ការពិត​៥​យ៉ាង និង​ពាក្យ​ពេចន៏​ល្បីៗ របស់​កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ

តើអ្នកធ្លាប់ស្គាល់ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរទេ? ជាក់ស្តែងគាត់ជាកីឡាករ បាល់ទាត់ម្នាក់។ ប៉ុន្តែតើការពិតអ្វីខ្លះ ដែលកីឡាករ រ៉ូណាល់ដូ មាន? មនោរម្យព័ងអាំងហ្វូ សូមលើកយកនូវចំណុចការពិតខ្លះៗ របស់កីឡាករឆ្នើមរូបនេះ មកជម្រាបជូនដល់ប្រិយមិត្តអ្នកអានឲ្យបានជ្រាប។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកធ្លាប់ស្គាល់ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែរទេ? ជាក់ស្តែងគាត់ជាកីឡាករ បាល់ទាត់ម្នាក់។ ប៉ុន្តែ​តើ​ការពិតអ្វីខ្លះ ដែលកីឡាករ រ៉ូណាល់ដូ មាន?


គ្រីស្ទែណូ រ៉ូណាល់ដូ​ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អ៊ឺរ៉ូ ២០១២។

មនោរម្យព័ងអាំងហ្វូ សូមលើកយកនូវចំណុចការពិតខ្លះៗ របស់កីឡាករឆ្នើមរូបនេះ មកជម្រាបជូនដល់​ប្រិយមិត្ត​អ្នកអាន​ឲ្យបានជ្រាប។ ចំណុចទាំងនោះមានដូចជា៖

១. គាត់មិនទទួលទានគ្រឿងស្រវឹង ព្រោះវាធ្វើឲ្យគាត់នឹកឃើញដល់ជំងឺ ដែលសម្លាប់ឪពុករបស់គាត់។
២. គាត់មិនមានស្នាមសាក់រូបអ្វីមួយ នៅលើស្បែករបស់គាត់នោះទេ ដូច្នេះគាត់អាចបរិច្ចាគឈាម២ដង ក្នុងមួយឆ្នាំ ដើម្បី​ជួយសង្រ្គោះដល់អ្នកខ្វះខាតឈាម។
៣. មានដើមកំណើតមកពីគ្រួសារក្រីក្រម្នាក់ ហើយបាត់បង់ឪពុក តាំងពីរូបគាត់មានវ័យ ២០ឆ្នាំ។
៤. បរិច្ចាគចំនួនលុយដ៏ច្រើន ដល់សាលារបស់ប្រជាជនប៉ាឡេស្ទីន និងផ្តល់ឲ្យ ៣លានដុល្លា ដល់ប្រទេស ដែលមានភាព​ខ្វះខាត និងជួបគ្រោះធម្មជាតិនៅតំបន់អាហ្វ្រិក។
៥. បង់ថ្លៃព្យាបាលឲ្យកុម៉ាអាយុ៩ឆ្នាំម្នាក់ ដែលមានជំងឺមហារីក រហូតដល់ជាពីជម្ងឺឡើងវិញ។

កីឡាកររូបនេះ ក៏ធ្លាប់បានបញ្ចេញ ពាក្យពេចន៏ដ៏ល្បីល្បាញផងដែរ មានដូចជា៖

• «ខ្ញុំមានក្បាច់ជាច្រើន ដែលខ្ញុំប្រើប្រាស់ បើខ្ញុំចង់ធ្វើបានល្អ។ វាជាធម្មជាតិរបស់ខ្ញុំ ហើយនិងមានភាពងាយស្រួល។ ប៉ុន្តែ​ខ្ញុំប្រើប្រាស់តែមួយណា ដែលមានប្រយោជន៏សំរាប់ក្រុមទាំងមូលតែប៉ុណ្ណោះ។ អ្វីដែលខ្ញុំធ្វើខ្លួនឯងយល់ថាសំខាន់ លុះត្រា​តែក្រុមឈ្នះ នោះជាការសំខាន់បំផុត។»

• «ការទាត់បាល់ពិន័យ (free-kick) របស់ខ្ញុំមិនមានអ្វីសម្ងាត់ទេ! ខ្ញុំគ្រាន់តែមើលទៅសំណាញ់ទី ហើយនិយាយក្នុងចិត្តថា ទាត់​បាល់។»

• «ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះបំផុតនោះទេ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៏ថា អ្វីៗនឹងបញ្ចប់ទៅដោយល្អប្រសើរ។ អ្វីដែល​សំខាន់ជាងនេះទៅទៀតនោះ ខ្ញុំត្រូវតែរៀន។ ការសិក្សា គ្មានព្រំដែន គ្មានទីបញ្ចប់ មិនថាអ្នកអាយុប៉ុន្មាននោះទេ។»

• «វាផ្តល់ឲ្យខ្ញុំ នូវអារម្មណ៏ រីករាយបំផុត នៅលើពិភពលោក។ ខ្ញុំគ្រាន់តែស្រលាញ់ការរកគ្រាប់បាល់បញ្ចូលទី មិនថាវា​ជា​គ្រាប់បាល់ធម្មតា ទាត់នៅជិតទី បាល់ពីចម្ងាយ ឬបណ្តើបាល់ ឆ្លងកាត់ខ្សែការពារជាច្រើននាក់នោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំស្រលាញ់ការរកគ្រាប់បាល់បញ្ចូលទី គ្រប់មធ្យោបាយទាំងអស់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...