ចិន៖ ម៉ៅ​​រោង​​កុន​​ចំនួន​​បួន​​ទុកឲ្យ​​ខ្លួន​​ឯង ព្រោះ​​«ឈឺ​​ចិត្ត​​ត្បិត​​ពាក្យ​​ស្រី»

កាលពី៧ឆ្នាំមុន ជនជាតិចិនរូបនេះ ត្រូវបានសង្សារបស់ខ្លួន «ទាត់ចោល» ហើយរងនឹងពាក្យសម្ដីយ៉ាងជូរចត់ ដោយ​សារតែនៅពេលនោះ នាយគ្មានសមត្ថភាព នឹងទិញសំបុត្រភាពយន្ដសូម្បីតែមួយសន្លឹក ឲ្យនាងចូលទស្សនានោះ។ ពាក្យសម្ដីដ៏ជូចត់នោះ មានជាអាថ៌ថា៖ «បងឯងគ្មានថ្ងៃងើបក្បាលរួចទេ»!
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពី៧ឆ្នាំមុន ជនជាតិចិនរូបនេះ ត្រូវបានសង្សារបស់ខ្លួន «ទាត់ចោល» ហើយរងនឹងពាក្យសម្ដីយ៉ាងជូរចត់ ដោយ​សារតែនៅពេលនោះ នាយគ្មានសមត្ថភាព នឹងទិញសំបុត្រភាពយន្ដសូម្បីតែមួយសន្លឹក ឲ្យនាងចូលទស្សនានោះ។ ពាក្យសម្ដីដ៏ជូចត់នោះ មានជាអាថ៌ថា៖ «បងឯងគ្មានថ្ងៃងើបក្បាលរួចទេ»!


រូបជំនួស បង្ហាញពីបណ្ដាជនចិនផ្អើលចង់ទៅទស្សនាភាពយន្ដចេញថ្មី។ (រូបថត KEYSTONE)

ជីវិត - បុរសពាណិជ្ជករជនជាតិចិន រូបនេះ ដែលសព្វថ្ងៃក្លាយ ជាអ្នកមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភនោះ បានទិញ​«ម៉ៅ»យកកៅអីរោងភាពយន្ដ ចំនួន៤ នៅក្នុងរដ្ឋធានីប៉េកាំង នៅក្នុងឱកាសនៃការចេញបញ្ចាំង​ភាពយន្ដអាមេរិក​ដ៏​ល្បី នៃរឿង «ម៉ាស៊ីនបំលែងខ្លួន (Transformers) វគ្គ៤» នៅថ្ងៃសុក្រម្សិលម៉ិញនេះ។ ទង្វើរបស់បុរសអ្នកមានថ្មី មាន​បំណងតែមួយគត់ គឺចង់បង្ហាញទៅអតីតសង្សារបស់នាយ ថាការដែលនាងបានចាកចេញពីនាយកាលពី៧ឆ្នាំមុន ជា»កំហុសដ៏ធំ»មួយ។

បណ្ដាញសារព័ត៌មានបានស្រង់ឈ្មោះ របស់ពាណិជ្ជកររូបនេះ ដែលត្រូវបានគេស្គាល់ថា វ៉ាង មករៀបរាប់ថា ជាអតីត​និស្សិតនៅក្នុងសកលវិទ្យាល័យមួយ នៅក្នុងខេត្តមួយនៃប្រទេសចិន។ លោក វ៉ាង បានសរសេរផ្ញើរទៅឲ្យអតីត​សង្សា​របស់លោក តាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់លោកថា៖ «នៅពេលនោះ បងក្រតោកយ៉ាកជាទីបំផុត រហូតដល់​ថ្នាក់​គ្មានលទ្ធភាព ទិញសំបុត្រចូលមើលភាពយន្ដ ដូចគេឯងបាន»។

«បងឯងគ្មានថ្ងៃងើបក្បាលរួចទេ»

អត្ថបទរបស់លោក វ៉ាង ត្រូវបានបណ្ដាជនចិន មិនតិចជាង១សែននាក់ បានយកទៅចែកផ្សាយបន្ត។ នៅក្នុងអត្ថបទ​នោះ លោកបានសរសេរទៀតថា៖ «នៅមុនពេលអូនចាកចោលបង ដើម្បីមករដ្ឋធានីប៉េកាំង អូនបាននិយាយឲ្យបង​នូវឃ្លាមួយថា បងគ្មានថ្ងៃងើបក្បាលរួចឡើយ»។

«ដោយសារពាក្យប្រមាថឲ្យចុកឈាមនេះហើយ បានជំរុញឲ្យបងធ្វើការយ៉ាងច្រើន នៅក្នុងរយៈពេល៧ឆ្នាំ​ចុង​ក្រោយ។ ហើយថ្ងៃនេះ បងគ្រាន់តែចង់និយាយថា អូនបានច្រឡំធំណាស់ ដែលបានសម្រេចចិត្តចាកចោលបង។»

ភាពជោគជ័យរបស់លោក វ៉ាង បានបង្ហាញចេញនៅថ្ងៃសុក្រនេះ ដោយលោកបានបង្ហាញតាមប្រព័ន្ធអ៊ីនធើណែត នូវវិក័យប័ត្រដែលលោកបានប្រមូលទិញយកទាំងអស់ នូវកៅអីទាំងប៉ុន្មាន នៅក្នុងរោងភាពយន្ដចំនួន៤ ក្នុង​រដ្ឋធានី​ប៉េកាំង។ វិក័យប័ត្រទាំងនោះ មានតម្លៃសរុបប្រមាណជា ២សែន៥ម៉ឺនយ័ន (ប្រមាណជា៤ម៉ឺនដុល្លារ)។

តាមធម្មតា កៅអីរោងភាពយន្ដទាំងនេះ ត្រូវទទួលទស្សនិកជនទូទៅ នៅក្នុងឱកាសនៃការចេញបញ្ចាំងដំបូង របស់​ភាពយន្ដអាមេរិកាំង «ម៉ាស៊ីនបំលែងខ្លួន (Transformers) វគ្គ៤»ដ៏ល្បីល្បាញ ដែលមានបណ្ដាជនចិនមិនតិចទេ ចង់​ទៅទស្សនា ជាពិសេសនៅពេលដែលមានវគ្គមួយចំនួន បានទៅថតនៅចិននោះផង។

តែជាមួយនឹងការប្រមូលទិញយកកៅអីទាំងអស់នេះ លោក វ៉ាង បានសន្យាជាមួយប្រិយមិត្តអាំងធើណែតរបស់លោក ថានឹងប្រគល់«ជារង្វាន់»ទៅនរណាម្នាក់ ដែលជួយចែករំលែកព័ត៌មាននេះ ឲ្យកាន់តែខ្លាំង គោលបំណង​ធ្វើយ៉ាង​ណា​ឲ្យដឹងដល់អតីតសង្សារបស់លោក៕

សូមទស្សនាវីដេអូ នៃភាពយន្ដចេញថ្មីនេះ របស់អាមេរិក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...