បារាំង-ហុងឌុយរ៉ាស៖ សុពលភាពគ្រាប់បាល់ដំបូង ដោយប្រព័ន្ធវីដេអូ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បច្ចេកវិទ្យាដែលបំពាក់នៅនឹងខ្សែបន្ទាប់ទី ត្រូវបានយកមកប្រើប្រាស់ ដើម្បីផ្ដល់សុពលភាពទៅឲ្យគ្រាប់បាល់មួយ នៅ ក្នុងការប្រកួតបាល់ទាត់ពិភលោក រវាងក្រុមជម្រើសជាតិ បារាំង និងហុងឌុយរ៉ាស។ នេះជាការឲ្យសុពលភាពទៅគ្រាប់បាល់របៀបនេះ ជាប្រវត្តិសាស្ត្រដំបូងគេបង្អស់ នៅក្នុងពិភពបាល់ទាត់។
សកម្មភាពអ្នកចាំទីហុយឌុយរ៉ាស ស្រវាចាប់បាល់មកទុកវិញ។ (រូបថត Fifa)
បច្ចេកវិទ្យា - គ្រាប់បាល់ដ៏គួឲ្យសង្ស័យនេះ ជាគ្រាប់បាល់ទីពីរ នៅក្នុងគ្រាប់បាល់ទាំងបី ដែលកីឡាករខ្សែប្រយុទ្ធបារាំង ការីម ប៊េនស៊េម៉ា (Karim Benzema) បានទាត់បញ្ចូលទីរបស់ក្រុមជម្រើសជាតិ ហុងឌុយរ៉ាស នៅនាទី៤៨។ ម្យ៉ាងទៀត គឺអ្នកចាំទីរបស់ក្រុមហុងឌុយរ៉ាស់ទៅវិញទេ ដែលបានគ្រវាសដៃចំបាល់ ធ្វើឲ្យបាល់នេះចូលទៅក្នុងទី ក្រៅខ្សែបន្ទាត់ពណ៍ស តែបន្ដិចប៉ុណ្ណោះនោះ។ ប៉ុន្តែដើម្បីលួចបំបាំងគ្រាប់បាល់ ដែលជាកំហុសរបស់ខ្លួន អ្នកចាំទីដដែលនេះ បានប្រញ៉ាប់ចាប់បាល់នេះមកវិញ ហើយបានធ្វើដូចគ្មានរឿងអ្វី កើតឡើងទាំងអស់។
ពិតមែនហើយ ប្រសិនជាគ្មានបច្ចេកវិទ្យាឃ្លាំមើល ហៅថា ហ្គូលឡាញ (Goal-line) ដែលបំពាក់នៅតាមខ្សែបន្ទាត់ទីនោះទេ គ្រាប់បាល់នេះ នឹងនៅតែមិនទាន់ប្រាកដថា ចូលឬមិនចូលទីយ៉ាងណាឡើយ ព្រោះសិទ្ធិផ្ដល់សុពលភាពឬអត់ នៃគ្រាប់បាល់របៀបនេះ ត្រូវប្រគល់ទៅឲ្យអាជ្ញាកណ្ដាល ជាអ្នកសម្រេចទាំងអស់។ ជាពិសេស អាជ្ញាកណ្ដាលមិនអាចទៅមើលចលនាបាល់នេះ នៅចំហៀងម្ខាងនៃអ្នកចាំទីនោះឡើយ។
ប៉ុន្តែនៅក្នុងករប្រកួតនាយប់ថ្ងៃទី១៥ ខែមិថុនា រវាងក្រុមជម្រើសជាតិទាំងពីរនេះ អាជ្ញាកណ្ដាលទាំងបីនាក់ មិនរុញរានឹងផ្ដល់សុពលភាពនៃគ្រាប់បាល់នេះ ទៅឲ្យក្រុមបារាំងនោះឡើយ។ ការសម្រេចចិត្តនេះ ត្រូវបានបញ្ចាំងនៅលើអេក្រង់វីដេអូដ៏ធំក្នុងកីឡាដ្ឋាន ជាមួយនឹងរូបភាពដែលសម្ភារៈបំពាក់ថតបាននោះទៀត។
រូបភាពនៅពេលដែលបាល់ ត្រូវបានទាត់ទៅប៉ះនឹងបង្គោលដំបូង និងមិនត្រូវបានយកជាបានការនោះទេ។
រូបភាពនៅពេលដែលបាល់ ត្រូវបានគ្រវាសដោយអ្នកចាំទី ចូលទៅខាងក្នុងខ្សែបន្ទាត់ទី ហើយត្រូវបានយកជាបានការ។
សូមទស្សនាវីដេអូ៖