីឡាករ​ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព បាយឺន មូនីច (Bayern Munich នៅប្រទេសអាឡឺម៉ង់) អារៀន រ៉ូប៊េន (Arjen Robben) នៅពេល​ដែល​កីឡាករជាតិហូឡង់រូបនេះ បានរត់ដើម្បីទាត់​បាល់គ្រាប់ទី៤ បញ្ចូលទីរបស់ក្រុមអេស្ប៉ាញ។

កីឡាករ រ៉ូប៊េន ដែលរត់លឿនដូចកាំជ្រួចនេះ បានរត់បានល្បឿនប្រមាណជា៣៧ គីឡូម៉ែត្រ/ម៉ោង។ ហើយ​បើ​ប្រៀបធៀបទៅនឹងខ្សែការពារ កីឡាករ សែរជូ រ៉ាមូស (Sergio Ramos) របស់ក្រុមអេស្ប៉ាញ ដែលរត់នៅទន្ទឹមគ្នានោះ មានល្បឿនត្រឹមតែ៣០គីឡូម៉ែត្រ/ម៉ោងប៉ុណ្ណោះ។ ហើយល្បឿនេះទៀតសោធ កីឡាករ រ៉ាមូស រត់ដោយគ្មានបាល់នៅនឹងជើងទៀត។

យ៉ាងណាក៏ដោយ ក៏ល្បឿនរត់នេះ នៅយឺតនៅឡើយ បើប្រៀបធៀបទៅនឹងកីឡាករ យូសាំង បុលត៍ (Usain Bolt) ជើងឯកពិភពលោកខាងរត់ប្រណាំង។ កីឡាករជនជាតិចាម៉ៃអីក រូបនេះ អាចរត់បានល្បឿនលឿនជាងគេបំផុត រហូត​ដល់៤៥គីឡូម៉ែត្រ/ម៉ោង។ ប៉ុន្តែវានៅតែជាល្បឿន ដែលរត់គ្មានបាល់នៅនឹងជើង ដូចកីឡាកររ៉ូប៊េននោះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...