គ្រូ​បង្វឹក​អាល្លឺម៉ង់៖ ចូរ​បង្ហាញ​ពិភពលោក​ថា​អ្នក​គ្រាន់បើ​ជាង ម៉េស៊ី

គឺកីឡាករ ម៉ារីយ៉ូ ហ្គូស៊េ (Mario Götze) ជាអ្នករកគ្រាប់បាល់ ក្នុងម៉ោងបន្ថែម ឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់ និងក្លាយជា​ជើង​ឯក​បាល់ទាត់​ពិភពលោក ឆ្នាំ២០១៤នេះ។ នៅពេលសម្រេចឲ្យកីឡាកររូបនេះ ចូលទៅជំនួសកីឡាករ មៀរ៉ូស្លាវ ក្លូសេ (Miroslav Klose) នៅនាទី៨៨នោះ គ្រូបង្វឹកអាល្លឺម៉ង់ លោក ច័ឈីម ឡ័វ (Joachim Low) បានខ្សិបថា «ចូរអ្នកបង្ហាញពិភពលោក ថាអ្នកឯងគ្រាន់បើជា ម៉េស៊ី (លីយ៉ូនែល ម៉េស៊ី - Lionel Messy)»។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គឺកីឡាករ ម៉ារីយ៉ូ ហ្គូស៊េ (Mario Götze) ជាអ្នករកគ្រាប់បាល់ ក្នុងម៉ោងបន្ថែម ឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់ និង​ក្លាយជា​ជើង​ឯក​បាល់ទាត់​ពិភពលោក ឆ្នាំ២០១៤នេះ។ នៅពេលសម្រេចឲ្យកីឡាកររូបនេះ ចូលទៅជំនួស​កីឡាករ មៀរ៉ូស្លាវ ក្លូសេ (Miroslav Klose) នៅនាទី៨៨នោះ គ្រូបង្វឹកអាល្លឺម៉ង់ លោក ច័ឈីម ឡ័វ (Joachim Low) បាន​ខ្សិបថា «ចូរអ្នកបង្ហាញពិភពលោក ថាអ្នកឯងគ្រាន់បើជា ម៉េស៊ី (លីយ៉ូនែល ម៉េស៊ី - Lionel Messy)»។


កីឡករ ម៉ារីយ៉ូ ហ្គូស៊េ ក្លាយជាវីរបុរសបាល់ទាត់ បន្ទាប់ពីរកគ្រាប់បាល់ឲ្យក្រុមអាល្លឺម៉ង់។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - ក្រុមបាល់ទាត់អាល្លឺម៉ង់ បានដណ្ដើមបាននូវពានរង្វាន់ និងក្លាយជាជើងឯក​ពិភព​លោក ឆ្នាំ២០១៤នេះ បន្ទាប់ពីបានប្រកួតឈ្នះ ក្រុមអាហ្សង់ទីន គូរប្រកួតរបស់ខ្លួន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៣ ខែកក្កដានេះ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ តាមបច្ចេកទេសបាល់រវាងក្រុមទាំងសងខាង មិនលើស​ខ្វះ​ជាង​គ្នាប៉ុន្មានឡើយ បើទោះជាគេធ្លាប់ដឹងថា អាល្លឺម៉ង់ ជាក្រុមបាល់ទាត់ដែលមានការរៀបចំល្អ មានបច្ចេកទេស​ទាត់បាល់ខ្លាំង និងស៊ីចង្វាក់គ្នាយ៉ាងណាក៏ដោយ។ ប៉ុន្តែអ្វីដែលក្រុមអាល្លឺម៉ង់ មានលើសក្រុមអាហ្សង់ទីននោះ គឺកម្លាំងប្រយុទ្ធនៅវគ្គបន្ថែមម៉ោង ដែលនៅតែមានប្រសិទ្ធិភាព មិនថមថយសូម្បីបន្ដិចសោះ។ ជាពិសេស​បន្ទាប់​ពីកីឡាករ ម៉ារីយ៉ូ ហ្គូស៊េ បានបង្ហាញវត្តមានជំនួសកីឡាករ ក្លូសេ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម នានាទី៨៨។

«បញ្ចូលកីឡាករ ហ្គូស៊េ» ចូលទៅក្នុងការប្រកួត ជាសេចក្ដីទុកចិត្តមួយដ៏ខ្លាំងក្លា ពីសំណាក់គ្រូបង្វឹកអាល្លឺម៉ង់ លោក ច័ឈីម ឡ័វ ព្រោះនៅមុនព្រលែងកីឡាករវ័យ២២ឆ្នាំរូបនេះ ឲ្យចូលទៅក្នុងទីលាន គ្រូបង្វឹកបានខ្សិបប្រាប់​កីឡាករថា៖ «ចូរអ្នកបង្ហាញពិភពលោក ថាអ្នកឯងគ្រាន់បើជា ម៉េស៊ី។ បង្ហាញថា អ្នកឯងអាចធ្វើឲ្យមានការ​ផ្លាស់ប្ដូរ នៅក្នុងការ​ប្រកួតនេះ។»។ នេះជាអ្វីដែលលោក ច័ឈីម ឡ័វ បានថ្លែងអះអាងដោយខ្លួនលោក នៅក្នុងសន្និសីទ​សារព័ត៌មាន បន្ទាប់ពីបានទទួលពានរង្វាន់រួច។ គ្រូបង្វឹកបាននិយាយទៀតថា៖ «ខ្ញុំដូច​មាន​អារម្មណ៍ដឹងមុន សម្រាប់​កីឡាករនេះ ថាគេនឹងអាចធ្វើអ្វីៗបានទាំងអស់»។

ពិតជាមិនខុសទេ។ ការប្រកួតបានឈានមកដល់នាទីទី១១៣ នៃការបន្ថែមម៉ោងលើកទី២ កីឡាករ ហ្គូស៊េ ដែល​កំពុងទាត់ឲ្យក្រុមអាជីព បាយើន មូនីឆ របស់អាល្លឺម៉ង់ដែរនោះ បានបានបាល់ពីមិត្តរួមក្រុមរបស់ខ្លួន ដែលបម្រើ​នៅស្លាបខាងស្ដាំ ដោយទទួលដក់ជាប់នឹងទ្រូងសិន មុននឹងព្រលែងមួយជើង ចូលក្នុងសំណាញ់របស់​ក្រុម​អាហ្សងទីន។ ជាគ្រាប់បាល់ ដែលធ្វើឲ្យគម្រោងរបស់ក្រុមអាល្លឺម៉ង់ ថានឹងយកពានពិភពលោកឲ្យបាននោះ បានចេញជារូបរាង ព្រោះ៧នាទីដែលនៅសល់ ជាមួយនឹងការហេវហត់អស់កម្លាំងនោះផង ក្រុមអាហ្សង់ទីន នឹងមិនអាចងើបរួចមកតទល់ នឹងជញ្ជាំងដ៏ធំរបស់ខ្សែការពារ និងអ្នកចាំទីអាល្លឺម៉ង់បានឡើយ។ ជាពិសេស នៅពេលដែលកំពូល កីឡាករម្ចាស់បាល់មាស លីយ៉ូនែល ម៉េស៊ី បានទាត់បាល់ពិន័យពីចំងាយ នៅនាទី១២០ មិនបានមកក្បែរទីរបស់អាល្លឺម៉ង់ សូម្បីបន្តិចផង។

យ៉ាងណាក៏ដោយ គេបានសរសើរលោក ជ័ឈីម ឡ័វ ពីការពូកែរកពាក្យមកនិយាយបញ្ចុះបញ្ចូលកីឡាករ ឲ្យពុះ​កញ្ជ្រោលខ្លាំងឡើង ដូចខ្លាព្រលែងចេញពីទ្រុង។ លោកនិយាយទៀតថា៖ «ហ្គូស៊េ ជាកីឡាករអស្ចារ្យខ្លាំង​ណាស់។ ក្មេងប្រុសម្នាក់នេះ  អាចធ្វើរឿងជាច្រើន ដែលមិនគួរឲ្យជឿបាន រាប់ទាំងបច្ចេកទេសបាល់ ទាំង​ប្រសិទ្ធិភាពក្នុងការប្រកួត។ ជាពិសេស គ្រាប់បាល់ដែលហ្គូស៊េ រកបាន ចំជាល្អណាស់។»

នៅក្នុងបាល់ទាត់ បានក្លាយជា«វីរកីឡាករ» មិនមែនសុទ្ធតែជាកីឡាករដែលគេស្គាល់ និងរងចាំនោះទេ។ ប៉ុន្តែ​គឺកីឡាករទៅវិញទេ ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រ ឲ្យក្រុមបាល់ទាត់ និងប្រទេសរបស់ខ្លួន មុននឹងត្រូវ​បានគេ​ចាត់ទុកថា ជា«វីរកីឡាករ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...